លោក Xi សន្យាគាំទ្រឥតងាករេចំពោះលោក Kim ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់កូរ៉េខាងជើង

2026/06/09 10:55:29 am        56

លោកប្រធានាធិបតីចុន ស៊ី ជីនពីង (Xi Jinping)បានប្រាប់មេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដ៏កម្រមួយនៅទីក្រុងព្យុងយ៉ាងថា ប្រទេសចិននឹងមិនងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារផលប្រយោជន៍រួមជាមួយកូរ៉េខាងជើង ឬងាកចេញពីការគាំទ្ររបស់ខ្លួនចំពោះលោក គីម ជុងអ៊ុន( Kim Jong Un) ឡើយ ។

សេចក្តីសង្ខេបផ្លូវការរបស់ចិននៃកិច្ចប្រជុំបានបង្ហាញថា លោក ស៊ី បានប្រាប់លោក គីម ថា ប្រទេសជិតខាងទាំងពីរគួរតែពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍន៍របស់ខ្លួន ខណៈទីក្រុងប៉េកាំងកំពុងសម្លឹងមើលការទាញទីក្រុងព្យុងយ៉ាងឱ្យកាន់តែជិតស្និទ្ធ។

លោក ស៊ី បានប្រាប់លោក គីម ក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកនៅឆ្នាំនេះថា រូបលោកពិតជារីករាយយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ជិតស្និទ្ធពិសេសផងដែរ។

សេចក្តីសង្ខេបខាងលើបានបង្ហាញថា លោកបានបញ្ជាក់ជាថ្មីទៅកាន់លោក គីម ថា មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននឹងបន្តឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរបស់ខ្លួនជាមួយកូរ៉េខាងជើង។

លោក ស៊ី បានបន្ថែមថា ការគាំទ្រពេញទំហឹងចំពោះការដឹកនាំនៃបុព្វហេតុសង្គមនិយមកូរ៉េខាងជើង របស់សមមិត្តអគ្គលេខាធិការ គីម ជុងអ៊ុន នឹងមិនផ្លាស់ប្តូរទេ ហើយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍រួម និងបរិយាកាសយុទ្ធសាស្ត្រល្អ នឹងមិនផ្លាស់ប្តូរឡើយ៕


អត្ថបទដែលទាក់ទង

បេសកជនអ៊ីរ៉ង់ប្រចាំUN សង្ឃឹមថាកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ «ឈានដល់ចំណុចបញ្ចប់» នៅចុងខែមិថុនា
2026/06/09 11:48:08 am        1
ប្រទេសចំនួន២០ រិះគន់ច្បាប់អ៊ីស្រាអែល ហាមឃាត់ក្រុមជំនួយដែលមិនបានបញ្ជូនបញ្ជីឈ្មោះបុគ្គលិក
2026/06/09 11:44:32 am        1
មេដឹកនាំអ៊ុយក្រែនថារូបលោកមានការសន្ទនាប្រកបដោយវិជ្ជមានជាមួយប្រេសិតពិសេសអាមេរិក
2026/06/09 11:41:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជនអ៊ីរ៉ង់ប្រចាំUN សង្ឃឹមថាកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ «ឈានដល់ចំណុចបញ្ចប់» នៅចុងខែមិថុនា

2026/06/09 11:48:08 am
​ប្រទេសចំនួន២០ រិះគន់ច្បាប់អ៊ីស្រាអែល ហាមឃាត់ក្រុមជំនួយដែលមិនបានបញ្ជូនបញ្ជីឈ្មោះបុគ្គលិក
2026/06/09 11:44:32 am
​មេដឹកនាំអ៊ុយក្រែនថារូបលោកមានការសន្ទនាប្រកបដោយវិជ្ជមានជាមួយប្រេសិតពិសេសអាមេរិក
2026/06/09 11:41:14 am
​ទីភ្នាក់ងារ IAEA អំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមជាថ្មី ខណៈលោកខាងលិចដាក់សម្ពាធដើម្បីជំរុញដំណោះស្រាយ
2026/06/09 11:38:45 am
​រុស្ស៊ីថា បារាំង អាល្លឺម៉ង់ និងអង់គ្លេស និយាយពីសន្តិភាព ប៉ុន្តែជួយផ្ដល់អាវុធថ្មីឲ្យក្រុងគីវដើម្បីបន្តសង្គ្រាម
2026/06/09 11:36:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/06 11:07:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am