ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តស្វាយរៀង ទទួលបានផ្លូវពីរខ្សែទៀតសម្រាប់ប្រើប្រាស់

2025/11/27 06:16:46 pm        255

ស្វាយរៀង ៖ ផ្លូវក្រាលល្បាយក្រួសស ចំនួនពីរខ្សែទៀត ត្រូវបានស្ថាបនារួចរាល់ និងប្រកាសដាក់ឱ្យប្រជាពលរដ្ឋក្នុងស្រុករមាស ហៀក ខេត្តស្វាយរៀង ប្រើប្រាស់ ដែលផ្លូវថ្មីនេះ នឹងចូលរួមចំណែកសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចតំបន់ជនបទ មួយនេះ ។

​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ នៅថ្ងៃទី២៦  ខែវិច្ឆិកា  ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យ និងប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រាលល្បាយក្រួសសចំនួន២ខ្សែ ប្រវែង១ម៉ឺន ២ពាន់ ៥០០ម៉ែត្រ ទទឹង ៥.៦ម៉ែត្រ  ខ្សែទី១ ស្ថិតនៅ (ភូមិជីកដី) ឃុំអណ្តូងត្របែក ស្រុករមាសហែក ប្រវែង ៩ពាន់ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ -ខ្សែទី២ ស្ថិតនៅផ្សារចន្រ្តី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង) ប្រវែង ៣ ពាន់ ៥០០ ម៉ែត្រ ទទឹងខ្នងលើ៦ ម៉ែត្រ បន្ទាប់ពីក្រុមការងាររបស់មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានិងជួសជុលរួច។

ស្តិតក្នុងពេលចុះពិនិត្យគុណភាពផ្លូវទាំង២ទីតាំង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងអបអរសាទរចំពោះក្រុមការងារ មន្ទីរក៏ដូចជាក្រសួង ដែលកន្លងមកបានធ្វើការស្ថាបនាផ្លូវ បានល្អទៅតាមគម្រោងដែលបានគ្រោងទុក។

លោកជំទាវ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តចុះសហការជា មួយរដ្ឋបាលមូលដ្ឋាន ធ្វើការថែទាំជួសជុលផ្លូវឲ្យបានញឹកញាប់ ពិសេសធ្វើការអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យពួកគេធ្វើការដឹកជញ្ជូនទៅតាមបទដ្ឋាន សំដៅប្រើប្រាស់ផ្លូវបានយូរអង្វែង ខណៈដែលរាជរដ្ឋាភិបាលបានវិភាជន៏ថវិកា ស្ថាបនានិងជួសជុលមានកាលកំណត់និងពេលវេលាច្បាស់លាស់។

 ទាក់ទងផ្លូវលំជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្ថាបនារួចរាល់នៅក្នុងភូមិសាស្ត្រខេត្ត មន្ត្រីមន្ទីរបន្តចុះធ្វើការជួសជុស ថែទាំ ករណីផ្លូវប្រឈមនឹងការខូចខាតដោយចម្រោះទឹកភ្លៀង និងប្រើប្រាស់ខុសបទដ្ឋាន ដើម្បីផ្ដល់ឱ្យពលរដ្ឋប្រើប្រាស់ ពោលគឺបញ្ជៀសការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។

 អត្ថបទ ៖ ភា សារិត




អត្ថបទដែលទាក់ទង

បង្ក្រាបក្រុមប្រើប្រាស់ឧបករណ៌ Fake BTS សម្រាប់ប្រព្រឹត្តិអំពើមិនប្រក្រតី នៃការផ្ញើសារខ្លី (SMS) ឬការរំខានផ្សេងទៀត ប៉ះពាល់សន្តិសុខសង្គម
2025/12/07 09:15:32 am        1
សម្តេចធិបតី៖រយៈពេល១០ខែ ឆ្នាំនេះកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត៦លាននាក់
2025/12/07 07:46:05 am        1
សម្តេចធិបតី៖រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ និងតែងនិពន្ធ
2025/12/07 07:08:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង្ក្រាបក្រុមប្រើប្រាស់ឧបករណ៌ Fake BTS សម្រាប់ប្រព្រឹត្តិអំពើមិនប្រក្រតី នៃការផ្ញើសារខ្លី (SMS) ឬការរំខានផ្សេងទៀត ប៉ះពាល់សន្តិសុខសង្គម

2025/12/07 09:15:32 am
​សម្តេចធិបតី៖រយៈពេល១០ខែ ឆ្នាំនេះកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត៦លាននាក់
2025/12/07 07:46:05 am
​សម្តេចធិបតី៖រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ និងតែងនិពន្ធ
2025/12/07 07:08:51 am
​ថ្ងៃនេះជា ថ្ងៃទី១៣១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ
2025/12/07 07:00:56 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរទិវាជាតិអ្នកនិពន្ធលើកទី២ ឆ្នាំ២០២៥
2025/12/07 06:35:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/06 07:12:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/05 07:14:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am