វាយកូនគោល៖ កីឡាករវាយកូនគោលអៀកឡង់ខាងជើង Rory McIlroy បានត្រលប់មកឈរលេខ១ ពិភពលោកជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ជើងឯកកម្មវិធីធំ៤ លើកវ័យ ៣០ឆ្នាំរូបនេះបានឡើងមកកាន់តំណែងនេះជំនួសកីឡាករអាមេរិក Brooks Koepka។
ក្នុងការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ពិភពលោកកាលពីថ្ងៃចន្ទ មានន័យថា Rory McIlroy ឡើងមកកាន់តំណែងលេខ១ ពិភពលោកក្នុងសប្ដាហ៍ទី៩៦ របស់ខ្លួនបូករួមទាំងលើកមុន ដែលធ្វើអោយគេឈរលេខ៤ ក្នុងតារាងអ្នកកាន់តំណែងលេខ១ យូរបំផុត។ អ្នកកាន់តំណែងលេខ១ ពិភពលោកយូរជាងគេគិតមកដល់ពេលនេះគឺ Tiger Woods ៦៨៣សប្ដាហ៍, Greg Norman ៣៣១សប្ដាហ៍ និង Nick Faldo ៩៧សប្ដាហ៍។ ពិន្ទុនាំមុខគេក្នុងតារាង McIlroy ពីលើ Brooks Koepka ត្រឹម ០.៣ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ