កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)

2026/11/12 11:51:13 am        81

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ទទួល​ជួប​ពិភាក្សាការងារជាមួយលោក Yevgeniy Zhukov អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី Yasmin Siddiqi ប្រធានតំណាង ADB ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួប​នេះ​បានប្រព្រឹត្តទៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេ​​ដឹកនាំពិភពលោក (World Leaders Summit) ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសន្និសីទលើកទី៣១ នៃ​បណ្តា​ភាគី​អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅ​ទី​ក្រុង​អង់​តាលីយ៉ា សាធារណរដ្ឋតួកគី។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) ទាំងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និង​ការ​កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះ ADB បានបញ្ជាក់​ពី​ការ​គាំទ្រ​ដល់​តួនាទី​របស់​ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការសម្របសម្រួល និង​កៀរ​គរ​ធនធាន ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជា​ពិសេស​បាតុភូត​អែល​នីញ៉ូ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏​ដូច​ជា​បញ្ហា​បរិស្ថាន​សកលទាំងអស់ គឺចាំបាច់ត្រូវមានការកិច្ចសហការ ធនធានបន្ថែមពិតប្រាកដ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​៕


អត្ថបទដែលទាក់ទង

ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន
2026/11/12 12:04:53 pm        1
កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)
2026/11/12 11:51:13 am        1
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 11:49:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន

2026/11/12 12:04:53 pm
​កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)
2026/11/12 11:51:13 am
​រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 11:49:52 am
​[UPDATE] មនុស្ស២នាក់ស្លាប់ និង១៧រងរបួសក្នុងការបាក់រលំអគារនៅទីក្រុង New York ខណៈកុមារមួយចំនួនជាប់ក្នុងកម្ទេចថ្ម
2026/11/12 11:40:49 am
​និស្សិតកម្ពុជាបង្កើតម៉ាស៊ីនប្ដូរហ្គាសស្វ័យប្រវត្តិ បង្ហាញសមត្ថភាពអនុវត្តជំនាញបច្ចេកទេសជាក់ស្តែង
2026/11/12 11:36:07 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 09:59:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm