សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ​ញុំាងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅ​ដោយសុវត្ថិភាព និងភាពរីករាយ
សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ​ដែលពិការដោយសារ​សង្គ្រាម មូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព»
BREAKING NEWS! នាយករដ្ឋមន្ត្រី​សិង្ហបុរី LEE នឹងចុះចេញពីតំណែងថ្ងៃទី១៥ ឧសភា ហើយត្រូវជំនួសដោយលោក LAWRENCE WONG
យោធាអាមេរិក បានកម្ទេចយានដ្រូន ៨០គ្រឿង និងមីស៊ីលចំនួន៦គ្រាប់ ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ និងយេម៉ែន

ព័ត៌មានជាតិ

កម្មកររោងចក្រជាច្រើនបានវិលត្រឡប់ចូលបំពេញការងារឡើងវិញ ក្រោយចប់​ពិធីបុណ្យចូលឆ្នាំថ្មី

2024/04/18 10:51:16 am
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាព​សប្បាយ​រីករាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានមើលឃើញថា កម្មករ កម្មការនី បាន​នាំ​គ្នា​ចូល​បំពេញការងាររៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។លោក ប៊ី ចាន់រ៉ានី ប្រធានរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិត​នៅ​តំបន់​ទ្រុង​មាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា គិតត្រឹមព្រឹកថ្ងៃនេះ មាន​កម្មករនិយោជិតបានចូលកន្លែងការងារវិញចំនួនប្រមាណ ៨០% ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​ធ្វើ​ដំណើរតាមផ្លូវ និងមួយចំនួនផ្សេងទៀតដាក់ច្បាប់ដោយសារមានធុរៈបន្ទាន់។ លោក បាន​ឲ្យ​ដឹងថា សម្រាប់រោងចក្រ ស៊ីជី ក្លូរីនេះ ថៅកែអនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួលរយៈពេល ៧ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បី​បាន​ជួប​ជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។ កំពុងធ្វើដំណើរចូលទៅក្នុងរោងចក្រ កម្មករ កម្មការិនី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា បន្ទាប់​ពី​ឈប់​សម្រាក​អស់​រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាង​ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ ពួកគាត់បានឲ្យដឹងទៀតថា ជារៀង​រាល់​ឆ្នាំ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំ​ទេយ្យទាន​ផ្សេង​ៗ​ប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិស មគ្គផល និងគុណូប្បការៈគុណ​ទៅ​ដល់​អ្នក​មាន​គុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។យ៉ាងណាក៏ដោយ កម្មករ កម្មការិនីខាងលើនេះ បានលើកឡើងស្រដៀងគ្នាទៀតថា អ្វីដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់ និងចូល​បំពេញ​ការងារ​បាន​ជា​ធម្មតា​ឡើង​វិញ និងសង្ឃឹមថា នឹងមានការងារកាន់តែច្រើនថែមទៀត និងមានការងារ​ថែម​ម៉ោង​ដើម្បី​ទទួល​បាន​ចំណូលខ្ពស់។សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជា​ពលរដ្ឋ​ភាគ​ច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និង​ខ្លះ​ទៀត​ដើរលេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣, ១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី
ពលរដ្ឋជាង ៨ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
2024/04/18 10:31:36 am
ចលនាភូមិ១ផលិតផល១ នឹងទទួលបានការចុះបញ្ជីចូលជាសមាជិកថ្មីចំនួន ៣០០ បន្ថែមក្នុងឆ្នាំនេះ
2024/04/18 10:12:47 am
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
2024/04/18 09:50:29 am
កងកម្លាំងមួកខៀវកម្ពុជា តាមបណ្តាប្រទេស ប្រារព្វកម្មវិធីសង្ក្រាន្តឆ្នាំថ្មីផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ
2024/04/17 05:07:47 pm

ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ៖ បម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យប្រជាជនក្នុងពិភពលោកកាន់តែក្រីក្រ

2024/04/18 11:17:09 am
ហ្វីលីពីន និងអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នា ប្រដូចនឹងការដណ្ដើមកោះមកវិញពីសត្រូវ ខណៈចិនព្រមាន
2024/04/18 10:53:55 am
ទឹកជំនន់ឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋាន
2024/04/18 10:45:43 am
អ៊ីស្រាអែលបានសម្រេចចិត្តឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ចំពេលមានការភ័យខ្លាចការកើនឡើងភាពតានតឹង
2024/04/18 10:07:13 am
ចិន បញ្ជូនយន្តហោះចម្បាំងតាមដានយន្តហោះកងទ័ពជើងទឹកអាមេរិក នៅលើច្រកសមុទ្រតៃវ៉ាន់
2024/04/18 10:03:56 am
បណ្ដាប្រមុខហិរញ្ញវត្ថុ G7 បេជ្ញាលើកិច្ចសហប្រតិបត្តិការទណ្ឌកម្មអ៊ីរ៉ង់ និងទ្រព្យបង្កករបស់រុស្ស៊ី
2024/04/18 09:59:37 am
ស្ត្រីជាង១ម៉ឺននាក់នៅហ្កាហ្សា ត្រូវបានសម្លាប់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស
2024/04/18 09:52:33 am

អ៊ីស្រាអែល៖ រថយន្តដឹកជំនួយស្បៀងចូលតំបន់ហ្កាហ្សា ពីកំពង់ផែ Ashdod ជាលើកដំបូង

2024/04/18 09:43:41 am
អ៊ុយក្រែន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងឈើនីហ៊ីវ
2024/04/18 09:07:59 am
មេដឹកនាំសហភាពអឺរ៉ុប គាំទ្រទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល
2024/04/18 09:03:19 am
អ្នកតវ៉ា ចេញធ្វើបាតុកម្ម ខណៈសភាហ្សកហ្ស៊ី អនុម័តសេចក្តីស្នើច្បាប់«ភ្នាក់ងារបរទេស»
2024/04/18 08:56:23 am
ក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតនៅថ្ងៃសុក្រ ស្អែកនេះស្តីពីសមាជិកភាពរបស់ប៉ាឡេស្ទីន
2024/04/18 08:48:46 am
កាតា៖ កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លើបទឈប់បាញ់ហ្កាហ្សា កំពុងជាប់គាំង
2024/04/18 08:45:03 am
មនុស្ស៤នាក់ស្លាប់ ក្នុងការវាយតាមអាកាសរបស់អ៊ីស្រាអែលលើសាលារៀនរបស់ទីភ្នាក់ងារ UNRWA នៅហ្កាហ្សា
2024/04/18 08:38:07 am

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការស្រាវជ្រាវ៖ បម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យប្រជាជនក្នុងពិភពលោកកាន់តែក្រីក្រ

2024/04/18 11:17:09 am
​ហ្វីលីពីន និងអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នា ប្រដូចនឹងការដណ្ដើមកោះមកវិញពីសត្រូវ ខណៈចិនព្រមាន
2024/04/18 10:53:55 am
​កម្មកររោងចក្រជាច្រើនបានវិលត្រឡប់ចូលបំពេញការងារឡើងវិញ ក្រោយចប់​ពិធីបុណ្យចូលឆ្នាំថ្មី
2024/04/18 10:51:16 am
​ទឹកជំនន់ឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋាន
2024/04/18 10:45:43 am
​ពលរដ្ឋជាង ៨ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
2024/04/18 10:31:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/17 11:56:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/13 09:53:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am