ពលរដ្ឋខ្មែរចាស់ក្មេងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មី

2026/04/16 02:24:38 pm        116

ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពលរដ្ឋខ្មែរចាស់ក្មេង បានអនុវត្តប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីខ្មែរបានល្អប្រសើរ ដោយក្នុងនោះ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ គឺគេបាននាំគ្នាសម្អាតផ្ទះសម្បែង រៀបចំតុបតែងរានទទួលទេវតាឆ្នាំថ្មី បន្ទាប់ពីគេបាននាំគ្នាធ្វើអាហារចង្ហាន់ទៅវត្ត និងបានជួបជុំសាច់ញាតិជិតឆ្ងាយ នាំគ្នាដើរកម្សាន្តយ៉ាងសប្បាយរីករាយ។

ពលរដ្ឋខ្មែរ និងជនបរទេស ដែលមានភរិយា និងកូនជាជនជាតិខ្មែរ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែមេសា នេះថា ក្នុងបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ គេបានរៀបចំតុបតែងផ្ទះ រៀបចំពិធីសាសនា ទទួលទេវតាឆ្នាំថ្មី និងបានរៀបចំម្ហូបអាហារ ធ្វើបុណ្យដាក់ទាន ប្រគេនថ្វាយ ជូនព្រះសង្ឈ យាយតាចាស់ជរា ស្រង់ព្រះ ពូនភ្នំខ្សាច់ ទៅតាមទំនៀមតតាំងពីបុរាណកាលមក និងបានជួបជុំបងប្អូនសាច់ញ្ញាតិ នាំគ្នាដើរកម្សាន្តសប្បាយ ទទួលយកសិរីសួស្តីនៅក្នុងឆ្នាំថ្មី។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ព.ស ២៥៧០ ប្រារព្វឡើងរយៈពេលបីថ្ងៃជាប់ៗគ្នា ៖ ថ្ងៃទី១ គឺជាថ្ងៃចូលឆ្នាំ ឬជាថ្ងៃមហាសង្ក្រាន្ត ដែលឈានចូលនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០: ៤៨នាទីព្រឹក ថ្ងៃទី២ គឺជាថ្ងៃ វារៈវន័បត ថ្ងៃទី៣ គឺជាថ្ងៃ វារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ។

ហើយសម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី នឹងត្រូវបានប្រារព្វចំនួន៣ថ្ងៃទៀត ដោយមានបង្ហាញកម្មវិធីទស្សនីយភាពជាច្រើនទៀត រួមមាន៖ ពិធីដង្ហែព្រះពុទ្ធប្បដិមា ស្រង់ព្រះ ការសម្តែងយុទ្ធគុន សម្តែងសិល្បៈល្ខោនបាសាក់ ល្ខោនខោល ល្ខោនអាប៉េ រាំវង់ជុំជាតិ សម្តែងសិល្បៈសហសម័យ ជួបជុំលេងកម្សាន្ត និងការប្រកួតអុកយក្សផ្តាច់ព្រ័ត្រ និងលេងទាញព្រ័ត្រ អមដោយមានការប្រគំតន្ត្រីតូចធំច្រើនកន្លែងទៀត។ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
2026/04/18 04:14:02 pm        1
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
2026/04/18 02:18:16 pm        1
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
2026/04/18 12:04:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន

2026/04/18 05:25:59 pm
​ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
2026/04/18 05:23:27 pm
​អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
2026/04/18 05:21:07 pm
​អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
2026/04/18 05:09:36 pm
​តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
2026/04/18 05:06:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/18 03:04:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/18 04:52:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am