ហ្វាំងឡង់៖ លោកស្រី Sanna Marin ដែលគណបក្សរបស់ខ្លួនធំជាងគេ នៅក្នុងសម្ព័ន្ធរដ្ឋាភិបាលដែលមានសមាជិក ៥គណបក្ស ត្រូវបានតែងតាំងធ្វើជាមេដឹកនាំជាស្ត្រីទី៣ របស់ប្រទេស។ លោកស្រី Marin បានយកឈ្នះគណបក្ស Antti Lindtman ដោយសំឡេងគាំទ្រ ៣២ ទល់នឹង២៩ ក្នុងក្រុមប្រឹក្សាគណបក្ស។
គណបក្សប្រជាធិបតេយ្យសង្គមបានជ្រើសរើសលោកស្រី Sanna Marin ដែលជាអនុប្រធានបក្ស ជាបេក្ខជនរបស់ពួកគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។ មានវ័យ ៣៤ឆ្នាំ លោកស្រី Marin នឹងក្លាយជាមេដឹកនាំក្មេងជាងគេបំផុត របស់ប្រទេសក្នុងតំបន់អឺរ៉ុបខាងជើង ប្រសិនបើត្រូវបានបញ្ជាក់ដោយការបោះឆ្នោតសភា ដែលទំនងជានឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ ដោយបានយកឈ្នះលើគូប្រជែងគណបក្ស Antti Lindtman នៅក្នុងការបោះឆ្នោតរបស់គណបក្សលោកស្រី Marin បាននិយាយថា ឥឡូវនេះយើងត្រូវសំឡឹងទៅមុខ។ យើងមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីស្ដារទំនុកចិត្តឡើងវិញ ប៉ុន្តែយើងមានកម្មវិធីរដ្ឋាភិបាលរួមគ្នា៕
អត្ថបទ៖ សុខមាន