កម្ពុជា-ជប៉ុន ពិភាក្សាការបង្កើត (BCT) និងការទាក់ទាញ​ក្រុមហ៊ុនសាជីវកម្មធំៗ​មកវិនិយោគនៅកម្ពុជា

2026/06/09 03:52:24 pm        79

តូក្យូ: កម្ពុជា-ជប៉ុនផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់ បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យមរបស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នៅក្រុងតូក្យូ ប្រទេសជបប៉ុន ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។

ជំនួបរវាងកម្ពុជា-ជប៉ុននេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងនោះភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅ លើទិដ្ឋភាពសំខាន់ៗជាច្រើនដូចជា ការ បង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗក៏ដូចជា សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាជាដើម។       ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមជាវិញ នូវ ជើងហោះហើរត្រង់រវាងប្រទេសជប៉ុននិងកម្ពុជាឡើងវិញ ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែម ទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិន ជប៉ុនផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញា ចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមាន ប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
2026/06/09 05:22:40 pm        1
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
2026/06/09 05:17:53 pm        1
កម្មវិធី ធីវ៉េត រៀនដោយឥតគិតថ្លៃរបស់រដ្ឋ ទទួលបានការចុះឈ្មោះ ដើម្បីរៀន មានចំនួនកើន ឡើងដល់ជាង ២៧ម៉ឺននាក់
2026/06/09 05:11:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ ជនសកម្មប្រយុទ្ធសម្លាប់មនុស្ស ៦នាក់ និងចាប់ពង្រត់បុគ្គលិកសន្តិសុខ ៨នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន

2026/06/09 05:25:41 pm
​ការស៊ើបអង្កេតរបស់UN ៖ ប្រជាជនប៉ាឡេស្ទីនត្រូវរងនូវការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ«ជាប្រព័ន្ធ និងដោយចេតនា
2026/06/09 05:22:48 pm
​កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
2026/06/09 05:22:40 pm
​កូរ៉េខាងត្បូងអនុម័តក្រឹត្យប្រធានាធិបតី ស្ដី​ពី​ការវិនិយោគ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក
2026/06/09 05:19:58 pm
​កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
2026/06/09 05:17:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 07:07:20 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am