ភ្នំពេញ ៖លោក គៀង ចក់ ប្រធាន ផ្សារ ដើម គ សហការ ជាមួយ លោកចៅសង្កាត់ផ្សារដេីមគរ នៅព្រឹក ថ្ងៃ អង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ បាននាំយកម៉ាសជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនអាជីវករ និងអតិថិជនចេញចូលផ្សារអស់ចំនួន១០៥០ម៉ាស់ ។
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ត្រូវបន្តយុទ្ធនាការ នៃការចែកជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ ក៏ដូចជាទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។
លោក ឃួង ស្រេង បានលើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ-១៩។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ម៉ាស២៥ម៉ឺនម៉ាស លោកអភិបាលរាជធានីភ្នំពេញផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាសមួយម៉ឺន និង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៩០០០ម៉ាស៕អត្ថបទ៖ កុម្ភះ