យុវជនកម្ពុជា មានមោទនភាពយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

2024/12/07 04:19:59 pm        533

យុវជន-យុវនារីកម្ពុជាយ៉ាងច្រើនកុះករ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និង​មាន​មោទន​ភាព​ យ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវ​បាន​អង្គការ​យូណេស្កូ​(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ។

យុវជន ង៉ែត រក្សា សិក្សានៅវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស(​NTTI ) នៅ​ភ្នំពេញ​បាន​និយាយ​ថា៖«ខ្ញុំពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយមានមោទនភាព​ចំពោះ​ក្រមាខ្មែរ​ដែល​មាន​អាយុកា​លរា​ប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទី​៧រ​បស់​កម្ពុ​ជាសម្រាប់មនុស្សជាតិ។

និស្សិតរូបនេះបន្តថា៖«សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តដាក់យ៉ាង​ខ្លាំង​ក្នុង​ការ​ថែ​រ​ក្សា​កេរ​តំណែល​ដូនតាយើង ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយនឹងមាន​ដាក់​បញ្ចូ​ល​នូវ​មរតក​ដូន​តាយើ​ង​បន្ថែម​ទៀត»។

កញ្ញា ដន សុខអន ជាសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)បាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រមាខ្មែរយើង ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ហើយនេះជាសកម្មមួយបង្ហាញពីការយកចិត្តទុកដាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំប្រទេសយើង ហើយសម្ដេចពិតជាមានជាតិនិយម និងស្មារតីសាមគ្គីជាតិ ហើយខ្ញុំនាមជាយុវជនខ្ញុំសូមគាំទ្ររាជរដ្ឋាភិបាល»។

កញ្ញា លាក់ ស្រីរ័ត្ន ជានិស្សិតសិក្សានៅវិទ្យាស្ថានស៊ីតិច (SETEC) បាននិយាយថា៖«ក្រមាខ្មែរពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា»។

កញ្ញាបន្តថា៖«ខ្ញុំពិតមានមោទនភាពដែលពិភពលោកបានស្គាល់ក្រមាខ្មែរ ហើយវាជាសម្បត្តិវប្បធម៌ជាតិយើងដែលត្រូវថែរក្សាការពារដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីផ្សេងៗជាច្រើនទៀតដែលបានចុះបញ្ជីនាពេលកន្លងមក»។

ក្រមា ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។

មកដល់ពេលនេះ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕


អត្ថបទដែលទាក់ទង

ជនជាតិចិន ១នាក់ របួស ក្នុងចំណោមពលរដ្ឋរបួសសរុប ៨០នាក់ និងស្លាប់ ២០នាក់ ពីការឈ្លានពានរបស់ថៃ
2025/12/22 06:52:23 pm        1
ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២ ៧៦៣បណ្ណ
2025/12/22 06:21:28 pm        1
មួយសប្ដាហ៍កន្លងទៅ ជាង១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦១នាក់ និងរងរបួសជាង១០០នាក់
2025/12/22 05:05:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyy និយាយថា សហគមន៍អន្តរជាតិត្រូវតែបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម

2025/12/22 07:11:39 pm
​ឥណ្ឌា និងណូវែលសេឡង់ បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
2025/12/22 07:09:43 pm
​រថភ្លើងដឹកអ្នកដំណើរល្បឿនលឿនបុកបណ្តាលឲ្យដំរីព្រៃ ៧ក្បាលងាប់ នៅភាគឦសានប្រទេសឥណ្ឌា
2025/12/22 07:07:33 pm
​បាតុកម្មប្រឆាំងការដកចេញរបស់ក្រុមឧទ្ទាម M23 ត្រូវបានបំបែកដោយការបាញ់ប្រហារ
2025/12/22 06:57:33 pm
​ជនជាតិចិន ១នាក់ របួស ក្នុងចំណោមពលរដ្ឋរបួសសរុប ៨០នាក់ និងស្លាប់ ២០នាក់ ពីការឈ្លានពានរបស់ថៃ
2025/12/22 06:52:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/22 12:44:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/22 08:01:27 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am