ឥណ្ឌាដករូបសំណាក Messi ចេញនៅទីក្រុង Kolkata ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព

2026/06/03 03:03:24 pm        238

អាជ្ញាធរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា បានសម្រេចដករូបសំណាកដ៏ធំរបស់​កំពូល​តារា​បាល់​ទាត់​អាហ្សង់ទីន Lionel Messi ដែលមានកម្ពស់ជាង ២០ ម៉ែត្រ ចេញពីទីតាំង​សាធារណៈ​កា​ល​ពី​ថ្ងៃទី១ ខែមិថុនា បន្ទាប់ពីមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់សំណង់។

យោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រជាពលរដ្ឋនៅតំបន់ Lake Town បាន​សង្កេត​ឃើញថា រូបសំណាកដ៏ធំនេះមានការរង្គើ និងយោលខ្លាំងនៅពេលមានខ្យល់បក់ខ្លាំង។ ក្រោយទទួលបានពាក្យបណ្តឹង មន្ត្រីនៃនាយកដ្ឋានសាធារណការ (PWD) បានចុះត្រួតពិនិត្យ និងរកឃើញបញ្ហាសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជនបាន។

រូបសំណាកនេះត្រូវបានរុះរើដោយប្រើរថយន្តស្ទូចធុនធ្ងន់ និងដឹកយកទៅរក្សាទុកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងពិចារណាទីតាំងថ្មីសម្រាប់ដំឡើងឡើងវិញ។

រំលឹកថារូបសំណាក Messi ត្រូវបានសម្ពោធនៅខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលដំណើរទស្សនកិច្ចរបស់ Messi មកកាន់ Kolkata ក្នុងកម្មវិធី “GOAT India Tour”។

រូបសំណាកដ៏ធំនេះត្រូវបានចាត់ទុកជានិមិត្តរូបនៃភាពល្បីល្បាញរបស់ Messi ក្នុងរដ្ឋ West Bengal ដែលជាតំបន់មានអ្នកគាំទ្របាល់ទាត់យ៉ាងច្រើន។ ទោះជាយ៉ាងណា បញ្ហាសុវត្ថិភាពបានធ្វើឱ្យអាជ្ញាធរត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
2026/06/17 04:31:02 pm        1
Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
2026/06/17 03:53:13 pm        2
កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
2026/06/17 12:10:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែលបន្តគំនិតព្យាបាទនៅប្រទេសលីបង់

2026/06/17 05:19:10 pm
​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
2026/06/17 05:11:49 pm
​ការវិភាគ៖ បញ្ហាស្នូលក្នុងកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់នឹងជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់
2026/06/17 05:08:00 pm
​កូរ៉េខាងត្បូង នឹងផ្លាស់ប្តូរខ្សែបន្ទាត់ដែលត្រូវបានរឹតត្បិតជនស៊ីវិលនៅតាមព្រំដែនជាមួយកូរ៉េខាងជើង
2026/06/17 05:04:19 pm
​ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
2026/06/17 05:02:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am