ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រធានរដ្ឋឡាវ៖ ក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

ព័ត៌មានជាតិ

អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន

2024/04/24 12:52:44 pm
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួប និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និង​ជា​អនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ក្នុងជំនួបនោះ កាលពីល្ងាចថ្ងៃទី២៣ ខែមែសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន បាន​កត់​សម្គាល់​​ដោយ​ពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្រប​ពេល​គ្នា​នឹង​ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ដោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​សភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះ​ប្រទេស​កម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និង​ការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ហើយឆ្នាំ២០២៤នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជនកម្ពុជា និងចិន ដោយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសច​រ​ចិ​​ននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣​ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងអបអរ​សាទរ​នូវ​ជោគ​ជ័យ​នៃ​រៀបចំ​មហា​សន្និបាត​សភាចិនទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ និងជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​រ​បស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទសចិន​នឹង​បន្ត​សម្រេច​ផែនការ​ទំនើប​កម្ម​ចិន​គ្រប់​វិស័យ ជាពិសេសឈានទៅសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០៤៩ ក្នុងការ​ប្រែក្លាយ​ប្រទេស​ចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និង​សុខ​ដុមរមនា។អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអរគុណ​ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​ពីរ មានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ ។ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់​អំពី​ជំហរ​ដ៏ម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដីទៅវិញទៅមក ។ក្នុងឱកាសនោះដែរ ឯកឧត្តម Zhang Qingli បានសម្តែងនូវសេចក្តីរីករាយថា នេះលើក​ទី​១​ហើយ ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​មាន​អារម្មណ៍ជិតស្និទដូចជាស្គាល់មិត្តភក្តិទាំងអស់យូរហើយ ។ ប្រទេស​ចិន​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ ហើយប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​តាំង​ពី​យូរលង់ណាស់មកហើយ ដោយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុក​ចិត្ត​គ្នា គាំទ្រគ្នាទៅវីញទៅមក និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និង​ប្រទេស​តូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជន​ទាំង​ពីរ​។ឯកឧត្តម Zhang Qingli បានគូសបញ្ជាក់ថា ក្រោមការ​ចង្អុល​បង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំង​ពីរ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង​ស្តង់ដារ​ខ្ពស់​។ ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោល​ដៅ​សំខាន់​តាម​មតិ​ឯកភាព​របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដើម្បីទទួល​បាន​សមិទ្ធផលកាន់តែច្រើន ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅអំពីការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ
ឯកឧត្តម លី ធុជ៖ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់
2024/04/24 12:32:53 pm
៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនពលរដ្ឋ​
2024/04/24 12:28:35 pm
ក្រសួងការងារ និងទីភ្នាក់ងារKOSHAកូរ៉េ វាយតម្លៃលើវឌ្ឍនភាព នៃដំណើរការសាងសង់​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
2024/04/24 11:48:31 am
សម្តេចតេជោ ហ៊ុន សែន ចាត់ក្រុមការងារចុះពិនិត្យទីតាំងដើម្បីសាងសង់អគារសិក្សាអន្លង់អក ក្រោយឃើញការបង្ហោះតាមហ្វេសប៊ុក
2024/04/24 11:29:56 am

ព័ត៌មានអន្តរជាតិ

ភាពភ័យខ្លាចកើនឡើងសម្រាប់ពលរដ្ឋនៅក្រុង រ៉ាហ្វា ខណៈសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសចូលដល់ថ្ងៃទី២០០

2024/04/24 01:00:17 pm
ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok
2024/04/24 12:56:59 pm
ស៊ូដង់ខាងត្បូងនិយាយថា មិនរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេងទេ
2024/04/24 12:54:20 pm
ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់
2024/04/24 12:51:03 pm
និស្សិត ចូលរួមការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសាកលវិទ្យាល័យក្នុងក្រុងញូវយ៉ក
2024/04/24 12:44:52 pm
ក្រុមមន្ត្រីកូរ៉េខាងជើង ធ្វើទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ ក្នុងដំណើរជាសាធារណៈដ៏កម្រមួយ
2024/04/24 12:38:34 pm
សហរដ្ឋអាមេរិក អំពាវនាវឱ្យអ៊ីរ៉ាក់ ការពារទាហានរបស់ខ្លួនបន្ទាប់ពីការវាយប្រហារថ្មី
2024/04/24 12:33:07 pm

ទីភ្នាក់ងារចារកម្មហូឡង់មើលឃើញថា សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែន ជាការបង្កការគំរាមកំហែងភេរវកម្ម

2024/04/24 12:30:05 pm
នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី
2024/04/24 12:26:11 pm
រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន
2024/04/24 12:20:53 pm
មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ
2024/04/24 12:15:31 pm
អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា «ខុសច្បាប់»
2024/04/24 10:38:32 am
ការតវ៉ាយ៉ាងធំនៅអាហ្សង់ទីន ប្រឆាំងរដ្ឋាភិបាល ជុំវិញការកាត់កញ្ចប់ថវិកាសម្រាប់វិស័យអប់រំ
2024/04/24 10:35:25 am
មន្ត្រីអាមេរិក៖ ហានិភ័យនៃគ្រោះទុរ្ភិក្សខ្ពស់ខ្លាំងនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង
2024/04/24 10:32:06 am

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភាពភ័យខ្លាចកើនឡើងសម្រាប់ពលរដ្ឋនៅក្រុង រ៉ាហ្វា ខណៈសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសចូលដល់ថ្ងៃទី២០០

2024/04/24 01:00:17 pm
​ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok
2024/04/24 12:56:59 pm
​ស៊ូដង់ខាងត្បូងនិយាយថា មិនរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេងទេ
2024/04/24 12:54:20 pm
​អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន
2024/04/24 12:52:44 pm
​ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់
2024/04/24 12:51:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 07:57:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/23 12:05:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am