ក្រសួងបរិស្ថានរៀបចំយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និង​សំណល់​ប្លាស្ទិក» នៅ​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

2026/11/11 02:13:43 pm        390

យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញ​ចលនា​ស្អាត​នៅ​កម្ពុជា​ស្រប​តាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឡេង ជីវិន អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ចំណេះ​ដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍ នេះ មានគោលបំណង​ជំរុញ​ឱ្យ​មន្រ្តី​រាជការ​ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករ-កម្មការិនី មន្រ្តីរាជការ សាធារណជន ចូលរួមទាំង​អស់​គ្នា​សម្អាតសំណល់ប្លាស្ទិក ដែលនៅរាយប៉ាយ ពាសវាលពាសកាល នៅមុខផ្ទះ តាមដងផ្លូវ សាលារៀន អារាម និងរោងចក្រ និងធ្វើការប្តេជ្ញាចិត្តទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះ ឱ្យបាន​ដល់​កម្រិត​ជា​អប្បបរមា​ដោយ​សារ​ឥទ្ធិពល​នៃ​ថង់ប្លាស្ទិក វាបានផ្ដល់ផលអាក្រក់ក្នុងការបំផ្លាញបរិស្ថាននៅកម្ពុជា ក៏ដូចជានៅលើ​ពិភព​លោក​ទាំងមូល។

ឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងគាំទ្រការរៀបចំដោយមានសារសំខាន់ឡើង ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា ក៏ដូចជាប្រជាជាតិលើ សកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយន្តការនៃការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការលើកទឹកចិត្ត សំដៅជំរុញឱ្យមានការប្តេជ្ញាចិត្ត ការកែប្រែទម្លាប់ និងចូលរួម សកម្មភាព ប្រតិបត្តិមេត្រីបរិស្ថាន។

ព្រឹត្តិការណ៍នាពេលនេះ ជាកម្លាំងជំរុញចលនាដើម្បីកម្ពុជាស្អាត តាមរយៈការបណ្តុះភាពស្អាតក្នុងផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុង ឱ្យបុគ្គលម្នាក់ៗ មានការគោរពស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមទាំងមូល ការអប់រំឱ្យយល់ពីតម្លៃពិតប្រាកដនៃបរិស្ថាន យល់ថាគ្រប់ទង្វើរបស់មនុស្ស សុទ្ធតែមានផលប៉ះពាល់ដល់បរិស្ថាន និងការចូលរួមថែរក្សាការការពារបរិស្ថាន មិនត្រឹមតែជាសកម្មភាពជាអាទិភាពនោះទេ តែត្រូវធ្វើយ៉ាងណាឱ្យមានការចូលរួម ដោយស្មោះ ចេញពីបេះដូង និងដោយក្ដីស្រឡាញ់! ចិត្តស្អាតនាំមកនូវទង្វើស្អាត ទង្វើស្អាត នាំមកនូវបរិស្ថានស្អាត និងសង្គមបៃតងប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន
2026/11/12 12:04:53 pm        1
កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)
2026/11/12 11:51:13 am        1
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 11:49:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន

2026/11/12 12:04:53 pm
​កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)
2026/11/12 11:51:13 am
​រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 11:49:52 am
​[UPDATE] មនុស្ស២នាក់ស្លាប់ និង១៧រងរបួសក្នុងការបាក់រលំអគារនៅទីក្រុង New York ខណៈកុមារមួយចំនួនជាប់ក្នុងកម្ទេចថ្ម
2026/11/12 11:40:49 am
​និស្សិតកម្ពុជាបង្កើតម៉ាស៊ីនប្ដូរហ្គាសស្វ័យប្រវត្តិ បង្ហាញសមត្ថភាពអនុវត្តជំនាញបច្ចេកទេសជាក់ស្តែង
2026/11/12 11:36:07 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 09:59:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm