សម្ដេចតេជោ ចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិនស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ជាគំរូសម្រាប់តួអង្គផ្សេងទៀត
សម្ដេចតេជោ បង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយ នៅតែបន្តទៅលើរៀបវារៈសេដ្ឋកិច្ចសាកល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ

កម្ពុជា-វៀតណាមប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចប្រទេសទាំងពីរ

2024/03/28 04:24:46 pm
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដោយចូលរួមពីឯកឧត្តម ណាត់ថាពង្ស សៈងួនជីត (NATTHAPONG SANGUANCHIT) អភិបាលខេត្តត្រាត និងគណៈប្រតិភូ ឯកឧត្តម ឡាយ សួន ឈាន (LAI XUAN CHIEN) អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ឯកឧត្តម ង៉ វ៉ាន់ ទួត (NGO VAN TUAT) ភារៈធារី ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងគណៈប្រតិភូ លោក ហ្វាន ម៉ានជាំង (FAN MANJIANG) ប្រធានផ្នែកកិច្ចការកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្តកំពត កោះកុង និងខេត្តកែប ប្រធានសភាពាណិជ្ជកម្ម សមាគមទេសចរណ៍។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំ ស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) នៅខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណា ចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី» ។ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូនទេសចរ ការអភិវឌ្ឍ និងផ្សព្វផ្សាយសេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំងបី ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបំណិនទេសចរណ៍។ ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។ ក្នុងរយៈពេលជាង ៣ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ វិស័យទេស ចរណ៍ ក៏ដូចជាឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរទាំងក្នុងតំបន់ និងនៅលើសកលលោកបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថានិន្នាការទេសចរណ៍អន្តរជាតិនៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងដំណើរការ និងវិវត្តន៍រីកចំរើនល្អប្រសើរឡើងវិញជាបណ្ដើរៗ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗជាអាទិ៍វិស័យទេសចរណ៍ សេដ្ឋកិច្ច-ឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មជាដើម។ ជាពិសេសបានបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ការ វិនិយោគដូចជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ភាពអំណោយផល នៃច្បាប់ និងគោលនយោបាយដែលផ្តល់ការអនុគ្រោះ និងលើកទឹកចិត្តខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រការដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបណ្តាប្រទេសធំៗក្នុងតំបន់និងពិភពលោក។ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា វត្តមាននៃការចូលរួមពីតំណាងទាំង៣ ប្រទេសក្នុងកិច្ចប្រជុំ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍ខេត្តជាប់សមុទ្ររបស់ប្រទេសទាំង៣ ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក (Win Win)។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីមិត្តថៃបង្កើត CVTEC ក៏ដូចជារៀបចំឱ្យមានកិច្ចប្រជុំ CVTEC និងបង្កើតនូវព្រឹត្តិការណ៍ ផ្សេងៗកន្លងមក ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិក សំដៅនូវគំនិតផ្តួចផ្តើមជំរុញសក្តានុពលទេសចរណ៍ និងផលិតផលថ្មីៗនៃខេត្តជាប់សមុទ្រក្នុងរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ។ គំនិតផ្តួចផ្តើមពីរគឺ ខិតខំបង្កើតផលិតផលថ្មីៗ ផ្អែកតាមការងារយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” (BUILD+3Ds) ដែលជាការងារអទិភាពគាំទ្រដល់កិច្ចជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើង ធ្វើការរៀបចំកិច្ចប្រជុំនេះជាបន្តបន្ទាប់ និងបង្កើតនូវយន្តការមួយច្បាស់លាស់សម្រាប់សម្របសម្រួលដល់កិច្ចប្រជុំបន្តបន្ទាប់នាឆ្នាំខាងមុខ៕ ដោយ ៖ ដារ់ា
ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ
2024/03/28 03:50:16 pm
កម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)
2024/03/28 03:24:22 pm
រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ”នៅថ្ងៃទី១ ខែមេសាខាងមុខនេះ
2024/03/28 03:17:47 pm
រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤
2024/03/28 03:06:36 pm

ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»

2024/03/28 04:28:02 pm
អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ
2024/03/28 03:03:41 pm
UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី
2024/03/28 02:15:52 pm
មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ
2024/03/28 02:07:04 pm
ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល
2024/03/28 01:24:15 pm
សម្ព័ន្ធមិត្តរបស់លោកពូទីន មិនជឿថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ
2024/03/28 01:21:35 pm
មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី
2024/03/28 12:31:06 pm

សមាជិកសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច សន្យាបន្តគាំទ្រសភាកោះតៃវ៉ាន់

2024/03/28 12:28:11 pm
គណៈប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចារកម្ម
2024/03/28 12:24:16 pm
អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ
2024/03/28 12:21:29 pm
នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ
2024/03/28 12:18:30 pm
ការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា បង្កឲ្យមានក្ដីបារម្ភថាការវាយលុកអាចចាប់ផ្ដើម
2024/03/28 12:16:00 pm
មនុស្សជិត៥០នាក់ បានរងរបួស ក្នុងការតវ៉ាជាបន្តបន្ទាប់ប្រឆាំងការជីកយករ៉ែនៅ ប្រទេសអេក្វាឌ័រ
2024/03/28 12:12:47 pm
អ្នកបើករថយន្តក្រុងនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចេញធ្វើកូដកម្មជុំវិញការដំឡើងប្រាក់ខែ
2024/03/28 12:07:45 pm

ព័ត៌មានកីឡា

គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am

បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm
Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី
2023/12/07 12:25:06 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»

2024/03/28 04:28:02 pm
​កម្ពុជា-វៀតណាមប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចប្រទេសទាំងពីរ
2024/03/28 04:24:46 pm
​ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ
2024/03/28 03:50:16 pm
​កម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)
2024/03/28 03:24:22 pm
​រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ”នៅថ្ងៃទី១ ខែមេសាខាងមុខនេះ
2024/03/28 03:17:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 07:11:53 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am