កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល

2026/06/09 05:17:53 pm        78

ភ្នំពេញ៖ ប្រជា​កសិករ នៅភូមិគគីធំ ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុង​ជំរុញ​ផលិត​កម្ម​ក្នុងស្រុកយ៉ាងសកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយ​ការពឹង​ផ្អែក​លើការនាំចូល។ ភូមិគគីធំ ២ គឺជាតំបន់មួយ​ដែល​មានសក្តានុពលខ្ពស់លើការដាំបន្លែសុវត្ថិភាព និងបន្លែទូទៅដោយសារដីល្បាប់មាត់ទន្លេដ៏មានជីជាតិ។ សព្វថ្ងៃ តំបន់នេះ មានប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ កំពុង​ប្រកបរបរកសិកម្មនៅផ្ទៃដីដាំដុះសរុប​ជាង ៤០០ ហិកតា។

ប្រជា​កសិករ ដាំដុះបន្លែនៅតំបន់នេះ បាន​ប្រាប់ BTV ថា នាពេលនេះជា​រដូវប្រមូលផលម្ទេស, ត្រសក់, ត្រប់ស្រួយ, ពោត, និង​ ដំណាំរួមផ្សំជាច្រើនមុខទៀត ខណៈ​កសិករមួយចំនួនទៀត ក៏កំពុងចាប់ការដាំដុះសារជាថ្មីឡើងវិញ ផងដែរ​។ ប្រជាកសិករនៅតំបន់នេះ បានអនុវត្តការដាំដុះបន្លែ​ឆ្លាស់គ្នា ដើម្បីកុំឱ្យទិន្នផលលើសតម្រូវការ​ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ​នៅលើទីផ្សារ​។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាកសិករ បានលក់​បោះដុំបន្លែ​ត្រសក់ និងម្ទេស ពីចម្ការផ្ទាល់ បានតម្លៃចំនួន​ ៣ ០០០ រៀល ដែលនេះជា​តម្លៃខ្ពស់ជាងឆ្នាំមុន ខណៈតម្លៃត្រប់ស្រួយបានធ្លាក់ថ្លៃ​យ៉ាងគំហុកគឺមានតម្លៃត្រឹម ៣០០ រៀលប៉ុណ្ណោះ​។ ​នាពេលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការផលិតកម្មបន្លែក្នុងស្រុក បង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ​ និងកាត់បន្ថយការពឹកផ្អែកលើបន្លែនាំចូល​។

ចំណែក លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជាក់ថា នៅ​​ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺជាតំបន់ដាំដុះបន្លែ​ និងជាប្រភពផ្គត់ផ្គង់បន្លែដ៏សំខាន់មួយសម្រាប់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តជិតខាង ដែលប្រជាកសិករនៅទីនេះភាគច្រើនប្រកបរបរធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលកំពុងដើរតួជាកោសិកាគាំទ្រយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងស្រុក។ លោក បានឱ្យដឹងថា ដំណាំត្រប់ ផ្តល់ទិន្នផលប្រមាណ ៥០ តោនក្នុងមួយរដូវ ខណៈម្ទេស ឱ្យផល​ប្រមាណចន្លោះពី ១២ ទៅ ១៥ តោនក្នុងមួយហិកតា។ លោកអះអាងថា ប្រជាកសិករទាំងអស់នៅតំបន់នេះ បានដាំដុះបន្លែតាម​​បច្ចេកទេសណែនាំពីមន្រ្តីជំនាញ ​ និង​មន្រ្តីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​

បច្ចុប្បន្ន នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រជាពលរដ្ឋសរុប​ចំនួន ១០០៩ គ្រួសារ កំពុង​ប្រកបរបរកសិកម្ម នៅលើផ្ទៃសរុបចំនួន ៤១២ ហិកតា ក្នុងនោះមានផ្ទៃដីដាំដុះបន្លែ និងដំណាំរួមផ្សំ​ចំនួន ២៤២ ហិកតា​ និងប្រភេទដំណាំហូបផ្លែដាំដុះលើផ្ទៃដីចំនួន ១៥១ហិកតា ហើយក្រៅពីនោះគឺផ្ទៃដី​ដាំដុះស្រូវ​។ ​ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
2026/06/09 05:22:40 pm        1
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
2026/06/09 05:17:53 pm        1
កម្មវិធី ធីវ៉េត រៀនដោយឥតគិតថ្លៃរបស់រដ្ឋ ទទួលបានការចុះឈ្មោះ ដើម្បីរៀន មានចំនួនកើន ឡើងដល់ជាង ២៧ម៉ឺននាក់
2026/06/09 05:11:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ៖ អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារម្តងទៀត

2026/06/09 06:11:13 pm
​របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥
2026/06/09 06:09:03 pm
​ប្រមុខ WHO ស្នើសុំឲ្យអ៊ូហ្គង់ដា ពិចារណាឡើងវិញការបិទព្រំដែន ដោយសារជំងឺអេបូឡា
2026/06/09 06:07:01 pm
​មនុស្សយ៉ាងហោច ១១នាក់ ស្លាប់ ក្រោយទូកអន្តោប្រវេសន៍លិចនៅជិតប្រទេសម៉ាល់តា
2026/06/09 06:01:50 pm
​ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន
2026/06/09 05:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 07:07:20 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am