ឧបនាយករដ្ឋមន្ត្រីឡាវ​ ជំរាបជូន​សម្តេចតេជោ ​ពីគោល​បំណង​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ នៃការអភិវឌ្ឍប្រទេស

203

ភ្នំពេញ ៖ ​នៅព្រឹកថ្ងៃនេះ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន ​ឧបនាយករដ្ឋមន្ត្រីឡាវ ​ចូល​ជួប​សំដែង​ការ​គួរសម​ ​និង​ពិភាក្សា​ការងារ​ផងដែរ ​ហើយនៅក្នុងជំនួបនេះ ​ឯកឧត្តម ក៏បានគោរព​ជំរាប​ជូន​សម្តេច​ផងដែរ ​ពី​គោលបំណង​ នៃដំណើរ​ទស្សនកិច្ច​នៅកម្ពុជា គឺដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​ពី​កម្ពុជា​ ដើម្បីយក​ទៅ​អភិវឌ្ឍន៍​ ប្រទេសឡាវផងដែរ។

ជាការឆ្លើយតប សម្តេចតេជោបានអរគុណ​ចំពោះការផ្តាំផ្ញើ​សួរសុខ​ទុ​ក្ខ​ពីថ្នាក់ដឹក​នាំឡាវ​ហើ​យ​ក៏​បាន​ធ្វើការ​ណែនាំ​ថា​ករណី​ធនាគារ​នោះ​ ដើម្បី​ទទួល​បាន​ជោគជ័យ​គឺ​ធ្វើ​យ៉ាង​ណា​ផ្តោត​កា​រយក​ចិត្តទុក​ដាក់​ដល់កា​រផ្ដ​ល់​កម្ចី​ទៅដល់​វិស័យ​ឧស្សាហកម្ម​ និងសិប្បកម្ម។

ពាក់ព័ន្ធវិស័យថាមពល​ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ភាគីឡាវផងដែរ​ ដែ​​លឆ្នាំនេះ ​បាន​ផ្ដល់ ​លក់​អគ្គិសនីឲ្យកម្ពុជា ​បានចំនួន១៨មេហ្កាវ៉ាត់ ​ដែល​អគ្គិសនីនេះ ​កំពុងតែប្រើប្រាស់ ​នៅ​ខេត្ត​កំពង់ធំ និង​ ព្រះវិហារ ​ហើយ​សម្ដេច​ ក៏បានធ្វើការណែនាំ​ផ្តល់​ជា​អនុសាសន៍​ផងដែ​រថា  ទំហំ​ពាណិជ្ជកម្ម ​កម្ពុជា​ និង​ឡាវ​គប្បី​ណា​ជំរុញឲ្យ​មាន​ការរីកចម្រើន​កាន់តែធំថែមទៀត  ​ជា​ពិសេស​លើវិស័យ​ទេសចរណ៍​ វប្បធម៌​ និងវិនិយោគ ​ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច។ ពី​នោះ​ទៅ​ទៀត​ក៏​មិន​ត្រូវ​កាត់​ផ្ដាច់​អំពី​វិស័យ​ថាមពលទេ​ ដោយ​ស​ម្ដេច​ បាន​មាន​ប្រសាសន៍​​ថា ​គប្បី​ណា​លើក​យក​វិស័យ​ថាមពល​ ដែល​ជា​វិស័យអាទិភាព ​សម្រាប់​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ហើយ​ ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរក៏​គប្បីណា​បញ្ជូន​ទៅ​ការ​ទិញដូរថា មពលនេះ៕