អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានកត់សម្គាល់ពីការចងចាំដ៏គួរឲ្យក្រៀមក្រំបំផុត នៃការស្លាប់ចំនួន ៥សែននាក់ ដោយសារជំងឺCOVID-19 នៅសហរដ្ឋអាមេរិក។
ថ្លែងនៅឯសេតវិមាន លោក Biden បាននិយាយថា ចំនួននៃអ្នកបាត់បង់ជីវីតពីរោគឆ្លងរាតត្បាតដ៏កំពូលបានកើនឡើងដល់ចំនួនអ្នកស្លាប់រួមគ្នាពីសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមវៀតណាម។
លោក Biden បានជំរុញឲ្យជនជាតិអាមេរិកទប់ទល់នឹងការក្លាយជា ភាពស្ពឹកស្រពន់ ក្រៀមក្រំ និងសម្លឹងមើលជីវិតនិមួយៗជាស្ថិតិ លោកនិយាយថា ប្រជាជនដែលបានបាត់បង់ជីវិតគឺគួរឲ្យកត់សម្គាល់។
លោកប្រធានាធិបតីក៏បាននិយាយអំពីសោកនាដកម្មផ្ទាល់ខ្លួនដែលលោកបានជួបប្រទះក្នុងការបាត់បង់ជីវិតភរិយា និងកូនស្រី ដំបូងរបស់លោកក្នុងគ្រោះថ្នាក់ចរាចររថយន្តប៉ះទង្គិច និងក្រោយមកបានបាត់បង់កូនប្រុសពេញវ័យម្នាក់ទៀតដោយសារជំងឺមហារីកខួរក្បាល។
លោក Biden បានប្រាប់ដល់ប្រជាជាតិថា លោកដឹងថាវាពិបាកប៉ុន្តែថា ដើម្បីជាសះស្បើយយើងត្រូវតែចងចាំ ។ លោកបានថ្លែងមុនពេលស្ងប់ស្ងាត់មួយភ្លែតនៅក្នុងសេតវិមាន និងបានអញ្ជើញសាធារណៈជនចូលរួម៕ អត្ថបទ៖ វង្ស រិទ្ធី