ការផ្គត់ផ្គង់សាច់របស់ប្រទេសកម្ពុជានៅតែមានស្ថេរភាព ទោះបីជាមានការបិទព្រំដែនក៏ដោយ

2026/06/09 05:01:45 pm        121

ភ្នំពេញ៖ ការផ្គត់ផ្គង់សាច់របស់ប្រទេសកម្ពុជានៅតែមានស្ថេរភាព ទោះបីជា មានការបិទព្រំដែនក៏ដោយ ខណៈ​វិស័យចិញ្ចឹមសត្វនៅកម្ពុជា​បានពង្រីកការផលិត​ ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេស​សាច់ជ្រូកអាចមានសមត្ថភាពផ្គត់ផ្គង់លើសតម្រូវការ និងអាចនាំចេញថែមទៀតនាពេលអនាគត។

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ​ វិស័យកសិកម្មនៅតែរក្សាបាននូវកំណើនវិជ្ជាមានក្នុងរង្វង់ ១,០៨% ខណៈ​កំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ៣៣ ១៤៩ពាន់លានរៀល ស្មើនឹង ៥,៩៣% បើធៀបនឹងឆ្នាំ២០២៤។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាត ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ BTV ថា សត្តឃាតរបស់លោកមានសម្ថភាពសត្តឃាត ៥០ក្បាលក្នុងមួយ​ម៉ោង ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកដែលភាគច្រើនការផ្គត់ផ្គង់ទៅឱ្យអតិថិជនយកទៅលក់បន្តនៅតាមបណ្តាផ្សារ​នានា​រាជធានីភ្នំពេញ។

លោកបញ្ជាក់ថា ប​ច្ចុប្បន្ន ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារមានគ្រប់គ្រាន់តាមតម្រូវការ ប៉ុន្តែ​តម្រូវការសាច់ជ្រូក ថយល្បឿន​បន្តិចនៅរដូវវស្សា ដោយសារមិនមែនជារដូវបុណ្យទាន និងអាពាហ៍ពិពាហ៍ ដែលតែងតែមានតម្រូវការសាច់ខ្ពស់​ ខណៈ​តម្លៃសាច់ជ្រូករស់គឺនៅថេរ ពោលគឺមិនមានសញ្ញាឡើងថ្លៃទៀតទេ។​

លោក ស្រ៊ុន ពៅ ប្រធាន​សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា បង្ហាញពីភាពរីកចម្រើនចាប់តាំងពីថៃបិទព្រំដែនជាឯកតោភាគី ដោយសារកសិករខិតខំពង្រីកការចិញ្ចឹម​សត្វ​ ដោយលោកធានាពីការផ្គត់ផ្គង់គ្រប់តម្រូវការទីផ្សារ ហើយអាចឈានទៅការនាំចេញក៏បាន​ថែមទៀត​​នាពេលអនាគត។​

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៥ កន្លងទៅ កម្ពុជា​មាន​ផលិតកម្មសត្វសរុបចំនួន ៦៨,៩៤លានក្បាល ក្នុងនោះ ជ្រូក ចំនួន ៤,៦៥លានក្បាល កើនឡើង ១៤,៥៥% ធៀបនឹង​ឆ្នាំ២០២៤។ របាយការណ៍ដដែល បន្តថា ការវិនិយោគឯកជនលើកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងសត្តឃាតដ្ឋានទំនើប បានចូលរួមបង្កើនផលិតកម្មសត្វ និងលើកកម្ពស់អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ ហើយ ការអនុវត្តវិធានការច្បាប់​ និងវិធានការច្ចេកទេសចិញ្ចឹមសមស្រប ជាពិសេស ការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
2026/06/09 05:22:40 pm        1
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
2026/06/09 05:17:53 pm        1
កម្មវិធី ធីវ៉េត រៀនដោយឥតគិតថ្លៃរបស់រដ្ឋ ទទួលបានការចុះឈ្មោះ ដើម្បីរៀន មានចំនួនកើន ឡើងដល់ជាង ២៧ម៉ឺននាក់
2026/06/09 05:11:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ៖ អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារម្តងទៀត

2026/06/09 06:11:13 pm
​របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥
2026/06/09 06:09:03 pm
​ប្រមុខ WHO ស្នើសុំឲ្យអ៊ូហ្គង់ដា ពិចារណាឡើងវិញការបិទព្រំដែន ដោយសារជំងឺអេបូឡា
2026/06/09 06:07:01 pm
​មនុស្សយ៉ាងហោច ១១នាក់ ស្លាប់ ក្រោយទូកអន្តោប្រវេសន៍លិចនៅជិតប្រទេសម៉ាល់តា
2026/06/09 06:01:50 pm
​ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន
2026/06/09 05:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 07:07:20 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am