លោក ប៉ាល់ ជីវ័ន៖ អត្តពលិកតេក្វាន់ដូ ITF កម្ពុជាត្រៀមប្រជែង​មេដាយ​ជូនជាតិ​ការ​ប្រកួត​ជើង​ឯក​អាស៊ី ​នៅម៉ុងហ្គោលី

2026/05/13 02:39:05 pm        505

គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាលោក ប៉ាល់ ជីវ័ន បានឱ្យដឹងថា កីឡាករ កីឡាការិនី​កម្ពុជា កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុងជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។

ក្នុង​បទសម្ភាសន៍ជាមួយ BTV Sports ពេលថ្មីៗនេះ លោក ប៉ាល់ ជីវ័ន បានបង្ហាញថា សម្រាប់​សមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាមាន១៥នាក់ (កីឡាករ​១០​នាក់ ​និងកីឡាការិនី ៥នាក់) ក្រោមកា​រប្រ​មូល​ផ្តុំ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ហើយសហព័ន្ធបានបន្ថែមកីឡាករបម្រុង២នាក់ ហ្វឹកហាត់ជុំគ្នា។ ចំពោះ​ក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងចូលរួមប្រកួតប្រជែង នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​អាស៊ី នាខែសីហា នៅប្រទេសម៉ុងហ្គោលី សហព័ន្ធនឹងបញ្ជូន កីឡាករ កីឡាការិនី សរុប​ចំនួន ៣០នាក់ ដែលខ្លះចំណាយថវិកាផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ខាងលើ ក្រុមជម្រើសជាតិកម្ពុជាត្រៀម នឹងប្រកួតលើ៥វិញ្ញាសាធំ ដូចជាលើប្រភេទវិញ្ញាសាប្រយុទ្ធ សម្តែង មេគុន បច្ចេកទេសពិសេស វាយបំបែកក្តា ដោយយើងនឹងបែងចែកទៅតាមកម្រិតអាយុកីឡាករ កីឡាការិនី។ ជាគោលដៅដែលសហព័ន្ធដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនជាតិ គឺលើវិញ្ញាសាបច្ចេកទេសពិសេស ដែលកីឡាករកម្ពុជាមានទេពកោសល្យខ្ពស់ លោតបានល្អ ដែលធ្លាប់ឈ្នះមេដាយជូនជាតិ ក្នុងការប្រកួតនៅប្រទេសឥណ្ឌា កន្លងទៅ ខណៈក្តីសង្ឃឹមខ្លះទៀត គឺលើវិញ្ញាសាប្រយុទ្ធមួយចំនួនផងដែរ៕



អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ

2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm
​អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
2026/06/09 09:58:11 pm
​វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
2026/06/09 09:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 01:13:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am