សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា

2026/06/09 01:14:00 pm        108

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានថ្លែងផ្ញើសារទៅកាន់ជនរួមជាតិអំពីហានិភ័យ នៃជម្លោះអូសបបន្លាយយូរឆ្នាំរវាងកម្ពុជា និងថៃ ដូចជាអ៊ីស្រាអែល និងកាហ្សា ដូច្នោះដែរ ប្រសិនបើកម្ពុជា ជ្រើសយកការប្រើកម្លាំងដើម្បីដណ្ដើមយកដីដែលថៃរំលោភយកនោះមកវិញ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានលើកជាសំណួរថាតើត្រូវធ្វើសង្គ្រាម ដើម្បីដណ្ដើមយកដី ឬដណ្ដើមយកមកវិញតាមផ្លូវច្បាប់អន្តរជាតិ។ បើប្រើកម្លាំង លទ្ធផលដែលជះត្រឡប់មកវិញ គឺប្រជាពលរដ្ឋ ឬជនភៀសសឹកដែលកំពុង នៅទីនេះ បានដឹងរួចហើយ គឺមានតែការស្លាប់ របួស និងភៀសខ្លួនម្ដងទៀត ដែលបញ្ហានេះគួរតែចៀស។

សម្ដេចតេជោ បានបញ្ជាក់ថា «ដំណោះស្រាយខាងយោធាមិនអាចទៅរួចទេ។ ហើយបើវាយក៏មិនប្រាកដថាវាយយកបានដែរ។ វាយយកមកបានហើយ ក៏យើងមិនអាចឈរជើងបានដែរ គឺនឹងត្រូវវាយទៅវាយមក ដូចសង្គ្រាមរវាងតំបន់កាហ្សា និងអ៊ីស្រាអែល និងរវាងប្រទេសខ្លះដែលមានជម្លោះព្រំដែនជាមួយគ្នា ក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ដូច្នេះតើយើងចង់បានទេ ស្ថានភាពបែបនេះ? យើងពិតជាមិនចង់បានទេ។ ដូច្នេះហើយបានជានៅពេលមានបទឈប់បាញ់ យើងត្រូវគោរពបទឈប់បាញ់នោះ ដូច្នេះកងទ័ពយើងត្រូវធ្វើសកម្មភាពថ្នាក់ថ្នមបទឈប់បាញ់ កុំបំពាន» ។

សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា កម្ពុជាមិនមែនគ្មានកម្លាំងតបតនោះ បានប្រកាសប្រាប់ប្រជាពលរដ្ឋអំពីវិធីសន្តិភាព ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ បច្ចុប្បន្នខណៈដែលកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ ប្រសិនបើកម្ពុជាផ្ទុះអាវុធវាយដណ្ដើមយកដីដែលថៃកាន់កាប់មកវិញ នោះកម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ និងឈានដល់បរ៉ាជ័យនយោបាយការទូតតែម្ដង ចំពោះមុខអន្តរជាតិ ដែលបរ៉ាជ័យនយោបាយការទូតនេះ វាធ្ងន់ធ្ងរជាងបរ៉ាជ័យខាងយោធាទៀត៕ 

អត្ថបទដែលទាក់ទង

សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ
2026/06/09 02:29:20 pm        1
សម្តេចតេជោ៖ ដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់បច្ចុប្បន្នត្រូវតែយកមកវិញឲ្យខាងតែបាន
2026/06/09 02:13:42 pm        1
សម្តេចតេជោ ណែនាំឱ្យចាត់វិធានការចំពោះបុគ្គល ដែលបន្តនាំទិញខុសច្បាប់ ចូលមកពីថៃដោយដកទ្រព្យសម្បត្តិ
2026/06/09 01:46:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ

2026/06/09 02:29:20 pm
​ប៉ាឡេស្ទីនអំពាវនាវឲ្យអន្តរជាតិបង្កើនសម្ពាធ ដើម្បីបញ្ឈប់វិធានការខុសច្បាប់និងអំពើហិង្សារបស់ អ៊ីស្រាអែល
2026/06/09 02:27:04 pm
​ក្រសួងថាមពល៖ ការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងបណ្តាលឲ្យខ្វះខាតប្រេងឥន្ធនៈ នៅភាគខាងត្បូងរុស្ស៊ី
2026/06/09 02:25:05 pm
​រដ្ឋមន្ត្រី៖ សេដ្ឋកិច្ចលីបង់ អាចនឹងធ្លាក់ចុះដល់ ១០% នៅឆ្នាំ ២០២៦ ប្រសិនបើជម្លោះ នៅតែបន្ត
2026/06/09 02:22:13 pm
​សម្តេចតេជោ៖ ដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់បច្ចុប្បន្នត្រូវតែយកមកវិញឲ្យខាងតែបាន
2026/06/09 02:13:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 07:07:20 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am