ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់

2026/10/14 07:27:18 pm        112
ក្នុងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល១០១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង១៤ករណី ចំនួនអ្នកស្លាប់កើនឡើង១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ រួមមាន លើសល្បឿនកំណត់ ១៣ករណី មិនគោរពសិទ្ធិអាទិភាព ១០ករណី មិនប្រកាន់ស្តាំ ៦ករណី វ៉ាជែង៣ករណី ស្រវឹង១ករណី និងកត្តាយានយន្ត១ករណី។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ជារួមក្នុងរយៈពេល១៦ថ្ងៃគិតពីបិណ្ឌទី១ ដល់ថ្ងៃឈប់សម្រាកភ្ជុំចុងក្រោយ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សរុបចំនួន ១៤៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៨៦នាក់ និងរងរបួសធ្ងន់ស្រាល ២៥៨នាក់។ ចំនួននេះដែរ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺកើនឡើង២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើងចំនួន ១០២នាក់៕

គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

2026/10/14 04:52:55 pm        145
ភ្នំពេញ៖គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត ។ នេះបើតាមការគូសបញ្ជាក់ពីលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរង ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់នោះ រួមមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ ទី១-គឺជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពីតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ទី២-គឺជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។ ទី៣-គឺពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការសម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់ និងប្រភេទទី៤-គឺទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។ដោយឡែកពាក់ព័ន្ធនឹងទីតាំងឃុំឃាំង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។បន្តមកលម្អិតពីករណីមន្រ្តីនគរបាលជាតិរងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុឃៈ បានបន្ថែមថា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

2026/10/14 02:53:30 pm        212
មន្ត្រីគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅ​ស្ថានីយ​អ្នក​ដំណើរ​ចេញ​នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរ​ចាក​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីបន្ថែមថា ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជា​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា ចំនួន២០ ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ ក្រាម លាក់​បង្កប់​ក្នុង​វ៉ា​លី​​សំលៀក​បំពាក់​។ មន្ត្រីគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីគយ​និង​រដ្ឋាករ​សហការ​ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២​នាក់​ក្នុង​ករណីផ្សេងគ្នាចំនួនពីរ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ​រកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ ដុំ មាន​ទម្ងន់​សុទ្ធ​សរុប ៤៨ ១៥៨ ក្រាម។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ករណីទី១ គឺនៅវេលាម៉ោង ០៨:៣៥ នាទី ក្រុម​ការ​ងារ​បាន​ត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ ដុំ មាន​ទម្ងន់​សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ ករណីទី២ គឺនៅវេលាម៉ោង ២០:​០៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ មន្ដ្រីបន្ថែមថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុម​ការ​ងារ​បានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាព​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ​ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

2026/10/01 04:52:04 pm        414
ដោយទទួលបានព័ត៌​មា​នពីការ​ក្រុមប្រចាំ​កា​រលើ​ផ្លូវល្បឿ​ន​លឿន​ និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​លោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងអធិការនគរបាលស្រុ​ក​ភ្នំស្រួ​ចបានសហការជាមួយកម្លាំ​​ងប្រចាំការលើ​ផ្លូវល្បឿន​លឿន​ ស្រាវជ្រាវបន្ទាន់លើ​ករណី​បុរស​ដែល​យក​ដែក​ដាក់លើ​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រ PK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ។ ករណីខាងលើលោក​វរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​នគរបាលស្រុកភ្នំស្រួច​ បាន​បញ្ជាក់​ថា ​ករណីបុរសសង្ស័យឈ្មោះ​ សេ​ង សុខ ភេទប្រុសអាយុ​ ៣៤ឆ្នាំ​ រស់​នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុក​ភ្នំ​ស្រួ​ច​ បានធ្វើសកម្មភាពលួចដែក​មូលដែ​លមានប្រវែង ​៦ម៉ែត្រចំនួ​ន​២ដើម នៅក្នុង​ចំការ​មួយ​កន្លែង​ក្នុង​ឃុំអូ​រ​​ស្រុក​ភ្នំស្រួច​ ក្រោយលួចបា​នហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវ​ល្បឿន​លឿន​ (ទិស​ដៅ​ពី​លិចទៅកើត) បានទុកដែក​ដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថ​យន្ដបើក​មក​ដល់​បាន​គេច​នឹង​ប៉ះប​​ណ្ដាលឱ្យមានការព្រួ​យបារម្ភថាជា​សកម្មភាពស្ទាក់ប្លន់រថយន្ដ​ នៅយប់​ថ្ងៃទី១ ខែតុ​លា ឆ្នាំ២០​២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាក​លេខសៀមរាប 2D-2010 រង​​ការខូចខាតផ្នែកខាងមុខតែមិនប​ណ្ដា​លឱ្យរងរបួសមនុស្សនោះទេយោ​ងតា​មពាក្យបណ្ដឹង​​ពី​ឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ​៣៩ឆ្នាំ។ បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនស​ង្ស័យរួមជាមួយវត្ថុតាងដែកចំនួន ២ដើម​ បញ្ជូន​មក​អធិ​កា​រដ្ឋាន​នគរបាលស្រុកភ្នំស្រួច​ ធ្វើការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕

អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ

2026/09/30 05:35:30 pm        173
ភ្នំពេញ៖តាមរយៈសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ប្រមូលកម្លាំងរបស់នាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ និងកម្លាំងមកពីនាយកដ្ឋាននានាមានចំនួន ៥៧ នាក់ ដឹកនាំដោយ ឯកឧត្តម ទូច ស៊ុនណារី សម្រាប់ការងារចុះបញ្ជីសម្ភារៈ ឧបករណ៍ ដែលបានទទួលពីសាលាដំបូង និងដឹកនាំដោយ ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា លើការងារកោសល្យវិច័យស៊ើបអង្កេត។ ជាលទ្ធផលក្នុងខែកញ្ញាឆ្នាំ២០២៦មានដូចជា៖-ទូរសព្ទ ៨៤៧ គ្រឿង បានពិនិត្យរួច ៨១៧ គ្រឿង - ខូចទាំងស្រុងមិនដំណើរការ ២៣ គ្រឿង (ក្នុង ៨៤៧ គ្រឿងនេះ នគរបាលបានកោសល្យវិច័យរួចមាន ៣ គ្រឿង)។-កុំព្យូទ័រសរុប ៨៤ គ្រឿង បានពិនិត្យរួច។-ស៊ីមទូរសព្ទ ៧១០ បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន ១៦៨ មិនមានអត្តលេខសម្គាល់ជាស៊ីមរបស់ប្រទេសណា - ស៊ីមចំនួន ១៨៨ (១៥៤+៣៤) ជាសំបកស៊ីមគ្មានស៊ីមទេ - ហើយស៊ីមសល់ពីនោះមានអត្តលេខទូរសព្ទរបស់ក្រុមហ៊ុននៅអាល្លឺម៉ង់ - អាមេរិក - ចិន - ចិនតៃវ៉ាន់ - វៀតណាម (ប្រការនេះបង្ហាញថា អ្នករងគ្រោះមានជនជាតិអាល្លឺម៉ង់ - អាមេរិក - ចិន - ចិនតៃវ៉ាន់- វៀតណាម...)។សេចក្តីជូនដំណឹងដដែលបានបន្តថា ក្រុមការងារ និងការគាំទ្រ SG01 កំពុងបន្តស្រាវជ្រាវ រកភស្តុតាងផ្សេងទៀតតាមការចង់បានរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយជាជំហានដំបូងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាដូចជា៖ក.ក្រុមនេះធ្វើការឆបោករបៀបឱ្យវិនិយោគលើប្រាក់និម្មិតគ្រីបតូ ហើយវិធីបោកដើរតាម ៣ ជំហានរួមមាន៖លួងលោម - សាកសួរ និងវិនិយោគ ៥០០ ដុល្លារសិន - ប្លុកយកប្រាក់តាមវិធីឱ្យបង់ពន្ធ បិទចោល។ខ.ឯការឆបោកចែកជាកម្រិត A (អ្នកចាញ់បោកប្រាក់ពី ២០ ម៉ឺនដុល្លារឡើងទៅ) កម្រិត B (ចាញ់បោកពី ៣ ម៉ឺនដុល្លារឡើងទៅ)គ.សមាជិកឆបោក ដែលសរសេរជាអក្សរវៀតណាម ហើយបកប្រែជាភាសាអង់គ្លេស ច្រើនតែជាការឆបោកមនោសញ្ចេតនា ស្នេហាឃ.ក្រុមឆបោកនេះចែកជាអនុក្រុមដូចជា៖A - អនុក្រុម: អ្នករកមុខសញ្ញាដែលអាចឆបោកបានតាម Facebook និង Google នូវឯកសារជាបញ្ជីជាឈ្មោះ មានលេខគណនី ឱ្យមកអនុក្រុមមួយ ...-អនុក្រុមឆបោកបានលួងលោមមុខសញ្ញាឱ្យស្ម័គ្រចិត្តចូលវិនិយោគ-អនុក្រុមជនទី៣: ជាក្រុមបង្កើត Account ក្លែងក្លាយជាច្រើន ដែលមានរូប មានទ្រព្យសម្បត្តិជាអ្នកមាន ហើយជនទី៣ នៅចាំចូលComment បន្ថែម ឱ្យជនរងគ្រោះលង់ជឿថា វិនិយោគក៏នឹងបានធូរធារ មានទ្រព្យសម្បត្តិដូចពួកអ្នកបន្ទរទាំងនោះ។ អនុក្រុមជនទី៣ ក៏មានធ្វើផ្សាយពាណិជ្ជកម្មឱ្យគេចុចដើម្បីចូលក្រុមក្រុមលួងលោម។B - ពេល ៣ ក្រុមនេះសម្រចបានលទ្ធផលមុខសញ្ញាចាញ់បោកណា ហើយមុខសញ្ញាចាញ់បោកទាំងនោះ ត្រូវចូលមកអនុក្រុមស្ថិតក្នុងជំពូក B គឺជំពូកក្រុមកាប់ជ្រូក (Killer) ដែលមាន៖-អនុក្រុម ពន្យល់ពីការគ្រីបតូណាងាយចូលរួម (ជាគ្រីបតូដែលពួកអនឡាញស្គេមក្លែងក្លាយ បង្កើតឡើង ដើម្បីគ្រប់គ្រងលុយគ្រីបតូដោយពួកវា ដោយអ្នកចាញ់បោកមិនដឹង - ពេលដែលជនរងគ្រោះចាប់ផ្ដើមបង្កើតគណនីគ្រីបតូ (ក្លែងក្លាយរបស់ពួកវា)ហើយ - បុគ្គលិកអនឡាញស្គេមចាប់ផ្ដើមផ្ដល់ប្រាក់ ៥០០ដុល្លារគ្រីបតូឱ្យជនរងគ្រោះធ្វើការវិនិយោគសាកល្បង ហើយពេលឈប់លេងវិនិយោគ (មានចំណេញ) ត្រូវសងប្រាក់ដើម ៥០០ ដុល្លារគ្រីបតូ ឱ្យមកវាវិញ។-អនុក្រុមលេងការវិនិយោគជាមួយជនរងគ្រោះលើប្រាក់សាកល្បង ៥០០ ដុល្លារគ្រីបតូ ណែនាំឱ្យជនរងគ្រោះធ្វើតាមវាគ្រប់ជំហាន ហើយតាមដំណាក់កាលនីមួយៗ វាបង្កើតការឡើង ការធ្លាក់ចុះនៃតម្លៃគ្រីបតូបបង្ហាញច្បាស់ៗថា ជនរងគ្រោះចំណេញប៉ុន្មានៗហើយ នោះដំណាក់កាលវិនិយោគសាកល្បងត្រូវប្រគល់ប្រាក់ ៥០០ ដុល្លារគ្រីបតូ មកឱ្យបុគ្គលិកអនឡាញស្គេម ហើយឈានចូលការវិនិយោគដែលមានប្រាក់ខ្លួនឯង ជាមួយប្រាក់ចំណេញដែលខ្លួនមានពីការវិនិយោគសាកល្បង ៥០០ ដុល្លារគ្រីបតូ។អនុក្រុមលេងវិនិយោគដោយប្រាក់ខ្លួនឯង ដាក់ប្រាក់ ហើយមានផលចំណេញ ដែលបុគ្គលិកអនឡាញស្គេមណែនាំឱ្យដាក់ប្រាក់ឃើញថា ចំណេញ - ពេលណែនាំកុំឱ្យដាក់ប្រាក់ បន្ទាប់មកអាត្រាហ៊ុនគ្រីបតូធ្លាក់ចុះមែន រហូតដល់ជនរងគ្រោះឃើញថា ស្តាប់តាម ១០ ដង ចំណេញ ១០ ដង - អ្នកខ្លះក៏ដាក់ដល់ ៣ ដង រហូតជាង ២០ ម៉ឺន អនុក្រុមនេះវិភាគថា ដល់ពេលសម្លាប់ជ្រូកហើយ វាក៏ទាមទារឱ្យបង់ពន្ធលើប្រាក់ដែលជនរងគ្រោះបានវិនិយោគ និងទទួលបានចំណេញ (ដូចជាការវិនិយោគអស់ ២០ ម៉ឺន វាឱ្យបង់ពន្ធ ២ ម៉ឺន) ពេលជនរងគ្រោះព្រមបង់ពន្ធ វាចាប់ប្លុកចោល យកប្រាក់ ២០ ម៉ឺន និងប្រាក់ពន្ធនោះតែម្តង។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ពន្ធទេ បុគ្គលិកអនឡាញស្គេមនោះក៏ប្លុកយកប្រាក់ ២០ ម៉ឺននោះតែម្តង ហើយចប់។រីឯក្រុមអនឡាញស្គេមមានការភូតកុហកស្ទាត់ជំនាញអំពីនីតិវិធីបោកប្រាស់ និងមានវិធីឆែកមើល វាយតម្លៃជនរងគ្រោះតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យដឹងថា ជនណាងាយរងគ្រោះ ដើម្បីវាតាមឱ្យស្អិត ជនណាមិនងាយរងគ្រោះ មិនត្រូវបន្តចំណាយពេលជាមួយ។ ក្រុមនោះមានអត្ថបទណែនាំលួងលោមឆបោកជាភាសាចិន ហើយបកប្រែជាភាសាអង់គ្លេស - អាល្លឺម៉ង់ - វៀតណាម - ដើម្បីឱ្យបុគ្គលិកវាម្នាក់ៗចេះទាក់ទងជនរងគ្រោះ ទាំងជនរងគ្រោះនៅមានឋានៈជា Friend រហូតដល់ឋានៈជាសត្វជ្រូកដែលត្រូវគេកាប់។អត្ថបទ៖ទូច សោភ័ណ

នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

2026/09/28 04:12:12 pm        2567
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រាប់ឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ៣០នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តម​សេនីយ៍​ត្រី ​ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំ​កម្លាំង​អនុវត្ត​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ។ហេតុការកើតឡើងនៅចំណុចផ្លូវជាតិលេខ៣ វត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ​កំបូល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ ជន​សង្ស័យ​ទាំង ០៩នាក់ ១-ឈ្មោះ ចាន់ ផានុន ហៅ អាសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ថន ប៊ុនលាប ហៅ អាលាប ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ឈ្មោះ ព្រយ ចំរើន ហៅ អាតឿ ភេទប្រុស អាយុ ១៩ឆ្នាំ ៤-ឈ្មោះ រិទ្ធ សង្ហា ហៅ អាប៉ែរ ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ ភឿន សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៨ ឆ្នាំ ៦-ឈ្មោះ ថាត មេសា ហៅ អាបឹម ភេទប្រុស អាយុ ១៨ ឆ្នាំ ៧-ឈ្មោះ រ៉ាត់ ណារិន ហៅ អារិន ភេទប្រុស អាយុ ១៨ ឆ្នាំ ៨- ឈ្មោះ សំអាង បញ្ញា ហៅ អាញ្ញា ភេទប្រុស អាយុ១៩ ឆ្នាំ ៩- ឈ្មោះ ទាវ តូ ហៅ អាតូ ភេទប្រុស អាយុ ២២ ឆ្នាំ។សមត្ថកិច្ចបញ្ជាក់ថា ចំពោះជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យ​ ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ តារាវុទ្ធី

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

2026/09/26 05:36:18 pm        551
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប គ្រឿង​ញៀន​ជាង​ ៦​គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ។កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ប្រាប់ឲ្យដឹងថា កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ កាលពីវេលាម៉ោង១២ និង​២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថមូលដ្ឋាន ខណ្ឌមានជ័យ បាន​ធ្វើ​ការ​បង្ក្រាប ​និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់សរុប ១១នាក់ (ជនជាតិចិន ០១នាក់) នៅទីតាំង ០៦កន្លែង ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​នូវ​សារ​ធាតុ​ញៀន​ដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនចម្រុះម៉ាកសរុបទាំងអស់ទម្ងន់ ៦.២០៦២៧ គីឡូក្រាម​, អាវុធខ្លី ម៉ាក K54 បង់១ គ្រាប់ ចំនួន ០៦គ្រាប់ ម៉ាក HKvp9 ចំនួន ០១ដើម, គ្រាប់​កាំភ្លើង​ចំនួន ៤៣គ្រាប់ រួមនឹងសម្ភារមួយចំនួនទៀត។ ចំពោះ​ជនសង្ស័យប្រុសស្រីទាំង ១១នាក់ រួមនិងវត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើសគ្រឿ​ងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី 

ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

2026/09/25 01:27:21 pm        336
ភ្នំពេញ៖ មានមន្រ្តីនគរបាលជាតិចំនួន ៧៧នាក់ ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្តពាក់ព័ន្ធករណីឆបោកតានប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិខ្មែរ និងបរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត។ បើតាមអ្នកនាំពាក្យរង ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់នោះ រួមមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ ទី១-គឺជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពីតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ទី២-គឺជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។ ទី៣-គឺពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការសម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់ និងប្រភេទទី៤-គឺទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។ ដោយឡែកពាក់ព័ន្ធនឹងទីតាំងឃុំឃាំង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។ បន្តមកលម្អិតពីករណីមន្រ្តីនគរបាលជាតិរងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។ ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុឃៈ បានបន្ថែមថា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕ អត្ថបទ៖ វង្ស សុភាព

នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

2026/09/24 06:32:42 pm        240
រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា (បុរសម្នាក់ឈ្មោះពិតគឹម ភិរម្យជាម្ចាស់គណនីហ្វេសស្បុកឈ្មោះHok Nave)ដែលកំពុងតែមានការជជែកវែកញែករឿង បែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរះកងទ័ពនិងលើប្អូនស្រីដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឱ្យមានចំណាត់ការលើជននោះសមត្ថកិច្ចយើងខ្ញុំបាទធ្វើការឃាត់ខ្លួនរួចហើយបាទ » ។ គួរជម្រាបថា ៖ សម្លេងបែកធ្លាយ ដោយប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជានៅសមរភូមិមុខ នេះ បានទទួលការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយ ពីសំណាក់មហាជនលើបណ្តាញសង្គម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគឺវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលកំពុងបំពេញភារកិច្ចដ៏ឧដ្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសជិតខាង ។ ពាក្យពេជន៍ពុំសមរម្យរបស់បុគ្គលខាងលើរូបនេះ បានភ្ជាប់ខ្លឹមសារថា « ការជួយជំនួយដល់កងទ័ពគ្មានចំណេញអ្វីនោះឡើយ , កងទ័ពទាំងនោះ គ្មានតម្លៃអ្វីទេ នាំតែបំបង់បាយ តិចចង់បាននេះ តិចចង់បាននោះ , កងទ័ពគ្មានស្មោះត្រង់អីទេ គិតតែប្រយោជន៍រៀងៗខ្លួន , ពេលមានជំនួយស្បៀងច្រើន ចង់ហៅ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មកទទួល ក៏បានដែរ ទទួលជាលក្ខណៈវីអាយភីទៅទៀត .ល. ៕ លីហេង

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

2026/09/23 05:51:56 pm        707
ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងសមត្ថកិច្ចតាមភូមិភាគ បានស្រាវជ្រាវកំណាត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម។ប្រតិបត្តិការនេះបានធ្វើឡើង កាលពី វេលាម៉ោង០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។កម្លាំងជំនាញបានបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានដាក់បណ្តាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងមនុស្ស០២នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅត្រង់ចំណុចនិយាមការ N10.459741-E103.606419 ស្ថិតនៅម្តុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់រថយន្ត ចំនួន០២គ្រឿង និងមនុស្ស០៥នាក់បន្ថែមទៀត។ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម),អូប័រ ចំនួន ០១គ្រឿង ,រថយន្ត ចំនួន ០២គ្រឿង ,ម៉ូតូ ចំនួន ០៣គ្រឿង ,អាវុធវែង ចំនួន ១០ដេីម ,អាវុធខ្លី ចំនួន ៣៩ដេីម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ សុីឡង់សឺ០៨) ។បច្ចុប្បន្ន មនុស្ស និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដេីម្បីអនុវត្តនីតិវិធីបន្ត៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM