ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/06/17 05:34:20 pm        169
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ១៦៤នាក់ ស្រី០៦នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

2026/06/17 04:11:34 pm        491
អាជ្ញាធរស្រុកឈូក រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន៤កន្លែងនៅផ្សារឈូក និងរកឃើញទំនិញមួយចំនួនទើបនាំចូលពីប្រទេសថៃ។ ក្រុមការងារបានណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករឱ្យបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។អនុវត្តតាមការចង្អុលការណ៍របស់ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឈូក ដឹកនាំដោយលោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង។ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ក្នុងនោះមានស្ករសចំនួន ២៩បាវ និងប៊ីចេងចំនួន ៣បាវ ដែលទើបនាំចូលពីប្រទេសថៃ។ បន្ទាប់ពីការត្រួតពិនិត្យ មន្ត្រីជំនាញបានអប់រំ ណែនាំ និងតម្រូវឱ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះបន្តទៀត ដោយបានលើកឡើងពីការចូលរួមគាំទ្រគោលនយោបាយជាតិ និងបង្ហាញមនសិការស្នេហាជាតិ ក្នុងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។អាជ្ញាធរក៏បានព្រមានថា ក្នុងករណីរកឃើញការល្មើសជាថ្មី នឹងចាត់វិធានការតឹងរ៉ឹង ដោយដកហូតទំនិញ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ប្រតិបត្តិការនេះមានការចូលរួមពីសាខាគយ និងរដ្ឋាករខេត្តកំពត មន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្ត ព្រមទាំងកងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងការត្រួតពិនិត្យប្រភពទំនិញ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕ ដោយ ៖ សារីម

អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា

2026/06/16 10:50:36 am        214
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ បន្តធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។លោកស្រី ដោ សម្ផស្ស បានបន្តថា តាមរយៈប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូ អូឡាំព្យ៉ា អគារC៤ ជាន់ទី១៧ បន្ទប់លេខ១៧១០ ក្នុងមូលដ្ឋានខណ្ឌ៧មករា មានជនបរទេសចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារៈមួយចំនួនរួមមាន Laptop ចំនួន ៣គ្រឿង ដែលកាច់បំផ្លាញចោល ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ០៧គ្រឿង និងទូរស័ព្ទដៃសម្រាប់បំរើការងារចំនួនមួយគ្រឿងឦ ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញ បានរកឃើញថា នេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE)។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន ២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

2026/06/15 07:43:01 pm        362
តាមរយៈបណ្ដាញសង្គម នៅព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញ​ផលិតផល​ ក្រុមហ៊ុន​ TSP មិនទាន់បានប្រេីប្រាស់​ សូមបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ ព្រោះ​ផលិតផល​នេះ​ ពុំមាន​សុវត្ថិភាព​ទេ​ គាត់មាន​ចេតនា​ បំភាន់​ អ្នក​ប្រេីប្រាស់​ ដូចជា​ បក​ពត៌មាន​ ហួសកាលកំណត់ចោល​ រៀបចំ​ ដាក់​កាលកំណត់​ប្រេីប្រាស់ថ្មីជំនួស​ ទូស្តុក​ មិនបេីក​ចរន្ត​អគ្គីសនី​ ទុកដាក់ខុសបច្ចេកទេស​ ទំនិញគ្មានប្រភពច្បាស់លាស់​ ។ ល។

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន

2026/06/15 07:38:09 pm        148
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នាព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងដែរថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។ ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹងជាង ២៣,២៤៥.០៥ គីឡូក្រាម និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួន ដើម្បីអនុវត្តនីតិវិធីបន្ត។អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹងគ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ ដោយធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App ឬលេខទូរសព្ទ ១២៦៦ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់

2026/06/14 03:34:32 pm        53
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានសហការជាមួយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងនៅទីតាំងផ្ទះ គ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ដកហូតបានវត្ថុតាងជាប្រហិតសាច់បង្កកមួយចំនួន ដែលបាននាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់ អនុញ្ញាត និងការបង់ពន្ធត្រឹមត្រូវនោះទេ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូន ជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ៖“ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព មានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ, បទ៖ការ ប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទ៖ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត - ប្រព្រឹត្តនៅចំណុចទី តាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិត ផល ទំនិញនិងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ

2026/06/14 01:07:06 pm        246
សំណុំរឿងថៅកែ និងមេការទទួលខុសត្រូវសាច់បង្កកប្រមាណជាង ២០០តោន នាំមកពីប្រទេសថៃ បានចូលដល់ដៃតុលាការហើយ និងកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះថា : រដ្ឋបាលអយ្យការទើបទទួល បានសំណុំរឿង ហើយករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ សមត្ថកិច្ចសម្រេចឃាត់ខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ និងមេការ សរុបចំនួនពីរនាក់ និងបានបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីនាំសាច់បង្កកជាង២០០តោន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ជនសសង្ស័យទាំងពីរនាក់មានដូចជា : ១. ឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ២. ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV ឲ្យដឹងថា ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនអ្នកទទួលខុសត្រូវទីតាំងចំនួន ២នាក់ ចំណែកអ្នកដែលអត់ពាក់ព័ន្ធឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឯកឧត្តមបានបញ្ជាក់ថា ទីតាំងចំនួន៤ គឺមានពីរទីតាំងត្រឹមត្រូវ ពីរទីតាំងទៀតមានការសង្ស័យ ប៉ុន្តែពាក់ព័ន្ធនឹងជំនាញ «ក.ប.ប.» ហើយឃាត់អ្នកដែលទទួលខុសត្រូវចំនួន២នាក់ ដែលជាម្ចាស់អ្នកទទួលខុសត្រូវទីតាំង។សូមជម្រាបថា កាលពីថ្ងៃទី១០ មិថុនា ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កក ចំនួន៥ឃ្លាំង នៅខណ្ឌសែនសុខ ឬស្សីកែវ និងព្រែកព្នៅ។ ហើយមាន២ឃ្លាំង នៅខណ្ឌឬស្សីកែវ ចំនួន១ និងព្រែកព្នៅ ចំនួន១ ដែលមានទំនិញសាច់បង្កកមានស្លាកសញ្ញាលើសំបកវេចខ្ចប់អក្សរថៃ សរុបជិត ២២០ តោន ដោយក្នុងនោះនៅឫស្សីកែវចំនួនជាង ២១៨តោន និងខណ្ឌព្រែកព្នៅ ៤៣០គីឡូក្រាម។ អាជ្ញធរបានឃាត់ទំនិញទុកបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធី ហើយបុគ្គលពាក់ព័ន្ធសាច់បង្កកនាំមកពីថៃត្រូវបានសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ៕ អត្ថបទ: វង្ស សុភាព

អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស

2026/06/14 09:25:38 am        120
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៦ថា ប្រតិបត្តិការត្រួតពិនិត្យទីតាំងប្រមូលផ្ដុំកាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន ៧៩ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤១៥នាក់ នុងមិនបានរកឃើញបទល្មើសអ្វីឡើយ។ លោកស្រីបានបន្តថា ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ ចំនួន ១ទីតាំង មនុស្សចំនួនម្នាក់ គិតជាថវិកាសរុបចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់ ) ។ លោកស្រី ដោ សម្ផស្ស បន្តទៀតថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

2026/06/13 02:53:50 pm        328
អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តត្រួតពិនិត្យអាគារ និងទីតាំងស្នាក់នៅ​ប្រមូល​ផ្ដុំ​ចំនួន​ ៩២ទីតាំងទៀត ដើម្បីស្វែងរក និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បា​ន​ឱ្យ​ដឹ​ង​ថា ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ ​និងជាប្រធានគណៈ​បញ្ជាកា​រ​​​ឯកភាព​រដ្ឋបា​ល​រា​ជ​ធា​នី​ភ្នំពេញបានដឹកនាំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាលខណ្ឌទាំង១៤ ធ្វើការ​ត្រួត​ពិ​និត្យ​តាមទីតាំង​អគារ​ខុន​ដូ​រ អាផាត​មិ​ន បុរី ផ្ទះ​សំណាក់ និ​ង​ស​ណ្ឋាគា​រ​មួ​យ​ចំ​នួន ក្នុងគោលដៅ​ប្រតិបត្តិ​ការ​បោស​ស​ម្អា​ត​ទី​តាំ​ង​ស​ង្ស័​យ​ប្រព្រឹត្ត​ប​​ទ​ល្មើ​ស​​ឆ​បោក​តាម​​ប្រ​ព័​ន្ធ​​​​​បច្ចេក​វិទ្យាក្នុង​ភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩២ទីតាំង ដោយ​រក​ឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៣៣នា​ក់ និងពុំមានលិខិតឆ្លងដែន ១១នាក់។ លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រុ​ម​កា​រ​ងា​របានពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា (ONLINE SCAMS) ១ករណី ក្រោយទទួលបានការរាយការណ៍ពីម្ចាស់ផ្ទះជួល គណៈ​បញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួត​ពិនិត្យ​ទីតាំង​បន្ទប់​ជួលមួ​យក​ន្លែង​ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ដោយបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន ៣​នាក់​ ជនជាតិខ្មែរ ព្រមជាមួយសម្ភារមួយចំនួន រួមមាន កុំព្យូទ័រ all in one ចំនួន ៥គ្រឿង ម៉ូនីទ័រ​កុំព្យូទ័រ ១គ្រឿង ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន ៣៤គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ៤គ្រឿង និង​ម៉ូតូ Honda dreamចំនួន ១គ្រឿង។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ លោកស្រីអ្នកនាំពាក្យក៏បានបន្ថែមទៀតថា ក្នុងថ្ងៃដដែលនោះ ស្នងការដ្ឋា​​​ន​ន​គ​រ​បា​ល​រាជធានី​ភ្នំពេញ បានអនុវត្តកា​រ​​ផាក​​ពិន័យ​ចំពោះម្ចាស់ ឬ​អ្ន​ក​គ្រ​ប់គ្រ​ង​ទី​តាំ​ង​រ​ស់​នៅប្រ​មូ​ល​ផ្ដុំ​តា​ម​អ​នុ​ក្រឹត្យ​លេ​ខ ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០​រៀល (ប្រាំបីលា​ន​រៀ​ល​)​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត

2026/06/13 12:25:02 pm        388
រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយក​ដ្ឋាន​អន្តោប្រ​វេសន៍​បាន​ធ្វើ​ការ​បណ្ដេញ​ជន​បរទេស​ជាង ​៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (​ស្ត្រី​ជាង​ ៤ពាន់នាក់) មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ដោយ​ក្នុង​នោះ​ជន​បរទេស​ជាង ១ម៉ឺន ៥ពាន់នាក់ (ស្ត្រីជាង១ពាន់នាក់) មាន ៣៣សញ្ជាតិ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសជាង ៤ម៉ឺន នាក់ដែល​បណ្ដេញ​ចេញ​ពីកម្ពុជាគិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ គឺពាក់​ព័ន្ធ​ទៅ​នឹង​ករណីឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។ អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស​ចំពោះ​មេខ្លោង​ដែ​ល​នៅ​ពី​ក្រោយ ក៏ដូចជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM