សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា
រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
បក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវសន្យាបន្តពូនជ្រុំនូវចំណងសាមគ្គីភាពឲ្យកាន់ស៊ីជម្រៅ បន្ថែមទៀត

ព័ត៌មានជាតិ

CDC រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគដល់អ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន

2024/04/25 02:19:53 pm
ខេត្តពោធិ៍សាត់៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា”CDC” បាន​សហការ​ជា​មួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ​ស្ដីពីការ​អនុវត្ត​ច្បាប់​ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​ពោធិ៍សាត់, កំពង់ឆ្នាំង, និងប៉ៃលិន ក្នុងគោលបំណង​ដំឡើង​កម្រិត​សមត្ថភាព​ជូន​ប្រតិបត្តិករ​ដែល​ជា​មន្ត្រី​ពាក់ព័ន្ធជុំវិញអនុគណៈកម្មាធិការវិនិយោគខេត្តទាំងបី។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយ​មាន​ការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សួន សុផល អគ្គលេខាធិការ​រង​គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ងួន ប៉ោសេង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តពោធិ៍សាត់, និង ឯកឧត្តម សុខ ពិសី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ដោយ​មាន​ការ​អញ្ជើញចូលរួមពីភាគីពាក់ព័ន្ធមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តទាំងបី, និង​វិស័យ​ឯកជនសរុបចំនួន ៨០រូប។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ នៃ​គណៈអភិបាល​ខេត្ត​ទាំងបី​ដែល​បាន​ផ្តល់​ឱកាស​ជូន​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​អញ្ជើញ​មក​ទទួល​យក​ពុទ្ធិ ​និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀម​ខ្លួន​ប្រកប​ដោយ​បុរេសកម្ម​ក្នុង​ការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវាឱ្យបានឆាប់រហ័ស. ទាន់​ពេលវេលា, និងមានប្រសិទ្ធភាព ដោយស្របតាមអភិក្រម "ពេលវេលាជាមាសប្រាក់ ប្រសិទ្ធ​ភាព​ជា​អាយុជីវិត" ជូនវិនិយោគិន និងធុរជន​ប្រើប្រាស់​សេវា​នានា​នៅ​តាម​បណ្តា​អនុ​គណៈកម្មាធិការ​វិនិយោគខេត្តទាំងបីនាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបាន​គូស​រំលេច​អំពី​ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាល​សម្ដេចទាំងពីរ​តែង​ឆ្លៀត​ពេល​វេលា​យ៉ាង​មមាញឹកទាំងពេលបំពេញការងារក្នុងប្រទេស និងពេលអញ្ជើញ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស ដើម្បីជួបប្រាស្រ័យទាក់ទង និងទាក់ទាញវិនិយោគិន​មក​បណ្ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀតនៅកម្ពុជា សំដៅបង្កើតឱកាសការងារសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋ និង​បង្កើនរំហូរមូលធនដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ ឯកឧត្តម​បាន​បង្ហាញ​នូវជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ និង​បំផុស​សំណួរដល់វាគ្មិន ព្រមទាំងព្យាយាម​ស្វ័យ​សិក្សា​ស្វែង​យល់​បន្ថែម​ពាក់​ព័ន្ធ​នឹង​កិច្ច​ការងារ​វិនិយោគ​នេះ​ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​អំណាចដែល​ត្រូវ​បាន​ប្រគល់​ជូន​ប្រកប​ដោយ​ក្រម​សីលធម៌, មនសិការវិជ្ជាជីវៈ, និងស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនោះដែរ វាគ្មិនមក​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានធ្វើបទបង្ហាញលើប្រធានបទ (១) ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការ​អនុវ​ត្ត​ច្បាប់​ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងនីតិវិធីពិនិត្យ​សំណើ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ច្បាប់​នៃគម្រោងវិនិយោគ, (២) ការជំរុញទាក់ទាញ និងការផ្ដល់កិច្ចសម្រួលវិនិយោគ, (៣) នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការផ្ដល់ការលើកទឹកចិត្ត និង (៤) ការត្រួតពិនិត្យ, តាមដានគម្រោងវិនិយោគ, និងផ្ដល់សេវាថែទាំវិនិយោគ។គួរបញ្ជាក់ជូនផងដែរថា យោងអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២២ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមាន​សមត្ថកិច្ច​ក្នុង​ការ​ពិនិត្យ​សម្រេច​លើ​ការ​ចុះ​បញ្ជី, ផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការ​ដោះស្រាយ​វិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥លាន​ដុល្លា​រ​អាម៉េរិកចុះ៕
វិស័យឯកជនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះនឹងជួយដល់ការធ្វើ​ពាណិជ្ជកម្មបន្ថែម
2024/04/25 01:30:46 pm
ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
2024/04/25 11:38:24 am
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា
2024/04/25 11:01:43 am
សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា
2024/04/25 10:30:47 am

ព័ត៌មានអន្តរជាតិ

ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ

2024/04/25 02:11:51 pm
កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព
2024/04/25 02:08:41 pm
វិទ្យាស្ថានសិក្សាស្រាវជ្រាវ៖ លោក ពូទីន មិនទាន់អស់លុយ ដើម្បីផ្តល់មូលនិធិធ្វើសង្រ្គាម នៅអ៊ុយ ក្រែនទេ
2024/04/25 02:04:46 pm
រដ្ឋបាលលោក Biden ពុំជឿជាក់ទាំងស្រុងថា អ៊ុយក្រែនអាចឈ្នះសង្រ្គាមរុស្ស៊ីទេ ទោះមានជំនួយថ្មីក៏ដោយ
2024/04/25 01:56:21 pm
ការដណ្ដើមឥទ្ធិពលរវាងអាមេរិក និងចិន ឡើងកម្ដៅកាន់តែខ្លាំងក្នុងបណ្ដាប្រទេសនៅអាហ្វ្រិក
2024/04/25 01:52:58 pm
ចិន រំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សមួយចំនួន
2024/04/25 01:48:55 pm
អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយបង្កឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
2024/04/25 11:44:17 am

ត្រីបាឡែនជាង ១០០ក្បាលជាប់ខ្លួន នៅលើឆ្នេរភាគខាងលិចអូស្ត្រាលី

2024/04/25 11:40:34 am
អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ
2024/04/25 11:33:30 am
អ្នកឃ្លាំមើល៖ អ៊ីរ៉ង់កាត់បន្ថយវត្តមានយោធានៅស៊ីរី បន្ទាប់ពីការវាយប្រហារដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល
2024/04/25 11:29:13 am
ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី
2024/04/25 11:23:04 am
ការិយាល័យនាយករដ្ឋមន្ត្រីហៃទី៖ ក្រុមប្រឹក្សាអន្តរកាល នឹងត្រូវដំឡើងនៅថ្ងៃព្រហស្បតិ៍នេះ
2024/04/25 11:18:10 am
មានការប៉ះទង្គិច ខណៈពលរដ្ឋអ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា
2024/04/25 11:03:10 am
ភាពតានតឹងកើនឡើងនៅសកលវិទ្យាល័យអាមេរិក ជុំវិញសង្គ្រាមក្រុមហាម៉ាស-អ៊ីស្រាអែល
2024/04/25 10:58:22 am

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគដល់អ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន

2024/04/25 02:19:53 pm
​ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ
2024/04/25 02:11:51 pm
​កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព
2024/04/25 02:08:41 pm
​វិទ្យាស្ថានសិក្សាស្រាវជ្រាវ៖ លោក ពូទីន មិនទាន់អស់លុយ ដើម្បីផ្តល់មូលនិធិធ្វើសង្រ្គាម នៅអ៊ុយ ក្រែនទេ
2024/04/25 02:04:46 pm
​រដ្ឋបាលលោក Biden ពុំជឿជាក់ទាំងស្រុងថា អ៊ុយក្រែនអាចឈ្នះសង្រ្គាមរុស្ស៊ីទេ ទោះមានជំនួយថ្មីក៏ដោយ
2024/04/25 01:56:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am