Atletico Madrid ពន្លាត​ពិន្ទុ​នាំមុខ​ដាច់​នៅ La Liga​ ក្រោយ​ជ័យជំនះ​លើ Sevilla

60

បាល់ទាត់៖ ​Atletico Madrid បាន​ពន្លាត​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​តារាង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ​ឡើង​ដល់ ៤ពិន្ទុ​ក្រោយ​ជ័យជំនះ​លើ​ក្រុម​ភ្ញៀវ Sevilla ០ យប់មិញ​។ ​ក្រុម​របស់លោក Diego Simeone ​រក​បាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី​១៧ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Angel Correa ក្រោយ​ទទួល​បាល់​ពី​ខ្សែ​ការពារ​អង់គ្លេស Kieran Trippier​

​​Saul Niguez ​គឺជា​អ្នក​ស៊ុត​គ្រាប់​បាល់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៧៦​។ ​នេះ​ជា​បរាជ័យ​ដំបូង​របស់ Sevilla​ ក្នុង ១០ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ ឈរ​លេខ៦ ក្នុង​តារាង​នៅ La Liga​។​ ​ចំណែក Atletico Madrid នៅពេលនេះ​មាន ៤១ពិន្ទុ​ពី​ការប្រកួត ១៦លើក ដាច់​ក្រុម​លេខ២ Real Madrid ៤ពិន្ទុ និង​នៅសល់​ ២​ប្រកួត​ក្នុង​ដៃ​ទៀត​៕

អត្ថបទ​៖​នាង សុភា​វុ​ធ