សម្ដេចធិបតី៖ ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងឡើយ
សម្ដេចធិបតី៖ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រៀបចំបានល្អបង្កភាពសប្បាយរីករាយ ជូនពលរដ្ឋគ្រប់ទីកន្លែង
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសហគ្រិន​សង្គមលោក Pierre Tami ចូលជួបសម្ដែងការគួរសម
សម្តេចធិបតី ណែនាំឲ្យមានការជ្រើសរើសនាយទាហានសកម្មត្រូវតែមានតុល្យភាព និងសមាមាត្រ

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមរយៈពេល ២ឆ្នាំទៀត

2024/04/20 08:12:26 am
កំពង់ធំ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ធំ បានឯកភាពគ្នា ពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឲ្យចប់សព្វគ្រប់ត្រឹមរយៈពេល ២ឆ្នាំទៀត ខណៈខេត្តមួយនេះ ចែកបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់បានចំនួន ៣៣៩ ០៥៧បណ្ណ។ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមធិបតីភាពឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីតាមគោលនយោបាយ ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ រដ្ឋបាលខេត្តកំពង់ធំ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ជាសេនាធិការ បានដាក់ចេញនូវផែនការចុះបញ្ជីដីធ្លីបញ្ចប់ចំនួន ២២៥ ៣២៤ក្បាលដី លើ២៧៧ភូមិ ៤៧ឃុំ និង៧ស្រុក ក្នុងរយៈពេល២ឆ្នាំ (២០២៤ -២០២៥ ) ដោយបានបន្ថែមធនធានមនុស្សចំនួន ១៤៩នាក់ និងចែកជា ៧ក្រុម។ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះបញ្ជីដីចំនួន ៣៨២ភូមិ ក្នុង៣៤ឃុំ ក្នុងនោះវាស់វែងបាន ៣៦៨ ២៦៤ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិដីធ្លីបាន ៣៣៩ ០៥៧បណ្ណ ។ ឯកឧត្តម ងួន រតនៈ បានបន្ថែមថា រដ្ឋបាលខេត្ត បានជំរុញឱ្យមន្ទីរសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក ក្នុងការចុះវាស់វែងដី ដើម្បីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផល ជូនប្រជាពលរដ្ឋលើទីតាំងដីដែលបានកាត់ឆ្វៀលពីតំបន់៣ មកតំបន់២ និងទីតាំងតំបន់២ចាស់ ក្នុង៦ក្រុង-ស្រុក ដែលមានផ្ទៃដីសរុប ១២០ ៦៩៥ហិកតា ដែលជាលទ្ធផលវាស់វែងបាន ១៤ ២៣០ក្បាលដី ស្មើនឹង ៧០ ១៧៩ហិកតា ស្មើនឹង ៧ ៣៣១គ្រួសារ ស្មើនឹង ៥៨,១៥ភាគរយ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយលើវិស័យដីធ្លីនេះក្រសួងមិនអាចអនុវត្តន៍តែឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព ហើយកិច្ចការធំដែលត្រូវអនុវត្ត គឺការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង លើវិស័យរៀបចំដែនដី ដែលជាការងារមួយដ៏សំខាន់និ ងចាំបាច់សម្រាប់រៀបចំដំណើរឆ្ពោះទៅមុខ ក្នុងអាណត្តិទី៧នេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីចំនួន ៣ចំណុច រួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕ អត្ថបទ៖ បាន សុខរិទ្ធិ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
2024/04/19 09:05:25 pm
ក្រសួងស្ថាប័នមួយចំនួនរួមគ្នារៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
2024/04/19 06:08:57 pm
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ១៦នាក់ ពុលនំបញ្ចុក ធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក
2024/04/19 05:07:25 pm
នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ
2024/04/19 03:29:13 pm

ព័ត៌មានអន្តរជាតិ

ស្ថានកុងស៊ុលអ៊ីរ៉ង់នៅប៉ារីស ត្រូវបានបិទមិនឲ្យចេញចូល ក្រោយមានសេចក្ដីរាយការណ៍ថា បុរសម្នាក់គំរាមបំផ្ទុះខ្លួនឯង

2024/04/19 08:04:45 pm
អ្នកបោះឆ្នោតឥណ្ឌា ប្រឹងជម្នះជាមួយនឹងរលកកម្តៅ ដើម្បីទៅប្រើសិទ្ធិរបស់ខ្លួន
2024/04/19 07:55:03 pm
យ៉ាងហោចណាស់មនុស្ស ២៩នាក់ រងរបួស ដោយសារសាឡាងចេញពីកោះ Capri របស់អ៊ីតាលី បុកផែពេលចូលចត
2024/04/19 07:42:47 pm
ជើងហោះហើរចាប់ផ្តើមឡើងវិញ ក្រោយមានការរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
2024/04/19 07:41:14 pm
ចិនថ្កោលទោសសំណើរបស់លោក Biden ក្នុងការដំឡើងពន្ធ ៣ដង លើដែកថែបរបស់ខ្លួន
2024/04/19 05:59:45 pm
អ្នកការទូត៖ រដ្ឋលោកខាងលិចបានព្យាយាមបញ្ជូនសារទៅអ៊ីរ៉ង់ឲ្យបន្ថយភាពតានតឹង តាមរយៈទួរគី
2024/04/19 05:58:30 pm
អ្នកភូមិវេសបែង មានការប្រុងប្រយ័ត្ន ប៉ុន្តែ ងាយរងគ្រោះ បន្ទាប់ពីការវាយប្រហារពីអ្នកតាំងលំនៅ
2024/04/19 05:51:55 pm

លោក Shoigu របស់រុស្ស៊ី និយាយថា ការផលិតរថក្រោះកំពុងកើនឡើង

2024/04/19 05:50:07 pm
អាមេរិក ត្រូវបានគេចោទប្រកាន់ថា មិនបានធ្វើសកម្មភាពលើរបាយការណ៍ នៃការបំពានដោយកងកម្លាំងអ៊ីស្រាអែល
2024/04/19 05:08:22 pm
អ៊ុយក្រែន វាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅគ្រីម៉េ
2024/04/19 05:04:52 pm
ប្រតិកម្មបានកើតមានឡើង បន្ទាប់ពីយោធាអ៊ីស្រាអែល ឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់មកលើខ្លួន
2024/04/19 05:04:08 pm
កុមារអាហ្វហ្គានីស្ថាន ២៥០.០០០នាក់ ត្រូវការការអប់រំ អាហារ និងផ្ទះសម្បែង បន្ទាប់ពីត្រឡប់មកពីប៉ាគីស្ថាន
2024/04/19 05:00:45 pm
ក្រុមសង្គមស៊ីវិលហៃទី ស្វែងរកទាមទារសំណងរាប់ពាន់លាន ពីប្រទេសបារាំង
2024/04/19 04:40:31 pm
កងកម្លាំងប្រទេសកូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា
2024/04/19 04:38:07 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមរយៈពេល ២ឆ្នាំទៀត

2024/04/20 08:12:26 am
​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
2024/04/19 09:05:25 pm
​ស្ថានកុងស៊ុលអ៊ីរ៉ង់នៅប៉ារីស ត្រូវបានបិទមិនឲ្យចេញចូល ក្រោយមានសេចក្ដីរាយការណ៍ថា បុរសម្នាក់គំរាមបំផ្ទុះខ្លួនឯង
2024/04/19 08:04:45 pm
​អ្នកបោះឆ្នោតឥណ្ឌា ប្រឹងជម្នះជាមួយនឹងរលកកម្តៅ ដើម្បីទៅប្រើសិទ្ធិរបស់ខ្លួន
2024/04/19 07:55:03 pm
​យ៉ាងហោចណាស់មនុស្ស ២៩នាក់ រងរបួស ដោយសារសាឡាងចេញពីកោះ Capri របស់អ៊ីតាលី បុកផែពេលចូលចត
2024/04/19 07:42:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/20 12:33:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/19 12:59:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 07:54:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am