សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ​ញុំាងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅ​ដោយសុវត្ថិភាព និងភាពរីករាយ
សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ​ដែលពិការដោយសារ​សង្គ្រាម មូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព»
BREAKING NEWS! នាយករដ្ឋមន្ត្រី​សិង្ហបុរី LEE នឹងចុះចេញពីតំណែងថ្ងៃទី១៥ ឧសភា ហើយត្រូវជំនួសដោយលោក LAWRENCE WONG
យោធាអាមេរិក បានកម្ទេចយានដ្រូន ៨០គ្រឿង និងមីស៊ីលចំនួន៦គ្រាប់ ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ និងយេម៉ែន

ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូនិងស្ពានក្នុងខេត្តពីរ ត្រូវបានគណៈកម្មាធិការឯកភាព បញ្ចប់សុពលភាពដោយគុណភាព

2024/04/18 04:04:18 pm
ស្វាយរៀង ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ស្ថិតក្នុងខេត្តស្វាយរៀង និងស្ពានបេតុងចំនួន ១ ស្ថិតនៅខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មា ធិការលទ្ធកម្ម ឯកភាពទទួលយកលទ្ធផលនៃការអនុវត្តការងាររបស់នាយកដ្ឋានផ្លូវលំជនបទ បញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព នៅរក្សាគុណភាពបានល្អ សម្រាប់ការធ្វើដំណើរនៃសាធារជនទូទៅ។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃ ប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពគុណភាពការងារ ស្ថាបនាស្ពាន និងផ្លូវក្រាលកៅស៊ូ DBST នៅក្នុងខេត្តចំនួនពីរ ក្នុងនោះនៅខេត្តកំពុងឆ្នាំង បានចុះត្រួតពិនិត្យជាក់ស្តែង លើការងារស្ថាបនា ស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពានប្រវែងសរុប ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។នៅក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម បានបន្តដឹកនាំប្រតិភូចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល បញ្ចប់ជាស្ថាពររយៈពេលធានា សុពលភាព គុណភាព ការងារស្ថាបនា ផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងចិញ្ចើមផ្លូវសង ខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិតនៅភូមិស្រម៉ ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង, ចំពោះផ្លូវនិងស្ពាន ខាងលើនេះ ទទួលការអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ជុំវិញស្ពាននិងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវនិងស្ពានមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ ជាពិសេសការផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលរបស់ កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពជាដើម។ ទាក់ទិនគម្រោង នេះដែរ, ឯកឧត្តម បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ សហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវនិងស្ពាន ដោយមាន ការយាមកាមឲ្យបានហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងស្ពានឲ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកផ្លូវនិងស្ពានជារបស់ពួកគាត់ ទាំង អស់គ្នា៕អត្ថបទ៖ សុន រ៉ាឌី
ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំង​របស់ប្រជាពលរដ្ឋខ្មែរ
2024/04/18 03:58:39 pm
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តដំបូងនៅថ្ងៃទី២០ខែមេសានេះ
2024/04/18 03:21:54 pm
ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អមដំណើរ សម្តេចធិបតី ហ៊ុនម៉ាណែតថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅទីក្រុងបាងកក ប្រទេសថៃ
2024/04/18 02:57:24 pm
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ផ្តល់អនុសាសន៍ចំនួន៧ចំនុច ដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍
2024/04/18 02:11:25 pm

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អះអាងថា លោកកំពុងប្រឹងប្រែងគ្រប់យ៉ាង ដើម្បីរក្សាជម្លោះមជ្ឈិមបូព៌ាកុំឲ្យកើនឡើង

2024/04/18 04:16:36 pm
អាមេរិកអះអាងថា ការជួញដូរអាវុធរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង រំលោភលើទណ្ឌកម្ម
2024/04/18 04:14:46 pm
ប្រធានាធិបតីប៉ូឡូញជួបជាមួយលោក Trump ជាលក្ខណៈឯកជន នៅទីក្រុងញូវយ៉ក
2024/04/18 04:07:35 pm
រដ្ឋមន្ត្រីការបរទេសទួរគី ជួបប្រធានគោលនយោបាយការបរទេសរបស់ក្រុមហាម៉ាស នៅប្រទេសកាតា
2024/04/18 04:06:43 pm
ស្ថាបនិក៖ កម្មវិធីផ្ញើសារ Telegram ទទួលបានអ្នកប្រើប្រាស់ ៩០០លាននាក់
2024/04/18 04:03:36 pm
យានដ្រូនក្រោមទឹក នឹងត្រូវសាកល្បងនៅជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការផលិតក្នុងស្រុក
2024/04/18 04:02:34 pm
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ ជប៉ុនស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធផង និងព្រមានពីការគំរាមកំហែងរបស់ចិនផង
2024/04/18 04:00:57 pm

រដ្ឋមន្ត្រីការបរទេសចិន៖ទីក្រុងប៉េកាំង និងទីក្រុងហ្សាការតា ចង់បានសន្តិភាព និងស្ថិរភាព ក្នុងតំបន់

2024/04/18 03:59:45 pm
អាកាសយានដ្ឋានឌុយបៃ ធ្លាក់ក្នុងភាពច្របូកច្របល់ ខណៈអារ៉ាប់រួម និងអូម៉ង់ជួបប្រទះព្យុះដ៏កំណាច
2024/04/18 02:56:00 pm
អ៊ីរ៉ង់បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយ IAEA
2024/04/18 02:26:26 pm
ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកខ្លួនដែលជាប់ឃុំនៅហ្កាហ្សា ទទួលរងការធ្វើបាប
2024/04/18 02:23:29 pm
ឥណ្ឌូនេស៊ី ព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើង Ruang ផ្ទុះឡើងខ្លាំង
2024/04/18 02:19:41 pm
ហ្ស៊កដានី៖ ការសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារអ៊ីរ៉ង់ បង្កហានិភ័យនៃសង្គ្រាមកាន់តែធំ
2024/04/18 02:16:32 pm
សកម្មជនអ៊ីរ៉ង់ព្រួយបារម្ភថា របបនេះកំពុងដឹកនាំប្រទេស ឆ្ពោះទៅរកការបំផ្លិចបំផ្លាញ
2024/04/18 01:37:20 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អះអាងថា លោកកំពុងប្រឹងប្រែងគ្រប់យ៉ាង ដើម្បីរក្សាជម្លោះមជ្ឈិមបូព៌ាកុំឲ្យកើនឡើង

2024/04/18 04:16:36 pm
​អាមេរិកអះអាងថា ការជួញដូរអាវុធរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង រំលោភលើទណ្ឌកម្ម
2024/04/18 04:14:46 pm
​ប្រធានាធិបតីប៉ូឡូញជួបជាមួយលោក Trump ជាលក្ខណៈឯកជន នៅទីក្រុងញូវយ៉ក
2024/04/18 04:07:35 pm
​រដ្ឋមន្ត្រីការបរទេសទួរគី ជួបប្រធានគោលនយោបាយការបរទេសរបស់ក្រុមហាម៉ាស នៅប្រទេសកាតា
2024/04/18 04:06:43 pm
​ផ្លូវក្រាលកៅស៊ូនិងស្ពានក្នុងខេត្តពីរ ត្រូវបានគណៈកម្មាធិការឯកភាព បញ្ចប់សុពលភាពដោយគុណភាព
2024/04/18 04:04:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/17 11:56:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/13 09:53:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am