មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​សហរដ្ឋ​អាមេរិក​

357

ភ្នំពេញ៖ តប​តាម​ការ​អញ្ជើញ​របស់​ មេ​បញ្ជាការ ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស ​តំបន់​ប៉ា​ស៊ីហ្វិក ​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការ​រង​កង​យោធ​ពលខេមរភូមិន្ទ ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​នឹង​ដឹក​នាំ​គណៈប្រតិភូ​កង​ទ័ព​កម្ពុជា​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​ ៨ ​ដល់ ​១២ ​ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​សហរដ្ឋ​អាមេរិក​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​លោក​ឧត្តម​សេនីយ៍​ឯក​ នឹង​ចូល​រួម​សិក្ខាសាលា​អន្តរជាតិ ​ស្តីពី​ប្រតិបត្តិការ​ពិសេស ​តំបន់​ប៉ាស៊ីហ្វិក ​« PASOC 19 »។ នា​ឱកាស​នោះ​ផង​ដែរ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នឹង​ជួប​ពិភាក្សា​ការងារ​ជា​មួយ ​មេ​បញ្ជាការ ​បញ្ជា​ការដ្ឋានប្រ​តិបត្តិការ​ពិសេស ​តំបន់​ប៉ាស៊ីហ្វិក​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក ​ក្នុង​គោល​បំណង​រឹត​បណ្តឹង​ចំណងមិត្តភាព ​និង​សហប្រតិបត្តិការ​​ នៃក​ង​ទ័ព​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-សហរដ្ឋអាមេរិក​។

ទោះបី​កន្លង​ទៅ​មជ្ឈ​ដ្ឋាន​ប្រឆាំង​មួយ​ចំនួន ​ខំ​បំ​ប៉ោង​ថា ​សហរដ្ឋ​អាមេរិក​ បាន​ដាក់​លោក​ឧត្តម​សេនីយ៍ ​ក្នុង​បញ្ជី​បំរាម​មិន​ឱ្យ​ទៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​រដ្ឋបាល ​និង​កង​ទ័ព​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និត​ជា​មួយ​ លោក​ឧត្តម​សេនីយ៍ឯ​ក​ ជាក់​ស្តែង​ការ​អញ្ជើញ ​លោកឧត្តមសេ​នីយ៍ឯក ​ទៅ​ទស្សន​កិច្ចផ្លូវ​ការ​នេះ​៕