(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិកម្ពុជា (Cambodian Premier League) រដូវកាល២០២៥-២០២៦ បានបញ្ចប់ជាផ្លូវការហើយ គ្រាព្រះខ័នរាជស្វាយរៀង បានទទួលពានផ្លូវការក្នុងនាមជើងឯករដូវកាលនេះ។
មុនទទួលពាន ព្រះខ័នរាជស្វាយរៀង បញ្ចប់រដូវកាលដោយប្រកួតជាមួយភ្នំពេញក្រោន ហើយចាញ់ក្នុងលទ្ធផល១ទល់នឹង០។
តាមពិតទៅព្រះខ័នរាជស្វាយរៀង មានពិន្ទុគ្រប់គ្រាន់ក្លាយជាម្ចាស់ជើងឯកលើកទី៣ជាប់គ្នានេះតាំងតែពីសប្ដាហ៍ទី២៨ ថ្ងៃទី១២ ខែមេសា ពេលដែលយកឈ្នះ អឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង២ក្រៅដី។
ពេញមួយរដូវកាល ព្រះខ័នរាជ ឆ្លងកាត់៣០ប្រកួតឈ្នះ២១ប្រកួត ស្មើ៣ប្រកួត និងចាញ់៦ប្រកួតមាន៦៦ពិន្ទុ។ ភ្នំពេញក្រោនបញ្ចប់នៅចំណាត់ថ្នាក់លេខ២ មាន៥៦ពិន្ទុ ក្រោយឈ្នះ១៧ប្រកួត ស្មើ៥ប្រកួត និងចាញ់៨ប្រកួត។
ព្រះខ័នរាជស្វាយរៀងបានក្លាយជាក្លឹបបាល់ទាត់ដំបូងគេដែលដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា ៣រដូវកាលជាប់គ្នា បន្ទាប់ពីឈ្នះនៅរដូវកាល ២០២៣-២០២៤, ២០២៤-២០២៥ និងរដូវកាល២០២៥-២០២៦នេះ។
តាមរយៈការប្រកួតលីគក្នុងស្រុកនេះ ព្រះខ័នរាជស្វាយរៀង ត្រូវបានកៅអីឡើងទៅលេងពានកម្រិតខ្ពស់លំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two ខណៈដែលភ្នំពេញក្រោនបានកៅអីវគ្គជម្រុះព្រឹត្តិការណ៍នេះ៕



