រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
បក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវសន្យាបន្តពូនជ្រុំនូវចំណងសាមគ្គីភាពឲ្យកាន់ស៊ីជម្រៅ បន្ថែមទៀត
ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក

2024/04/25 09:42:50 am
ក្រោមបរិយាកាសដ៏សែនរីករាយ និងស្និទ្ធស្នាល នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នា​រាត្រី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បាន​យកឱកាស​នេះ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការ​ព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថា​នភាព​ភូមិ​សាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់ និងសកលលោក។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានសម្តែង​នូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេច​រដ្ឋ​សភា​ធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញ​ចូលរួម​ទទួល​ទាន​អាហារពេលល្ងាចជាមួយឯកឧត្តមនាពេលនេះ។សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះការអញ្ជើញនេះ។ ជាមួយ​គ្នា​នេះ សម្តេចរដ្ឋសភាធិបតី ក៏បានអរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ ឯកឧត្តម ឯកអគ្គរាជទូត ដែល​បាន​អញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេច កាល​ពី​ខែមីនា កន្លងទៅថ្មីៗ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ គោរពឱ្យតម្លៃ និង​ផ្តល់​ភាព​កក់​ក្តៅដល់ក្រុមគ្រួសារសម្តេច។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​ជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ​បន្ត​ថែ​រក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ "ព្រះបរមរតនកោដ្ឋ" សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹក​ឡើង​វិញនូវ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​របស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះសម្តេចតេជោ បានជួប​ឯកឧត្តម ហ្វុមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ​ថែម​មួយ​កម្រិត​ទៀត​។សម្តេចរដ្ឋសភាធិបតី បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង និង​មិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នា ការជឿជាក់ និងផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរ​សាទរ​ចំពោះ​វឌ្ឍនៈភាពនៃ​កា​រ​រីក​ចម្រើន​គ្រប់​វិស័យរ​បស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរ​ការ​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ។ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការ​អភិវឌ្ឍរបស់កម្ពូជាគ្រប់វិស័យមកទល់សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភ ជ្រោម​ជ្រែង និង គាំទ្រដ៏ធំធេងនិងមានតម្លៃពីមិត្តជប៉ុនបានឡើយ ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋា​រចនា​សម្ព័ន្ធ បច្ចេកទេស និង ធនធានមនុស្សជាដើម៕
រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
2024/04/25 09:13:12 am
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ
2024/04/25 08:42:41 am
សប្បុរសជន៩ស្ថាប័នផ្សេងគ្នាបានចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា៨ឧសភា
2024/04/24 07:39:19 pm
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
2024/04/24 06:21:59 pm

ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am
របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ
2024/04/25 09:55:19 am
លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង
2024/04/25 09:51:40 am
ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់
2024/04/25 09:45:22 am
លោក Biden ចុះហត្ថលេខា លើពង្រាងច្បាប់ឲ្យក្លាយជាច្បាប់ហាមប្រាមវត្តមានបណ្ដាញសង្គម TikTokនៅទឹកដីអាមេរិក
2024/04/25 09:41:38 am
មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍
2024/04/25 08:27:14 am
អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី
2024/04/25 08:23:48 am

ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ

2024/04/25 08:19:27 am
Prabowo ប្តេជ្ញាប្រឹងប្រែង ដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប និងជំរុញឲ្យរួបរួមគ្នា ក្នុងចំណោមឥស្សរជននយោបាយ
2024/04/24 08:48:59 pm
លោក Scholz របស់អាល្លឺម៉ង់ ស្វាគមន៍នាយករដ្ឋមន្ត្រីអង់គ្លេសលោក Sunak ដែលធ្វើទស្សនកិច្ចលើកដំបូង
2024/04/24 08:47:52 pm
ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi សម្ពោធគម្រោងថាមពលវារីអគ្គិសនី នៅស្រីលង្កា
2024/04/24 08:45:29 pm
អាល្លឺម៉ង់នឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការឡើងវិញជាមួយទីភ្នាក់ងារ UNRWA ប៉ាឡេស្ទីន
2024/04/24 06:58:00 pm
ទីក្រុងអាថែនប្រែទៅជាពណ៌ទឹកក្រូច នៅក្រោមពពកធូលីពីវាលខ្សាច់ហារ៉ារបស់អាហ្វ្រិកខាងជើង
2024/04/24 06:55:54 pm
ភាពអត់ការងារធ្វើ ធ្វើឲ្យព្រួយបារម្ភខ្លាំងបំផុតនៅឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោក
2024/04/24 06:00:32 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am
​របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ
2024/04/25 09:55:19 am
​លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង
2024/04/25 09:51:40 am
​ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់
2024/04/25 09:45:22 am
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក
2024/04/25 09:42:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am