FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup

2026/07/08 06:52:50 pm        202

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ ក្រោយមានការចោទប្រកាន់ថា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ IShowSpeed បានរងការប្រើពាក្យសម្តីដែលមានលក្ខណៈរើសអើងពូជសាសន៍ពីអ្នកគាំទ្រម្នាក់ អំឡុងការប្រកួត FIFA World Cup 2026 រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងកាប់វែរនៅកីឡដ្ឋាន Hard Rock ទីក្រុង Miami។

ហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បន្ទាប់ពីវីដេអូផ្សាយផ្ទាល់ (Livestream) របស់ IShowSpeed បានបង្ហាញពីការប្រឈមមុខជាមួយអ្នកគាំទ្រម្នាក់ពាក់អាវក្រុមអាហ្សង់ទីន ដែលត្រូវបានគេចោទថាបានប្រើពាក្យសម្តីប្រមាថ និងមានលក្ខណៈរើសអើងពូជសាសន៍សំដៅទៅលើរូបលោក។

IShowSpeed ដែលមានឈ្មោះពិតថា Darren Jason Watkins Jr. គឺជាអ្នកបង្កើតមាតិកាជនជាតិអាមេរិក ដែលមានអ្នកតាមដានរាប់សិបលាននាក់នៅលើបណ្ដាញសង្គមរួមមាន ៥៧ លាន Subscribers នៅ YouTube និង ៥៣ លានអ្នកតាមដាននៅ TikTok។

នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានបញ្ជាក់ថា ខ្លួនបានដឹងពីហេតុការណ៍នេះ និងបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានសង្កត់ធ្ងន់ថា ការរើសអើងពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់។ FIFA ក៏បានអះអាងថា World Cup គឺជាព្រឹត្តិការណ៍ដែលតំណាងឱ្យភាពចម្រុះជាតិសាសន៍ ការគោរពគ្នាទៅវិញទៅមក និងការរួបរួមរបស់មនុស្សមកពីជុំវិញពិភពលោក។

គិតត្រឹមពេលនេះ IShowSpeed និងក្រុមការងាររបស់លោក មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជុំវិញហេតុការណ៍នេះនៅឡើយ ខណៈ FIFA ក៏មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីជំហានបន្ទាប់នៃការស៊ើបអង្កេតដែរ។

ករណីនេះកើតឡើងស្របពេល FIFA កំពុងបង្កើនវិធានការប្រឆាំងការរើសអើងក្នុងអំឡុងការប្រកួត World Cup 2026។ កាលពីសប្តាហ៍មុន FIFA បានបង្ហាញថា ការបំពានលើបណ្ដាញសង្គមក្នុងអំឡុងការប្រកួតបានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹង World Cup ឆ្នាំ២០២២ ហើយក្នុងចំណោមសារបំពានទាំងនោះ ប្រហែល ១១% មានលក្ខណៈរើសអើងពូជសាសន៍៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm       
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm        1
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦

2026/11/11 01:56:53 pm
​អនុគណៈកម្មការទី៤ ធ្វើបទបង្ហាញជូនដល់ក្រុមប្រតិភូនាំមុខមកពីជាង ២០ប្រទេសអំពីការការពារសន្តិសុខ
2026/11/11 01:50:32 pm
​កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្ស
2026/11/11 01:50:29 pm
​មន្រ្តីអន្តរក្រសួងចុះពិនិត្យកិច្ចការរៀបចំភូមិហ្រ្វង់កូហ្វូនី ខណៈពិធីបើកនៅសល់ពីរថ្ងៃទៀត
2026/11/11 01:08:25 pm
​គណៈប្រតិភូហ្វ្រង់កូហ្វូនីបណ្ដាប្រទេស​នានា បន្តអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី២០
2026/11/11 12:44:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm