ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រធានរដ្ឋឡាវ៖ ក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

ព័ត៌មានជាតិ

កម្ពុជា ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»

2024/04/24 01:11:28 pm
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាជាតិប្រយុទ្ធ នឹង​ជំងឺ​គ្រុនចាញ់ ក្រោមប្រធានបទ"លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិ​មនុស្ស​ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់"នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ​ នៅ​បរិវេណ​កីឡដ្ឋាន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណងបន្តជំរុញ និងយក​ចិត្ត​ទុកដាក់​ចូល​រួមបន្ថែមទៀត ក្នុងការលើកកម្ពស់​សុខភាព​របស់​ប្រជាជន​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ និងបំផុសការយល់ដឹង ការចូលរួមអនុវត្តវិធានការបង្ការនានា ដើម្បីឈាន​ទៅ​លុប​បំបាត់​នឹង​ជំងឺគ្រុនចាញ់ តាមរយៈសកម្មភាពផ្តល់សេវាជំងឺគ្រុនចាញ់ប្រកបដោយគុណភាព ប្រសិ​ទ្ធ​ភាពសាកសិទ្ធភាព និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបដោយមិនគិតពីពណ៌សម្បុរ ភេទ ពូជសាសន៍ ជាតិសាសន៍ ស្ថានភាពសេដ្ឋកិច្ច ឬសង្គម ឬស្ថានភាពផ្សេងទៀត ជាពិ​សេស​សម្រាប់​អ្នក​ដែលមានហានិភ័យខ្ពស់ និងមិនទាន់ទទួលបានសេវា រហូតឈានសម្រេច​បាន​នូវ​គោល​ដៅ​គ្មាន​ជំងឺគ្រុនចាញ់ ក្នុងព្រះរាជជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២៥តទៅ។ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ស្ថានភាព​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មានការវិវត្ត ជាវិជ្ជមាន គួរឱ្យកត់សម្គាល់ ដូចខាងក្រោមនេះ ៖ គ្មានករណី​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ តាំងពី ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ករណីជំងឺគ្រុន​ចាញ់​បាន​ថយ​ចុះ ​ពីចំនួន ១៣៩២១ករណី នៅឆ្នាំ២០១៨ មកនៅត្រឹមចំនួនតែ៩៥ករណីប៉ុណ្ណោះ នៅឆ្នាំ​២០២៣​ ករណីគ្រុនចាញ់ ប្រភេទមេរោគ ផ្លាស្ម៉ូឌីយ៉ូមហ្វាល់ស៊ីប៉ារ៉ូម និងចំរុះ បានថយចុះ ពីចំនួន​៣៦៧១ករណី នៅឆ្នាំ ២០១៨ មកនៅត្រឹមតែចំនួន០៦ករណី ប៉ុណ្ណោះ នៅឆ្នាំ២០២៣​អាំង​ស៊ីដង់ជំងឺគ្រុនចាញ់ បានថយចុះពីចំនួន២៨ក្នុងចំណោមប្រជាជន ១០០០នាក់ នៅ ឆ្នាំ២០១៨ មកត្រឹម ចំនួន ០.១៨ ក្នុងចំណោមប្រជាជន១០០០នាក់នៅឆ្នាំ២០២៣ ។លោកស្រី Kerry Pelzman នាយិកាបេសកកម្ម USAID និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាង WHO ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រីកការឃ្លាំមើលប្រសិទ្ធភាពឱសថរួមបញ្ចូលគ្នា ដើម្បី​កុំឱ្យនរណាម្នាក់នៅសេសសល់ក្នុងការស្វែងរក និងគ្មានករណីជំងឺគ្រុនចាញ់ និងលើ​សពី​នេះ​ទៀត​រួមគ្នាដែលអាចកសាងអនាគតមួយ ដែលបុគ្គល​គ្រប់​រូប​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​សុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយមិនមាន​ការ​គំរាម​កំហែង​ពី​ជំងឺ​ដែល​អាច​កើត​មាន​បាន​។ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អាន​សារ​លិខិត​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​​ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគោរព​ថ្លែង​អំណរ​គុណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម​ឧត្តម​ទី​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែង​តែយក​ចិត្ត​ទុដា​ក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យក៍បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង អស់ពី​កម្លាំង​កាយ​ចិត្ត​របស់​ ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ត្រីរាជការ​សុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត/ស្រុក ដែលបាន​ប្រកាន់ជំហរ​រឹង​មាំ​ក្នុង​ការទទួលខុសត្រូវលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ទទួលបានសមិទ្ធផលជាទីមោទនៈ ជា​បន្តបន្ទាប់ និងបានអំណរគុណដល់ម្ចាស់ជំនួយ ដៃគូអង្គការជាតិ-អន្តរជាតិ ដែល​បាន​និង​កំពុង​សហការ​ជួយ​ឧបត្ថម្ភគាំទ្រដល់ការងារប្រយុទ្ធ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ សូមបញ្ជាក់ផងដែរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មានវត្តមានអញ្ជើញចូលរួមពីសមាជិក សមា​ជិកា និងភ្ញៀវកិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករមកពីក្រសួងសុខាភិបាល, ក្រសួង​មហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងបរិស្ថាន, ក្រសួងទេសចរ, ក្រសួងកិច្ចការនារី, មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ជាពិសេសមានការចូលរួមពីសំណាក់ កងកំលាំងប្រដាប់អាវុធ ថ្នាក់​ដឹកនាំ មន្រ្តីនៃមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ថ្នាក់​ដឹកនាំ​មន្រ្តី​រាជ​ការ​នៃ​មន្ទីរអង្គភាពជុំវិញសាលាខេត្ត មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ព្រមទាំង​អង្គការ​ដៃគូ​រ​អភិវឌ្ឍន៍ និងអនុវត្តនានាមានដូចជា៖អង្គការសុខភាពពិភពលោក WHO, UNOPS, USAID/​PMI, PSM/USAID, CMEP-URC, PHB/PSI, HSD, CRS, MC, CHAI, DKSH សរុបប្រមាណ ១២០០នាក់៕ អត្ថបទ រដ្ឋា
អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន
2024/04/24 12:52:44 pm
ឯកឧត្តម លី ធុជ៖ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់
2024/04/24 12:32:53 pm
៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនពលរដ្ឋ​
2024/04/24 12:28:35 pm
ក្រសួងការងារ និងទីភ្នាក់ងារKOSHAកូរ៉េ វាយតម្លៃលើវឌ្ឍនភាព នៃដំណើរការសាងសង់​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
2024/04/24 11:48:31 am

ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវចាប់ខ្លួនពីបទសង្ស័យទទួលសំណូក

2024/04/24 01:12:53 pm
ចិន ថ្កោលទោសការទាមទារជ្រុលហួសហេតុរបស់អាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Blinken
2024/04/24 01:09:39 pm
ភាពភ័យខ្លាចកើនឡើងសម្រាប់ពលរដ្ឋនៅក្រុង រ៉ាហ្វា ខណៈសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសចូលដល់ថ្ងៃទី២០០
2024/04/24 01:00:17 pm
ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok
2024/04/24 12:56:59 pm
ស៊ូដង់ខាងត្បូងនិយាយថា មិនរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេងទេ
2024/04/24 12:54:20 pm
ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់
2024/04/24 12:51:03 pm
និស្សិត ចូលរួមការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសាកលវិទ្យាល័យក្នុងក្រុងញូវយ៉ក
2024/04/24 12:44:52 pm

ក្រុមមន្ត្រីកូរ៉េខាងជើង ធ្វើទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ ក្នុងដំណើរជាសាធារណៈដ៏កម្រមួយ

2024/04/24 12:38:34 pm
សហរដ្ឋអាមេរិក អំពាវនាវឱ្យអ៊ីរ៉ាក់ ការពារទាហានរបស់ខ្លួនបន្ទាប់ពីការវាយប្រហារថ្មី
2024/04/24 12:33:07 pm
ទីភ្នាក់ងារចារកម្មហូឡង់មើលឃើញថា សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែន ជាការបង្កការគំរាមកំហែងភេរវកម្ម
2024/04/24 12:30:05 pm
នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី
2024/04/24 12:26:11 pm
រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន
2024/04/24 12:20:53 pm
មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ
2024/04/24 12:15:31 pm
អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា «ខុសច្បាប់»
2024/04/24 10:38:32 am

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវចាប់ខ្លួនពីបទសង្ស័យទទួលសំណូក

2024/04/24 01:12:53 pm
​កម្ពុជា ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»
2024/04/24 01:11:28 pm
​ចិន ថ្កោលទោសការទាមទារជ្រុលហួសហេតុរបស់អាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Blinken
2024/04/24 01:09:39 pm
​ភាពភ័យខ្លាចកើនឡើងសម្រាប់ពលរដ្ឋនៅក្រុង រ៉ាហ្វា ខណៈសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសចូលដល់ថ្ងៃទី២០០
2024/04/24 01:00:17 pm
​ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok
2024/04/24 12:56:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 07:57:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/23 12:05:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am