WHO ៖វីរុស​ hanta មិនមែនជា COVID-19 ផ្សេងទៀតទេ ហើយហានិភ័យ​សុខភាពសាធារណៈ​នៅតែមានកម្រិតទាប

2026/05/10 01:55:28 pm        175

ប្រមុខ​អង្គការសុខភាពពិភពលោក បាននិយាយថា ការផ្ទុះឡើងនៃវីរុស​ hanta (hantavirus) បច្ចុប្បន្ន ដែលរហូតមកដល់ពេលនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់បីនាក់ មិនមែនជាជំងឺ COVID-19 ផ្សេងទៀត នោះទេ។

នាវាទេសចរណ៍​​​ដែល​​រងការវាយប្រហារ​​ដោយវីរុនេះ ​​បាន​ទៅដល់​​​តំបន់​កោះ ​​ Tenerife របស់​ប្រទេស​អេស្ប៉ាញ​ហើយ ​​នៅព្រឹកថ្ងៃអាទិត្យ​ ១០​ឧសភា ​​​។​

លោក Tedros Adhanom Ghebreyesus បានចែករំលែកសារនៅក្នុងបណ្ដាញ​សង្គម X ផ្ញើទៅកាន់អ្នកស្រុក​កោះ​​ Tenerife ជាកន្លែងដែលនាវាទេសចរណ៍ប្រឈមនឹងការផ្ទុះឡើងនៃវីរុស hanta នឹងត្រូវជម្លៀសចេញនៅព្រឹកថ្ងៃអាទិត្យ១០​ឧសភា ។ អ្នកស្រុកកោះ​​ Tenerife របស់ អេស្ប៉ាញ​​ មួយចំនួន បានតវ៉ាចំពោះការមកដល់របស់នាវា​​នោះ​ ដោយភ័យខ្លាចថាវាអាចបង្កឱ្យមានការផ្ទុះឡើងនូវ​​ជំងឺ​​រាតត្បាត​​មួយទៀត។

លោក Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក​​ដឹងថាអ្នកព្រួយបារម្ភ អ្នក​​ភ័យខ្លាច​​​ នៅពេលអ្នកឮពាក្យថា​​​ "ការផ្ទុះឡើង" និងមើលឃើញ​នាវា​​បើកឆ្ពោះទៅច្រាំងសមុទ្ររបស់អ្នក ។​​វា​ជាការចងចាំដែលពួកលោកទាំងអស់គ្នា​ គ្មាននរណាម្នាក់អាច​បំភ្លេច​​បាន​​។ ការឈឺចាប់នៃឆ្នាំ ២០២០​ ​នៅតែជាការពិត ហើយលោក​​មិនអាច​​ច្រានចោលបានទេ។ ប៉ុន្តែ​លោក​​ត្រូវការឱ្យអ្នកស្តាប់សម្ដី​លោក​ឱ្យច្បាស់​​​​ថា​​ នេះមិនមែនជាជំងឺ​ COVID-19 ផ្សេងទៀតទេ។

លោក Ghebreyesus បាននិយាយថា ហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នពីវីរុស hanta នៅតែមានកម្រិតទាប ហើយនៅពេលនេះ ពុំ​​មានអ្នកដំណើរនៅលើនាវា​​ ​MV Honduis មានរោគសញ្ញា​​វីរុស​នេះនោះទេ​​​៕

 

អត្ថបទដែលទាក់ទង

ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
2026/06/09 10:29:15 pm        1
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm        1
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
2026/06/09 08:12:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am