សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តដល់កម្ពុជាវិញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ​វេទិកាបូអាវនៅចិន
សម្តេចតេជោ ហ៊ុន សែន ជជែកពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈឹមបក្សចិន
លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើននាពេលខាងមុខ
ចិនប្ដេជ្ញាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ ចេញរូបរាងឱ្យបានឆាប់

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ

2024/03/29 03:02:54 pm
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ កុំអោយរថយន្តលើសទម្ងន់បើកលើផ្លូវទាំងនោះឡើយ ម្យ៉ាងទៀតប្រជាពលរដ្ឋក៏ត្រូវម្ចាស់ការកុំយកដីចំណីផ្លូវធ្វើកម្មសិទ្ធិ។ ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា៖ កន្លងមក មានរថយន្តដឹកលើសទម្ងន់ជាច្រើនបានប្រើប្រាស់ផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទបានកសាងជូនប្រជាពលរដ្ឋរួចទាំងផ្លូវបេតុង ទាំងផ្លូវកៅស៊ូDBST ផ្លូវក្រាលគ្រួសក្រហម ធ្វើអោយខូចខាតអស់ជាច្រើន ម្យ៉ាងទៀតដីចំណីផ្លូវមួយចំនួនក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច យកធ្វើជាកម្មសិទ្ធិ និងយកប្រយោជន៍ពីទីនោះ នាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយផងដែរ។ ករណីខាងលើនេះ ឯកឧត្តមបានស្នើអោយប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ ជាពិសេសទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅសាលារៀន ទៅមន្ទីរពេទ្យ និងការដឹកជញ្ជូនកសិផលរបស់បងប្អូន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវជាច្រើនខ្សែនៅតាមជនបទ បានប្រែក្លាយពីផ្លូវរទេះ ផ្លូវលំ ផ្លូវមានជង្ហុគ មានភក់ ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ស្ទើគ្រប់ទីកន្លែង ដែលនាំអោយប្រជាពលរដ្ឋមានជីវភាពធូធារមួយកម្រឹត។សមិទ្ធិផលដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមកមាន ស្ថាបនាផ្លូវជនបទសរុប៦៥៦ខ្សែ ស្មើនឹងប្រវែងជាង១៨៥៥គីឡូម៉ែត្រ ក្នុងនោះផ្លូវជនបទក្រាលកៅស៊ូ២ជាន់DBST មានចំនួ៥៩ខ្សែ សរុបជាង៤២១គីឡូម៉ែត្រ, ផ្លូវក្រាលគ្រួសក្រហម៥៦៦ខ្សែ, ផ្លូវក្រាលថ្មភ្នំ១១ខ្សែ, និងផ្លូវដីស២១ខ្សែ ។ ការកសាងស្ពាន លូប្រអប់ លូមូលបានរាប់សិបកន្លែងទៀត។ រីឯការសាងសង់អណ្តូងបានចំនួន៣៣៩៣អណ្តូង និងបានសាងសង់បង្គន់ជូនប្រជាពលរដ្ឋបានជាង១២ម៉ឺន៧ពាន់បង្គន់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា
ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
2024/03/29 02:34:28 pm
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយនាយកអង្គការ KOFIH
2024/03/29 02:20:17 pm
កម្មករ និងសហជីពនៃរោងចក្រ RG កោតសរសើរពីទឹកចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ និងរៀបរយដែលធ្វើឱ្យការបើកប្រាក់ដំណើរការដោយរលូន
2024/03/29 01:24:48 pm
សិស្សមធ្យមសិក្សាវិចិត្រសិល្បៈហាត់សមរបាំត្រុដិ ខណៈមានការអញ្ជើញសម្តែងច្រើននា​ឱកាសចូលឆ្នាំថ្មីខាងមុខ
2024/03/29 01:02:40 pm

ព័ត៌មានអន្តរជាតិ

មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន

2024/03/29 02:34:09 pm
ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស
2024/03/29 02:30:49 pm
ហ្វីលីពីន និយាយថា ខ្លួននឹងមិនព្រមចុះញ៉មជាមួយចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ
2024/03/29 02:27:58 pm
UNHCR និងដៃគូ ស្វះស្វែងរកមូលនិធិថ្មីដើម្បីជួយជនភៀសខ្លួនស៊ូដង់ខាងត្បូង ជាងពីរលាននាក់
2024/03/29 02:23:57 pm
ប្រមុខកងទ័ពជើងទឹកកោះតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ
2024/03/29 02:21:33 pm
ប្រភព៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស៊ីរី បានសម្លាប់មនុស្សប្រហែលជិត ៤០ នាក់
2024/03/29 02:18:06 pm
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំអូស្ត្រាលី ចុះចេញពីដំណែង ស្របពេលមានការស៊ើបអង្កេតពុករលួយ
2024/03/29 02:15:11 pm

អាជ្ញាធរប៉ាឡេស្ទីន ប្រកាសគណៈរដ្ឋមន្ត្រីថ្មី ខណៈដែលខ្លួនប្រឈមនឹងការអំពាវនាវឲ្យមានកំណែទម្រង់

2024/03/29 02:11:42 pm
ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន
2024/03/29 12:14:37 pm
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់សារព័ត៌មានថា ផែនការសន្តិភាពអ៊ុយក្រែន គឺគ្មានន័យអ្វីទាំងអស់
2024/03/29 12:10:08 pm
ក្រុមហ៊ុនផលិតឱសថជប៉ុន ព្យាយាមកំណត់អត្តសញ្ញាណ សារធាតុដែលមិនមានក្នុងផែនការ
2024/03/29 12:07:23 pm
ក្រុមបាតុករ រំខានដល់ការរៃអង្គាសប្រាក់របស់លោកBiden លោកObama និងលោក Clinton
2024/03/29 12:03:11 pm
សហរដ្ឋអាមេរិក ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីរុស្ស៊ីរារាំងអ្នកឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើងឲ្យនៅបន្ត
2024/03/29 11:59:16 am
អ៊ុយក្រែន៖ ការបាញ់មីស៊ីលប្រឆាំងនឹងកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ទទួលបានជោគជ័យលើសពីការគិតទៅទៀត
2024/03/29 11:56:15 am

ព័ត៌មានកីឡា

គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am

បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm
Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី
2023/12/07 12:25:06 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ

2024/03/29 03:02:54 pm
​ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
2024/03/29 02:34:28 pm
​មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន
2024/03/29 02:34:09 pm
​ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស
2024/03/29 02:30:49 pm
​ហ្វីលីពីន និយាយថា ខ្លួននឹងមិនព្រមចុះញ៉មជាមួយចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ
2024/03/29 02:27:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/29 02:32:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/29 06:49:08 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am