កីឡាករ Medvedev និង ​Wawrinka ឡើង​ទៅ​កាន់​វគ្គ​ ៨​នាក់​ចុង​ក្រោយ​ការ​ប្រកួត St Petersburg Open

7

វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី Daniil Medvedev ឡើង​ទៅ​កាន់​វគ្គ​ ១/៤ ផ្ដាច់ព្រ័ត្រនៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ក្នុង​កម្មវិធី St Petersburg នៅ​ប្រទេស​រុស្ស៊ី ក្រោយ​ឈ្នះ​ជើង​ខ្លាំង​បា​រាំង Richard Gasquet ម្សិលមិញ​។

ជំនួប​នេះ​កីឡាករ​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​គូប្រកួត ក្នុង​លទ្ធផល​សិត​ទី​១ ​ចាញ់ ៣​ទល់នឹង​៦ តែ​ពីរ​សិត​ចុង​ក្រោយ​ឈ្នះ ៦​ទល់នឹង​៣ និង​៦​ទល់នឹង​០ ឡើង​ទៅ​វគ្គ​ជួប​កីឡាករ​វ័យ​ ២៣​ឆ្នាំ​អាមេរិក Reilly Opelka​។​ ចំនែក​កីឡាករ​ស្វី​ស Stanislas Wawrinka​ ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​រុស្ស៊ី ​Evgeny Donskoy ​ក្នុង​លទ្ធផល ៦​ទល់នឹង​១, ៣​ទល់នឹង​៦ និង​៦​ទល់នឹង​៣ ឡើង​ទៅ​ជួប​កីឡាករ​អ្នកឈ្នះ​រវាង Denis Shapovalov​ រឺ​កីឡាករ​បេឡា​រួស IlyaIvashka

អត្ថបទ៖ គង់ ហួន