រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
បក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវសន្យាបន្តពូនជ្រុំនូវចំណងសាមគ្គីភាពឲ្យកាន់ស៊ីជម្រៅ បន្ថែមទៀត
ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

ព័ត៌មានជាតិ

សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា

2024/04/25 10:30:47 am
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល​នឹងខិត​ខំ​ធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជានាពេលខាងមុខនេះ តាមរយៈ​ផ្តល់​សេវា​ធ្វើ​រោគ​វិនិច្ឆ័យ និងធ្វើព្យាបាលជំងឺគ្រុនចាញ់​នេះ​នៅ​ក្នុង​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដែល​ពិបាក​ទៅដ​ល់ និងគ្រប់មនុស្សទាំងអស់កុំថាឡើយជនជាតិដើមភាគតិច។នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើក​កម្ពស់​សមធម៌​សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស» ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើក​ឡើង​ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយ និង​សូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធ ទិវា​គ្រុន​ចាញ់​ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃនេះ ដើម្បីជំរុញ និងលើក​ទឹក​ចិត្ត ​ដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃ​គូ​អភិវឌ្ឍ​រួមគ្នា​ពន្លឿន​ការ​អនុវត្ត​សកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ​ឱ្យសម្រេចបាន​ជោគជ័យ​សម្រាប់​ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេស​នៅក្នុ​ង​មហា​អនុ​តំបន់​មេគង្គ​គ្មាន​ជំងឺគ្រុនចាញ់នៅឆ្នាំ២០៣០។សម្តេចធិបតីបាន លើកឡើងថាបើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយី​ដល់​អាយុ​ជីវិត​មនុស្ស​គ្រប់​ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និង​សង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេស​កម្ពុជា​បាន​និង​កំពុង​តែ​ដើរ​លើ​ផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេច​គោល​ដៅ​គ្មាន​ជំងឺ​គ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួច​ផ្តើម​ដ៏​ថ្លៃ​ថ្លា​ប្រកប​ដោយ​បញ្ញាញាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ក្នុង​បរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាព​ទូទាំង​ប្រទេស​កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹម​ឆ្នាំ២០២៥នេះ តាមរយៈសមិទ្ធផលសំខាន់ៗ ដែលរា​ជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដោយ​ក្នុង​នោះ​រួម​មាន​ការ​ទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និង​ការ​បន្ត​ថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មក​ដល់​បច្ចុប្បន្ន​។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានអះអាងថា «ទន្ទឹមនឹងវឌ្ឍនភាព និង​សមិទ្ធផល​ជោគ​ជ័យ​ទាំង​នេះ ​យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេច គោលដៅ​ផែនការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ទាំង​ស្រុង​នៅ​ឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវ តែខិតខំរួមគ្នា​ដោះ​ស្រាយ​ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់​កាល​ទី២​ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណី​ជំងឺ​គ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និង​ប្រជាជន​ចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូច​ៗ​ព្រម​ទាំង​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ប្រឈម​នឹង​ហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាព​សង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និង​បរិយាបន្ន»។ ក្នុងករណីនេះសម្តេចធិបតីបានបន្ថែមទៀតថាត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់​ដឹង​របស់​សាធារណ​ជនការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថាន​ស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែ​ក៏ជា សិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។នៅក្នុង​សារលិខិតនេះសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាសសម្តែងនូវការកោតសរសើរ និង​គាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាន​និង​កំពុង​អនុវត្ត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​កម្ពុជា​គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងពិភពលោកគ្មាន​ជំងឺ​គ្រុន​ចាញ់​ដើម្បី​លើក​កម្ពស់​សុខភាព​ និងសុខុមាលភាពប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ការ​លើក​កម្ពស់​សិទ្ធិមនុស្សនិងសមភាពយេនឌ័រ ដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នា​នោះដែរសម្តេចធិបតី ក៏បានថ្លែងអំណរគុណជាអនេកប្បការដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុង​និង​ក្រៅប្រទេស ដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគរួមទាំងក្រសួងសុខាភិបាល មជ្ឈ​មណ្ឌ​លជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី​បុគ្គលិក​សុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជន​គ្រប់​រូប​ដែល​បាន​រួម​គ្នា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវជោគជ័យ​គួរ​ជាទីមោទនៈ​លើសកម្មភា​ព​ការងារ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់នេះផងដែរ៕ អត្ថបទ៖ បាន ចក់
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក
2024/04/25 09:42:50 am
រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
2024/04/25 09:13:12 am
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ
2024/04/25 08:42:41 am
សប្បុរសជន៩ស្ថាប័នផ្សេងគ្នាបានចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា៨ឧសភា
2024/04/24 07:39:19 pm

ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am
របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ
2024/04/25 09:55:19 am
លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង
2024/04/25 09:51:40 am
ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់
2024/04/25 09:45:22 am
លោក Biden ចុះហត្ថលេខា លើពង្រាងច្បាប់ឲ្យក្លាយជាច្បាប់ហាមប្រាមវត្តមានបណ្ដាញសង្គម TikTokនៅទឹកដីអាមេរិក
2024/04/25 09:41:38 am
មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍
2024/04/25 08:27:14 am
អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី
2024/04/25 08:23:48 am

ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ

2024/04/25 08:19:27 am
Prabowo ប្តេជ្ញាប្រឹងប្រែង ដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប និងជំរុញឲ្យរួបរួមគ្នា ក្នុងចំណោមឥស្សរជននយោបាយ
2024/04/24 08:48:59 pm
លោក Scholz របស់អាល្លឺម៉ង់ ស្វាគមន៍នាយករដ្ឋមន្ត្រីអង់គ្លេសលោក Sunak ដែលធ្វើទស្សនកិច្ចលើកដំបូង
2024/04/24 08:47:52 pm
ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi សម្ពោធគម្រោងថាមពលវារីអគ្គិសនី នៅស្រីលង្កា
2024/04/24 08:45:29 pm
អាល្លឺម៉ង់នឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការឡើងវិញជាមួយទីភ្នាក់ងារ UNRWA ប៉ាឡេស្ទីន
2024/04/24 06:58:00 pm
ទីក្រុងអាថែនប្រែទៅជាពណ៌ទឹកក្រូច នៅក្រោមពពកធូលីពីវាលខ្សាច់ហារ៉ារបស់អាហ្វ្រិកខាងជើង
2024/04/24 06:55:54 pm
ភាពអត់ការងារធ្វើ ធ្វើឲ្យព្រួយបារម្ភខ្លាំងបំផុតនៅឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោក
2024/04/24 06:00:32 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា

2024/04/25 10:30:47 am
​ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា
2024/04/25 09:59:41 am
​របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ
2024/04/25 09:55:19 am
​លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង
2024/04/25 09:51:40 am
​ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់
2024/04/25 09:45:22 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am