​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព
សម្ដេចតេជោ ចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិនស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ជាគំរូសម្រាប់តួអង្គផ្សេងទៀត
សម្ដេចតេជោ បង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយ នៅតែបន្តទៅលើរៀបវារៈសេដ្ឋកិច្ចសាកល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖កម្ពុជាបន្តនិរន្តរភាពគោលនយោបាយអព្យាក្រឹត្យ និងបត់បែនតាមស្ថានការណ៍តំបន់ និងពិភពលោក

2024/03/28 04:38:58 pm
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា កម្ពុជា បន្តនិរន្តរភាពគោលនយោបាយអព្យាក្រឹត្យ និងបត់បែនតាមស្ថានការណ៍តំបន់ និងពិភពលោក ចំពោះទំនាក់ទំនងការទូតរបស់ខ្លួន។​ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះក្រុមការងារដែលបានរៀបចំវគ្គសិក្ខាសាលាការគ្រប់គ្រងបូកសរុបការងារការទូតកន្លងមក ដើម្បីជួយបង្កើនសមត្ថភាពអ្នកការទូត និងមន្រ្តីរាជការក្នុងការគ្រប់គ្រង និងការដោះស្រាយវិបត្តិបន្ទាន់ជាយថាហេតុ ព្រមទាំងជួយពង្រឹងដល់ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌។ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការទាំងអស់ ដែលមានមនសិកាស្នេហា៍ជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់ តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់ ខណៈចំនួនមន្រ្តីក្នុង និងក្រៅប្រទេសមានចំនួនកំណត់នៅឡើយ។ឯកឧត្តមថ្លែងថា ការងារចំពោះមុខពាក់ព័ន្ធនឹងស្ថានការណ៍តំបន់ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈឹមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីប្រទេសជាតិ ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងថាមពលជាដើម កំពុងជាបញ្ហាបន្ទាន់ដែលត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្តមថ្លែងបន្តថា ទន្ទឹមនេះស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ ឯកឧត្តមបញ្ជាក់ថា ស្ថិតក្នុងស្ថានការណ៍ខាងលើ និងក្នុងគោលដៅអនុវត្តឱ្យបានជោគជ័យនយោបាយការបរទេស និងការងារការទូតដោយឯករាជ្យ ហើយផ្អែកលើច្បាប់នោះ ត្រូវខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តន៍ភាព និងបង្កើនផលប្រយោជន៍ស្នូលជាតិជាអតិប្បបរមាសម្រាប់ជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ការងារចាំបាច់បន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងកិច្ចការការទូត ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតទាំងអស់កាន់តែមានៅភក្តីភាពចំពោះជាតិប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសព្វ មានសមត្ថភាពខ្ពស់ វាងវៃ បត់បែន ក្លាយជាយុទ្ធជនឈានមុខក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។បន្ថែមលើនេះ ដើម្បីជំរុញនិងលើកម្ពស់ប្រសិទ្ធភាពរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀតក្រោមមូលបទ ការងារកំណែទម្រង់ និងបង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារជាមួយនឹងការផ្តោតលើការងារកំណែទម្រង់ផ្ទៃក្នុង និងកំណែទម្រង់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសឱ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ ដោយ ៖ ដារ៉ា
​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព
2024/03/28 04:35:43 pm
ឯកឧត្តម ហេង សួរ អំពាវនាវឱ្យជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ
2024/03/28 04:30:37 pm
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
2024/03/28 04:30:08 pm
កម្ពុជា-វៀតណាមប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចប្រទេសទាំងពីរ
2024/03/28 04:24:46 pm

ព័ត៌មានអន្តរជាតិ

UN និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ធ្លាក់លើសាលារៀនចំនួន ២១២កន្លែង នៅហ្កាហ្សា

2024/03/28 04:35:52 pm
ព័រតូរីកូ ប្រកាសអាសន្នសុខភាពសាធារណៈ ស្របពេលករណីឆ្លងជំងឺគ្រុនឈាមកើនឡើងខ្ពស់
2024/03/28 04:34:42 pm
នៅឯសាកលវិទ្យាល័យ JNU និស្សិត «បង្ហាញពន្លឺភ្លើង»ប្រឆាំងមេដឹកនាំឥណ្ឌាលោក Modi មុនបោះឆ្នោត
2024/03/28 04:32:15 pm
ក្រុមប្រឹក្សាគ្រប់គ្រងអនាគតរបស់ប្រទេសហៃទី បានប្តេជ្ញាថា នឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ
2024/03/28 04:29:21 pm
ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»
2024/03/28 04:28:02 pm
អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ
2024/03/28 03:03:41 pm
UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី
2024/03/28 02:15:52 pm

មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ

2024/03/28 02:07:04 pm
ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល
2024/03/28 01:24:15 pm
សម្ព័ន្ធមិត្តរបស់លោកពូទីន មិនជឿថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ
2024/03/28 01:21:35 pm
មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី
2024/03/28 12:31:06 pm
សមាជិកសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច សន្យាបន្តគាំទ្រសភាកោះតៃវ៉ាន់
2024/03/28 12:28:11 pm
គណៈប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចារកម្ម
2024/03/28 12:24:16 pm
អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ
2024/03/28 12:21:29 pm

ព័ត៌មានកីឡា

គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am

បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm
Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី
2023/12/07 12:25:06 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា៖កម្ពុជាបន្តនិរន្តរភាពគោលនយោបាយអព្យាក្រឹត្យ និងបត់បែនតាមស្ថានការណ៍តំបន់ និងពិភពលោក

2024/03/28 04:38:58 pm
​UN និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ធ្លាក់លើសាលារៀនចំនួន ២១២កន្លែង នៅហ្កាហ្សា
2024/03/28 04:35:52 pm
​​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព
2024/03/28 04:35:43 pm
​ព័រតូរីកូ ប្រកាសអាសន្នសុខភាពសាធារណៈ ស្របពេលករណីឆ្លងជំងឺគ្រុនឈាមកើនឡើងខ្ពស់
2024/03/28 04:34:42 pm
​នៅឯសាកលវិទ្យាល័យ JNU និស្សិត «បង្ហាញពន្លឺភ្លើង»ប្រឆាំងមេដឹកនាំឥណ្ឌាលោក Modi មុនបោះឆ្នោត
2024/03/28 04:32:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 07:11:53 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am