កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​បន្ត​បណ្តេញ​ជន​បរទេស ១ពាន់នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា និងស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់
នគរបាលបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើស​ឆបោក​តាម​អនឡាញ
កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា
អាជ្ញាធរខេត្តស្វាយរៀងបង្ហាញជំហរគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សន្តិសុខ និង សង្គម

កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​បន្ត​បណ្តេញ​ជន​បរទេស ១ពាន់នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា និងស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់

2026/02/03 01:27:37 pm        166
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញ​ជន​ជាតិ​វៀត​ណាម​សរុ​បចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ដោយឡែក នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ ក៏បាន​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤១៩នាក់ (ស្រី១០នាក់) មាន៧សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីប៊េរីយា នីហ្សេរីយា និងប៉ាគីស្ថាន ចេញពីកម្ពុជា​ដែល​ពាក់​ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​ ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយផងដែរ។ ជាមួយ​គ្នា​នេះ កាលពីនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ ក៏​បាន​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន ក្នុងនោះមានជនជាតិចិនចំនួន ១៤០នាក់ ចេញពីកម្ពុជាផងដែរ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និង​ប្រើប្រាស់ QR CODE ក្លែងក្លាយ។សូមរម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា ប្រកាសថា កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និង​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំង​នគរបាលជាតិ បើកប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បង្ក្រាបទី​តាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឃាត់​ខ្លួន​ជន​បរទេស​សរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន ១៧៩២នាក់ វៀតណាម ១៧៧នាក់ មីយ៉ាន់ម៉ា ១៧៩នាក់ នេប៉ាល់ ៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦​នាក់ និងជនជាតិម៉ិកស៊ិក១នាក់។ សូម​បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចធិបតី ជាប្រធាន។ តាមរយៈ​យន្តការ​ថ្មី​បន្ថែម​ទៀត​នេះ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រ​សួង​មហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើក​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨ លើកឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២ នាក់។ ឈាន​ចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បា​ន​ចាប់​ខ្លួន​មេ​ខ្លោង​ដ៏​ធំ​មួយ​ដែល​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួកបញ្ជូនទៅប្រទេសចិន បន្ទាប់​ពី​បាន​ស៊ើបអ​ង្កេតជាច្រើនខែផងដែរ៕ 

នគរបាលបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើស​ឆបោក​តាម​អនឡាញ

2026/01/28 12:49:03 pm        216
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននឹងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជា ប្រចាំ​ទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បី​តាម​ដាន​លើ​ឧក្រិដ្ឋ​កម្ម​ឆ​បោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាល​ក្រោម​ជាតិ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ វរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ​៧​មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងទទួលបានការ​ចង្អុល​បង្ហា​ញពីវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា កម្លាំងប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វាលវង់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ តែងបានចុះពិនិត្យ និងធ្វើកិច្ច​សន្យា​​ណែនាំជាបន្តបន្ទាប់ ដល់បណ្តាម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ ពិសេស​សណ្ឋាគារ និងខុនដូរធំៗ ឱ្យចូលរួមសហ ការល្អជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បី​ទប់​ស្កាត់ និងបង្ក្រាបដាច់ខាតលើឧក្រិដ្ឋកិម្មឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើស​អសន្តិ​សុខ​នានា​។ គួររំលឹកថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់​តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួម​ប្រជាជន​ខ្មែរ​យើង​គ្រប់​ស្រទាប់​វណ្ណៈ គ្រប់និន្នាការក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ដើម្បីរួបរួមគ្នាជា កម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុប​បំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើក​កម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ប្រពៃ​នៃ​ប្រទេស​កម្ពុជា​នៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង 

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/01/23 03:19:39 pm        370
ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បណ្តេញ​ជន​បរទេស​ចំនួន​ ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន ១៣៦​នាក់ ​ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ចំណោម​ជន​បរទេស​ទាំង​២០៩​នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យ​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ ដែល​ក​ម្ពុជា​​បានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទា​ប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​ដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤​នាក់​ផង​ដែរ​។ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ គួររម្លឹកថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។ ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ 

អាជ្ញាធរខេត្តស្វាយរៀងបង្ហាញជំហរគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/23 02:38:19 pm        178
មន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី២អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចាត់វិធានការលើគ្រប់មធ្យោបាយ ក្នុងការបង្ក្រាបល្បែងឆបោកតាម បច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន បង្ករស្ថេរភាពជូនពលរដ្ឋរស់នៅនិងប្រកបរបរដោយសុស្ថេរភាព។ដោយឡែកសម្រាប់ខេត្តការបង្ក្រាបល្បែងឆរបោកតាមបច្ចេកវិជ្ជា ត្រូវបានរដ្ឋបាលខេត្ត ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉េង ពោធិសា លោកបានប្រជុំ និងធ្វើសេចក្តីណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច ចាត់វិធានការរួចរាល់ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច បានលើកបញ្ជាក់ថា៖ សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចបង្ក្រាបពីពេលបច្ចុប្បន្ន និងទៅអនាគត៕ 

ជនជាតិវៀតណាមសរុប ១៦៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិបន្ទាយចក្រី

2026/01/21 12:02:59 pm        301
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់ដឹកនាំក្រសួង​មហាផ្ទៃ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍​ បានណែនាំឱ្យ​នាយកដ្ឋាន​ស៊ើប​​អង្កេត​ និង​អនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ (ស្រី៣២​នាក់) ចេញពី​ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្ត​ព្រៃវែង ពាក់​ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ក្នុងនោះដែរ នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ខេត្ត​ត្បូង​ឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានី​ភ្នំពេញ

2026/01/17 03:10:27 pm        287
ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បានបន្តបើកប្រតិបត្តិការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយ​បាន​ឃាត់​ខ្លួន​ជន​បរទេស​សរុបចំនួន ៧៥នាក់ ដែលសង្ស័យថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើ​ច្បាប់​ហាម​ឃាត់​ ក្នុង​នោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់។ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួម​មាន​៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់ ) និងទី២. ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ( ជន​ជាតិ​ឥណ្ឌា ២៥នាក់ ក្នុងនោះស្រី្ត ០៤ នាក់) និងជនជាតិបង់ក្លាដេសចំនួន ១១នាក់។ការចុះបង្ក្រាបនេះ ធ្វើឡើងស្របតាមខ្លឹមសារនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពី​ការ​គ្រប់​គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ និងជាផ្នែកមួយ​នៃ​យុទ្ធនា​ការ​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។គួររម្លឹកថា ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុង​រយៈពេល មួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៦ សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបសរុបបាន ៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង និង​ខេត្តបាត់ដំបង២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់(ស្រី្ត៩នាក់) ក្នុង​នោះ​ជន​ជាតិ​ចិន ៤៦នាក់(ស្រី្ត ៤នាក់) ស្ត្រីជនជាតិឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ​២០២៦​វិញ ចុះបង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប ដោយ​ឃាត់​ខ្លួន​ជនសង្ស័យសរុប ១៦២ នាក់ ក្នុងនោះជនជាតិចិន ៥០នាក់, កូរ៉េខាងត្បូង៣២នាក់, ឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់, ប៉ាគីស្ថាន ២៧នាក់ និង​នេប៉ាល់ ៣នាក់។ ដោយឡែក សំណុំរឿងជនជាតិនេប៉ាល់ ៣នាក់ នេះ កំពុងស្ថិត​ក្នុង​នីតិ​វិធី​តុលា​ការ​ ដោយសាលាដំបូងខេត្តសៀមរាបបានចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំ​ការ​អនុវត្ត​នីតិ​វិធី​តាម​ច្បាប់​។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថ​កិច្ច​ចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត​ចំពោះ​មេ​ខ្លោង​ទាំង​ឡាយ ​ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មាន​ការ​លើក​លែង​ឡើយ​៕

អាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់​យក​វត្ថុ​តាង​ជាង ៣០ម៉ឺនគ្រឿង

2026/01/17 12:20:12 pm        222
ភ្នំពេញ៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដែល​ក្មេង​ៗ​សិស្ស​សាលា​មួយចំ​នួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវ​លេខ​១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទ​ប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមាន​ការ​សម្រប​សម្រួល​នីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​បង្ក្រាប​កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន ២៦៨៥០៤ ម៉ាស៊ីន ក្បាលជក់ចម្រុះម៉ាក ចំនួន ៦៩៦១៥ក្បាល ទឹកVape (វេប) ចំនួន ៧៩២ ដប និងម៉ាស៊ីនកិនកញ្ឆា ចំនួន ៤៤៣ម៉ាស៊ីន ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើ​ការ​ទប់​ស្កាត់ និង​បង្ក្រាប​ជា​ច្រើន​កន្លែង​មក​ហើយ​។សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់​ប្រភេទ​ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយ​ពាណិជ្ជ​កម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះ​ស្រាយ​បញ្ហា​ឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាព​សាធារណៈ ​ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕ តារាវុទ្ធី

១សប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ

2026/01/16 09:30:25 am        156
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថ​កិច្ច​នគរបាល​ជាតិ ​បានចុះបង្ក្រាបក្មេងទំនើងចំនួន ២១ករណី ឃាត់ខ្លួនមនុស្ស ៧៨នាក់ ខណៈ​ករណី​ល្បែង​ស៊ី​សង​បង្ក្រាប​បាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ២៣នាក់។ នេះ​បើ​តាម​លោក ​ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាល​បាន​អនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំ​រឿង​បញ្ជូន​ពួក​គេ​ទាំង​អស់​នោះ​ទៅ​តុលាការ ​ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និង​កំពុង​ស្វែង​រកចាប់ខ្លួន។សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះ​បង្ក្រាប​បាន​នោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តតាកែវ។លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និង​កម្លាំង​នគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំង​បទ​ល្មើស​ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។គួរកត់សម្គាល់ថាក្នុងសប្ដាហ៍ទី១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីក្មេង​ទំនើង​១៧​ករណី ឃាត់ខ្លួនមនុស្ស ៥០នាក់ បញ្ជូនទៅតុលាការ និងបាន​បង្ក្រាបក​រណី​ល្បែង​ស៊ី​សង​ចំនួន ៣ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន ៩នាក់ បញ្ជូនទៅតុលាការ៕

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់

2026/01/06 11:55:08 am        157
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ហារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី៕

ប្រេីពេលត្រឹម១០ម៉ោង សមត្ថកិច្ចខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបករណីធ្លាក់ប្លន់ម៉ូតូ ឃាត់ជនសង្ស័យ០៦នាក់

2025/12/23 08:04:15 pm        631
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ធនឹងអំពើធាក់ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា ៖ ក្រោយកើតមានអំពើធ្លាក់ប្លន់ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបើកការចុះស្រាវជ្រាវបន្ទាន់ភ្លាម ដោយប្រើពេលវេលាត្រឹម១០ម៉ោងប៉ុណ្ណោះ ក្នុងការឈានទៅបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ ក្រោយពួកគេប្រព្រឹត្តិសកម្មភាពបទល្មើសរួច ។ លោកអធិការបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបនេះ ក៏ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ ។ គួររំលឹកថា ៖ អំពើធាក់ប្លន់ខាងលើ បានកើតឡើងកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលា២៣ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អំពើប្លន់នេះ ក្រុមជនសង្ស័យពុំបានប្រើប្រាស់សម្ភារ អាវុធអ្វីនោះឡើយ ពោលគឺធាក់ប្រដួលជនរងគ្រោះឲ្យដួល ប៉ងប្លន់យកម៉ូតូតែមិនសម្រេច ខណៈជនរងគ្រោះរងរបួសស្រាល ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនផ្តល់ថវិកាជាង ៦៦ ម៉ឺនដុល្លារអាមេរិកសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា
02/04/2026 05:02 PM
ប្រាក់បញ្ញើទៅម៉ិកស៊ិកនៅឆ្នាំ២០២៥ បានធ្លាក់ចុះ ដោយសារទីផ្សារការងាររបស់អាមេរិកចុះខ្សោយ និងវិធានការអន្តោប្រវេសន៍តឹងរ៉ឹង
02/04/2026 05:02 PM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)
02/04/2026 05:02 PM
ប្រមុខក្រសួងការពារជាតិ និយាយថា ប្រទេសកាណាដាមិនមានគម្រោងទិញអាវុធនុយក្លេអ៊ែរទេ
02/04/2026 05:02 PM
មន្ត្រីជំនាញ CMAC ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោង មេគ្រាប់​បែក​ចង្កោម​ដ៏​គ្រោះថ្នាក់​តាម​ផ្លូវ​ជាតិ​លេខ៥៨
02/04/2026 05:02 PM
អង់គ្លេស និងអាមេរិក ទទួលស្គាល់ភាពសំខាន់នៃមូលដ្ឋានទ័ពអាកាស Chagos ក្រោយលោក Trump រិះគន់
02/04/2026 05:02 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី
02/04/2026 05:02 PM
ប្រភព៖ អាមេរិកនឹងចេញអាជ្ញាប័ណ្ណទូទៅឆាប់ៗ សម្រាប់ផលិតកម្មប្រេង នៅវ៉េណេស៊ុយអេឡា
02/04/2026 05:02 PM
EU នឹងស្នើផ្តល់ភាពជាដៃគូរ៉ែសំខាន់ៗទៅសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលចិន
02/04/2026 04:02 PM
លោក MACRON និយាយថា ការរៀបចំបច្ចេកទេសសម្រាប់កិច្ចចរចាជាមួយលោក PUTIN កំពុងដំណើរការ
02/04/2026 04:02 PM