សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា
រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
បក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវសន្យាបន្តពូនជ្រុំនូវចំណងសាមគ្គីភាពឲ្យកាន់ស៊ីជម្រៅ បន្ថែមទៀត

ព័ត៌មានជាតិ

វិស័យឯកជនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះនឹងជួយដល់ការធ្វើ​ពាណិជ្ជកម្មបន្ថែម

2024/04/25 01:30:46 pm
វិស័យឯកជនគាំទ្រពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ក្រោម​ការ​គិតគូរ​ដ៏​ខ្ពង់ខ្ពស់​​របស់​រាជរដ្ឋាភិបាល ដោយរំពឹងថា គម្រោងនេះនឹងលេចរូបរាងក្នុងពេលខាងមុខ សម្រាប់ជួយ​ជំរុញ​ដល់​ការធ្វើពាណិជ្ជកម្ម និងវិស័យកសិកម្មនៅកម្ពុជាបន្ថែម។ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារ​ព័ត៌មាន ស្តីពីគម្រោងព្រែក ជីកហ្វូណនតេជោ នេះថា ទាក់ទងនឹងការដឹកជញ្ជូនទំនិញនៅកម្ពុជា បន្ទាប់​ពីការដឹកជញ្ជូនចូលដល់កំពង់ផែ ក្នុងនោះចំពោះការដឹក ជញ្ជូនបន្តចូលទីផ្សារក្នុងស្រុក កម្ពុជា​បានអនុវត្តការដឹកជញ្ជូនតាមផ្លូវគោកទាំងស្រុង ដោយភាគ​ច្រើន​គឺ​ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត និងមានមុខទំនិញមួយចំនួនតូច បានដឹកជញ្ជូនតាមរថភ្លើង។ ចំណែក​ការ​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំចេញវិញ កម្ពុជាបានអនុវត្តដូច គ្នានឹងការនាំចូលផងដែរ ដោយការដឹក​ជញ្ជូន​របៀប​នេះ​មានថ្លៃដើមខ្ពស់។ដោយឡែកគម្រោងបង្កើតផ្លូវទឹករបស់រាជរដ្ឋាភិបាល, ឧកញ៉ា ស៊ិន ចន្ធី បាន​ថ្លែង​នូវ​ការ​គាំទ្រ​ពេញ​ទំហឹង ចំពោះគំនិតផ្តូច ផ្តើមនៃគម្រោងបង្កើតផ្លូវទឹកព្រែកជីកនេះឡើង ដែលត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ​ខេត្តកែប នឹងមានក្តីរំពឹងថា គម្រោងនេះនឹងលេចរូប រាងក្នុងពេលខាងមុខ ក្នុង​នោះ​ប្រសិនមានផ្លូវទឹកចាក់ចូលដល់ទីផ្សារក្នុងស្រុក វាគឺជាសរសៃរឈាមដ៏សំខាន់របស់កម្ពុជា ហើយ​ក៏​ជាច្រកសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា ដែលនឹងអាច​ជំរុ​ញ​ការ​ដឹក​ជញ្ជូន​បាន​លឿន​ជាង​មុនទាន់ពេលវេលា និងកាត់បន្ថយការ ចំណាយថ្លៃដើមខ្ពស់ ហើយតាមរយៈនេះ គឺជាផ្នែក​មួយ​ជួយ​គាំទ្រ​ដល់ការការធ្វើពាណិជ្ជកម្មបន្ថែម ជាពិសេសវិស័យកសិកម្ម បរិស្ថាន និងការកាត់​បន្ថយ​ការ​រង​ផល​ប៉ះពាល់ខូចខាតផ្លូវ ស្ពានផងដែរ។ជុំវិញគម្រោងព្រែកជីកនេះដែរ, ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងអំឡុងពេល​លោក​មក​បំពេញ​ទស្សន​កិច្ចផ្លូវរដ្ឋពីរថ្ងៃនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងដឹក ជញ្ជូន តាម​ផ្លូវ​ទឹក​ហ្វូណនតេជោរបស់កម្ពុជា ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ។ ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ នេះ, សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងនេះ បាន​អនុវត្ត​តាម​ច្បាប់ អន្តរជាតិត្រឹមត្រូវ ក្នុងនោះកម្ពុជាបានជូនដំណឹង អំពីព័ត៌​មាន​លម្អិត​អំពី​ព្រែក​ជីក​នេះ​ ទៅគណៈកម្មការទន្លេមេគង្គផងដែរ។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅ​កាន់​សមុទ្រ​របស់​កម្ពុជា ដោយឆ្លងកាត់ខេត្ត កណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុនប្រមាណ ១ ៧០០ លានដុល្លារ អាមេរិក ដោយ​បាន​សិក្សា​គម្រោង​ល្អិតល្អន់រួចរាល់ បើតាមការគ្រោងទុក, គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹង​ចាប់​ផ្តើម​បើកការ ដ្ឋានសាងសង់នៅខែមិថុនា ឬខែកក្កដា ខាងមុខនេះ៕ អត្ថបទ៖ សុន រ៉ាឌី
ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
2024/04/25 11:38:24 am
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា
2024/04/25 11:01:43 am
សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា
2024/04/25 10:30:47 am
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក
2024/04/25 09:42:50 am

ព័ត៌មានអន្តរជាតិ

ចិន រំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សមួយចំនួន

2024/04/25 01:48:55 pm
អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយបង្កឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
2024/04/25 11:44:17 am
ត្រីបាឡែនជាង ១០០ក្បាលជាប់ខ្លួន នៅលើឆ្នេរភាគខាងលិចអូស្ត្រាលី
2024/04/25 11:40:34 am
អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ
2024/04/25 11:33:30 am
អ្នកឃ្លាំមើល៖ អ៊ីរ៉ង់កាត់បន្ថយវត្តមានយោធានៅស៊ីរី បន្ទាប់ពីការវាយប្រហារដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល
2024/04/25 11:29:13 am
ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី
2024/04/25 11:23:04 am
ការិយាល័យនាយករដ្ឋមន្ត្រីហៃទី៖ ក្រុមប្រឹក្សាអន្តរកាល នឹងត្រូវដំឡើងនៅថ្ងៃព្រហស្បតិ៍នេះ
2024/04/25 11:18:10 am

មានការប៉ះទង្គិច ខណៈពលរដ្ឋអ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា

2024/04/25 11:03:10 am
ភាពតានតឹងកើនឡើងនៅសកលវិទ្យាល័យអាមេរិក ជុំវិញសង្គ្រាមក្រុមហាម៉ាស-អ៊ីស្រាអែល
2024/04/25 10:58:22 am
បេក្ខជនគណបក្សប្រឆាំងម៉ាសេដូនីខាងជើង នាំមុខការបោះឆ្នោតប្រធានាធិបតី
2024/04/25 10:54:33 am
ដោយត្រូវបានរំខានដោយអំពើហិង្សា ការបោះឆ្នោតនៅឥណ្ឌានឹងចាប់ផ្តើមដំណាក់កាលទីពីរនៅថ្ងៃសុក្រ
2024/04/25 10:51:48 am
សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដោយស្ងាត់ៗឱ្យអ៊ុយក្រែន
2024/04/25 10:46:23 am
មនុស្ស ៦ នាក់ស្លាប់នៅហ្វីលីពីន ដោយសារអាកាសធាតុក្ដៅខ្លាំង
2024/04/25 10:43:42 am
ចិន៖ ការពង្រឹងទំនាក់ទំនងយោធាអាមេរិក ជាមួយកោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹងនៅច្រកសមុទ្រ
2024/04/25 10:40:41 am

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន រំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សមួយចំនួន

2024/04/25 01:48:55 pm
​វិស័យឯកជនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះនឹងជួយដល់ការធ្វើ​ពាណិជ្ជកម្មបន្ថែម
2024/04/25 01:30:46 pm
​អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយបង្កឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
2024/04/25 11:44:17 am
​ត្រីបាឡែនជាង ១០០ក្បាលជាប់ខ្លួន នៅលើឆ្នេរភាគខាងលិចអូស្ត្រាលី
2024/04/25 11:40:34 am
​ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
2024/04/25 11:38:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am