មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​ពី​សារ​ធាតុ​គីមី​ហាម​ឃាត់​ដែល​ច្បាប់​មិន​អនុញ្ញាត​បន្ថែម​ទៅ​លើ​ម្ហូប​អាហារ​នៅផ្សារពាណិជ្ជកម្ម

2026/07/08 01:56:25 pm        199

ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ច​ប្រកួត​ប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​សារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។

សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ​សកម្មភាពត្រួតពិនិត្យនេះ គឺដើម្បីតាម​ដាន​តម្លៃ​ទំនិញ​នៅ​លើទីផ្សារ​លើ​ការ​ដាក់​តាំង​លក់​ឱ្យ​មាន​អនាម័យ និងតាមប្រភេទទំនិញម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដោយ​អប់រំ​ផ្សព្វ​ផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់​មិន​អនុញ្ញាត​បន្ថែ​ម​ទៅ​លើ​ម្ហូប​អាហារ ​និងយកសំណាកគំរូម្ហូបអាហារជាច្រើនប្រភេទ ដើម្បីធ្វើការ​តេស្ត​បឋម​នៅលើ​រថយន្ត​ពិសោធន៍​ចល័ត រួមមាន គ្រឿងសមុទ្រ បង្គារ ម៉ឹក ត្រីសមុទ្រ ត្រីងៀត បង្គារក្រៀម តៅហ៊ូ សណ្តែក​បណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក បន្លែ ផ្លែឈើ។ ជា​លទ្ធ​ផល​ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬ សំណល់ថ្នាំ​កសិកម្ម​នៅ​ក្នុង​ម្ហូប​អាហារ​ទាំង​អ​ស់​នោះ​ឡើយ​។

ក្រៅពីនោះក្រុមការងារសាខា ក.ប.ប. ខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​ធ្វើ​ការ​ត្រួតពិ​និត្យម្ហូបអាហារស្រស់ ពិនិត្យទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់​នៅ​តាមតូប ស្តង់លក់គ្រឿងទេសក្នុងផ្សារផងដែរ ដើម្បីស្វែងសារធាតុហាមឃាត់។

មន្ត្រី សាខា ក.ប.ប ខេត្តព្រះសីហនុបានកោរសរសើដល់បងប្អូនអាជីវករ ដែល​មាន​មនសិការ​ខ្ពស់​ចូល​រួម​ពហិការមិនបន្តលក់ទំនិញថៃ ដោយបានប្រគល់ជូនមន្ត្រី ក.ប.ប យក​ទៅ​កម្ទេច​ចោល​រួម​មាន ​M-150 ចំនួន 36 កេស ស្មើនឹង 504 kg OISHI 25 កេស ស្មើនឹង 325 kg សរុប 61 កេស ស្មើនឹង 829 kg ។

មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ បានសំណូមពរអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជា​ពិសេស​អាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសាខា ក.ប.ប ខេត្ត​ព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែល​បាន​មក​លេងកំសាន្តនៅខេត្តព្រះសីហនុ៕ អត្ថបទ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
2026/07/17 11:05:01 pm        1
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
2026/07/17 10:52:08 pm        1
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​
2026/07/17 10:29:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

2026/07/17 11:05:01 pm
​សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
2026/07/17 10:52:08 pm
​ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​
2026/07/17 10:29:01 pm
​កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ
2026/07/17 09:04:13 pm
​លោក Rubio រំពឹងថា នឹងពិភាក្សាអំពីកិច្ចប្រជុំកំពូល រវាងលោក Trump និង​លោក Xi ក្នុងកិច្ចប្រជុំអាស៊ី
2026/07/17 08:45:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/17 03:19:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am