Messi ចាត់ទុកបារាំងជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup ឆ្នាំនេះ

2026/05/13 02:00:48 pm        194

Lionel Messi បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមជម្រើសជាតិបារាំងដោយចាត់ទុកថា ជាបេក្ខភាពឈានមុខគេមួយដែលអាចឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2026។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Lo de Pollo” កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបាននិយាយថា បារាំងកំពុងបង្ហាញទម្រង់លេងដ៏រឹងមាំ និងមានសក្តានុពលគ្រប់គ្រាន់សម្រាប់ការប្រជែងពានពិភពលោកម្ដងទៀត។

Messi បានលើកឡើងថា៖ បារាំងនៅតែខ្លាំង ខណៈសម្ដីនេះក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ នៅកាតាដែលត្រូវបានចាត់ទុកថា ជាការប្រកួតដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។

យោងតាមការវិភាគរបស់ Messi ក្រុមបារាំងមានការលាយបញ្ចូលគ្នារវាងបទពិសោធន៍ កីឡាករដែលមានទេពកោសល្យ និងការរៀបចំក្រុមបានល្អ។

ក្រៅពីបារាំង Messi ក៏បានលើកឡើងពីអេស្ប៉ាញថាជាក្រុមមួយកំពុងធ្វើការកសាងជំនាន់ថ្មីបានយ៉ាងល្អ។ ក្រុមគោក្រហមកំពុងទទួលបានអត្តសញ្ញាណលេងច្បាស់លាស់ឡើងវិញ ដោយមានកីឡាករវ័យក្មេងជាច្រើនកំពុងបង្ហាញសមត្ថភាពនៅលីគធំៗរបស់អឺរ៉ុប។

ចំណែកឯប្រេស៊ីលវិញ Messi បានបញ្ជាក់ថា ប្រេស៊ីលតែងតែជាបេក្ខភាពសម្រាប់ពាន World Cup មិនថាក្នុងស្ថានភាពណាក៏ដោយ ដោយសារតែប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងទេពកោសល្យពីកំណើតរបស់កីឡាករ។

មិនត្រឹមតែប៉ុណ្ណោះ Messi ក៏បានរំលឹកដល់ក្រុមខ្លាំងដូចជា អាល្លឺម៉ង់ និងអង់គ្លេសផងដែរ។

ជាពិសេសមិនភ្លេចទេ Lionel Messi ក៏បានសរសើរព័រទុហ្កាល់ថា ជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំង ខណៈពួកគេនៅតែសុបិនចង់ឈ្នះពានអន្តរជាតិធំមួយទៀតជាមួយ Cristiano Ronaldo និងរួមបញ្ចូលគ្នារវាងកីឡាករមានបទពិសោធន៍ និងយុវជនកំពុងរះថ្មីៗ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am