ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រធានរដ្ឋឡាវ៖ ក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

ព័ត៌មានជាតិ

ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

2024/04/24 07:22:54 am
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ចំពោះមុខសម្តេចធិបតី ឯកឧត្តមប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរមហាប្រសើរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ជាមួយនឹងការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
2024/04/23 09:13:12 pm
សម្តេចតេជោប្រកាសទទួលយកការសុំទោសរបស់ លោកជា ប៉ូច នឹងទទួលពីអ្នកផ្សេងទៀតបើផ្តាច់ខ្លួនពី ជនក្បត់ជាតិបីជំនាន់
2024/04/23 08:49:08 pm
ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2024/04/23 07:33:30 pm
ក្រុមហ៊ុនធំៗចំនួន១៣ នឹងនាំឱកាសការងារជាង ៧០០កន្លែង ក្នុងវេទិការងារ នៅថ្ងៃទី២៥ ខែមេសាខាងមុខ
2024/04/23 06:06:10 pm

ព័ត៌មានអន្តរជាតិ

សមាជិកសភា EU គាំទ្រការពន្យារពេលនៃការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន តែមានការរឹតត្បិត

2024/04/23 09:00:56 pm
Google វិនិយោគ ៦៤០លានដុល្លារសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី នៅហូឡង់
2024/04/23 08:59:52 pm
ចិន៖ ការអះអាងពីចារកម្ម នៅអាល្លឺម៉ង់ និងអង់គ្លេស គឺជា «គំនិតព្យាបាទ»
2024/04/23 08:59:01 pm
ប្រធានសិទ្ធិមនុស្សរបស់ UN «ស្លុតចិត្ត» នឹងរបាយការណ៍ពីផ្នូរដ៏ធំ នៅមន្ទីរពេទ្យតំបន់ហ្គាហ្សា
2024/04/23 08:58:13 pm
យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៥នាក់ស្លាប់ អំឡុងពេលប៉ុនប៉ងឆ្លងកាត់ផ្លូវទឹកអង់គ្លេស
2024/04/23 08:56:31 pm
ចិន៖ ខ្លួនមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន ដូចការលើកឡើងរបស់អាមេរិកបាននោះទេ
2024/04/23 08:55:10 pm
លោក Widodo លែងជាសមាជិករបស់គណបក្សដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីហើយ ក្រោយគាំទ្រលោក Prabowo
2024/04/23 05:16:09 pm

បុគ្គលិកជំនួយ ព្រួយបារម្ភអំពីការលុកលុយទីក្រុងរ៉ាហ្វាដែលជិតកើតឡើង

2024/04/23 05:13:13 pm
ប្រទេសក្រិក និងអេស្ប៉ាញ កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាស ទៅកាន់អ៊ុយក្រែន
2024/04/23 05:11:53 pm
លោក Biden បញ្ចេញប្រាក់ជាង ៧ពាន់លានដុល្លារ សម្រាប់ផ្ទាំងសូឡាលើដំបូល ក្នុងសារនៅទិវាភពផែនដី
2024/04/23 05:10:33 pm
ការវាយប្រហារដោយយានដ្រូន របស់រុស្ស៊ីបង្កឲ្យមនុស្ស៩នាក់រងរបួស នៅក្នុងទីក្រុង Odesa របស់អ៊ុយ ក្រែន
2024/04/23 05:09:13 pm
ហុងឌូរ៉ាស រឹបអូសបានកូកាអ៊ីនចំនួន ២,៧តោន ដែលរត់ពន្ធតាមសមុទ្រ
2024/04/23 04:05:42 pm
ក្រុមការងារ IAEA ចាប់ផ្តើមការពិនិត្យលើកទី២នៅរោងចក្រ Fukushima Daiichi
2024/04/23 03:41:37 pm
រុស្ស៊ីព្រមានពីការប៉ះទង្គិចដោយផ្ទាល់ជាមួយនឹងលោកខាងលិច ជុំវិញការគាំទ្រអ៊ុយក្រែន
2024/04/23 03:40:38 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

2024/04/24 07:22:54 am
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
2024/04/23 09:13:12 pm
​សមាជិកសភា EU គាំទ្រការពន្យារពេលនៃការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន តែមានការរឹតត្បិត
2024/04/23 09:00:56 pm
​Google វិនិយោគ ៦៤០លានដុល្លារសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី នៅហូឡង់
2024/04/23 08:59:52 pm
​ចិន៖ ការអះអាងពីចារកម្ម នៅអាល្លឺម៉ង់ និងអង់គ្លេស គឺជា «គំនិតព្យាបាទ»
2024/04/23 08:59:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 07:57:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/23 12:05:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am