សម្ដេចតេជោ ចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិនស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ជាគំរូសម្រាប់តួអង្គផ្សេងទៀត
សម្ដេចតេជោ បង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយ នៅតែបន្តទៅលើរៀបវារៈសេដ្ឋកិច្ចសាកល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

2024/03/28 04:30:37 pm
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដល់ជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យសម្រាប់ជួយជ្រោមជ្រែងគ្រួសារ។ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតចំនួន១ ១២៨នាក់នៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។  ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ទាំង១ ១២៨នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារនិងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ ចាប់អារម្មណ៍ចូលសិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវកាត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុងនាមជាពលរដ្ឋខ្មែរដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។ឯកឧត្តមរដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូរស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែអាចបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។ភ្ជាប់នឹងការអំពាវនាវនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ជ័យលាភីទាំងអស់អំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាដែលបានបណ្តុះបណ្តាលជំនាញបច្ចេកទេសជាង៣០ឆ្នាំនៅកម្ពុជាដែលធ្វើឱ្យវិស័យឯកជនទទួលស្គាល់ពីគុណភាពនៃការបណ្តុះបណ្តាល៕ ដោយ ៖ ដារ៉ា
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
2024/03/28 04:30:08 pm
កម្ពុជា-វៀតណាមប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចប្រទេសទាំងពីរ
2024/03/28 04:24:46 pm
ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ
2024/03/28 03:50:16 pm
កម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)
2024/03/28 03:24:22 pm

ព័ត៌មានអន្តរជាតិ

នៅឯសាកលវិទ្យាល័យ JNU និស្សិត «បង្ហាញពន្លឺភ្លើង»ប្រឆាំងមេដឹកនាំឥណ្ឌាលោក Modi មុនបោះឆ្នោត

2024/03/28 04:32:15 pm
ក្រុមប្រឹក្សាគ្រប់គ្រងអនាគតរបស់ប្រទេសហៃទី បានប្តេជ្ញាថា នឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ
2024/03/28 04:29:21 pm
ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»
2024/03/28 04:28:02 pm
អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ
2024/03/28 03:03:41 pm
UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី
2024/03/28 02:15:52 pm
មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ
2024/03/28 02:07:04 pm
ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល
2024/03/28 01:24:15 pm

សម្ព័ន្ធមិត្តរបស់លោកពូទីន មិនជឿថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ

2024/03/28 01:21:35 pm
មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី
2024/03/28 12:31:06 pm
សមាជិកសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច សន្យាបន្តគាំទ្រសភាកោះតៃវ៉ាន់
2024/03/28 12:28:11 pm
គណៈប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចារកម្ម
2024/03/28 12:24:16 pm
អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ
2024/03/28 12:21:29 pm
នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ
2024/03/28 12:18:30 pm
ការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា បង្កឲ្យមានក្ដីបារម្ភថាការវាយលុកអាចចាប់ផ្ដើម
2024/03/28 12:16:00 pm

ព័ត៌មានកីឡា

គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am

បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm
Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី
2023/12/07 12:25:06 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នៅឯសាកលវិទ្យាល័យ JNU និស្សិត «បង្ហាញពន្លឺភ្លើង»ប្រឆាំងមេដឹកនាំឥណ្ឌាលោក Modi មុនបោះឆ្នោត

2024/03/28 04:32:15 pm
​ឯកឧត្តម ហេង សួរ អំពាវនាវឱ្យជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ
2024/03/28 04:30:37 pm
​កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
2024/03/28 04:30:08 pm
​ក្រុមប្រឹក្សាគ្រប់គ្រងអនាគតរបស់ប្រទេសហៃទី បានប្តេជ្ញាថា នឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ
2024/03/28 04:29:21 pm
​ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»
2024/03/28 04:28:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 07:11:53 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am