ភ្នំពេញ៖ បើតាមលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV នារសៀលថ្ងៃទី២៣ កុម្ភៈ ២០២១នេះ ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់ជូនម៉ាស់ក្រណាត់ ចំនួន ១លានម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រដោយឥតគិតថ្លៃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ–១៩ ក្នុងសហគមន៍។
ដូច្នេះម៉ាស់នេះ សាលារាជធានីភ្នំពេញ និងធ្វើការចែកជូនទៅដល់ប្រជាពលរដ្ឋ ហើយក្រសួងសុខាភិបាល ក៏កំពុងរៀបចំចាត់ចែងបញ្ចេញម៉ាស់នេះ ឲ្យបានទាន់ពេលវេលា ដើម្បីជូនដល់សាលារាជធានីភ្នំពេញ៕