កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រព័ន្ធផ្សព្វផ្សាយ៖ រុស្ស៊ី ផ្តល់ជំនួយដល់វៀតណាម ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ

2024/06/24 05:01:13 pm        133
លោក អាឡិចស៊ី លីខាឆេវ (Alexei Likhachev) ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ រ៉ូសាថូម (Rosatom) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា ប្រទេសរុស្ស៊ី បានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងហាណូយ។លោក លីខាឆេវ ដែលបានរួមដំណើរជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម កាលពីសប្តាហ៍មុនបាននិយាយថា លោក ពូទីន បានផ្តល់ការជួយបែបនេះជូនលោកនាយករដ្ឋមន្រ្តីវៀតណាម ហ្វាំ មីញជីញ (Pham Minh Chinh)។ សារព័ត៌មាន RIA បានដកស្រង់សម្តីលោក លីខាឆេវ ថា «យើងបានផ្តល់ជម្រើសដែលអាចធ្វើបានទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាម»។ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរទីតាំងដំបូងរបស់ខ្លួនកាលឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន និងដោយសារបញ្ហាថវិកា។ លោក លីខាឆេវ បានបន្ថែមថា មុនពេលវៀតណាម លុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទាំងនោះ ក្រុមហ៊ុននុយក្លេអ៊ែរ រ៉ូសាថូម បានផ្តល់ជូនទីក្រុងហាណូយ នូវគម្រោងមួយដោយផ្អែកលើអង្គភាពថាមពលខ្ពស់ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រទំនើបរបស់រុស្ស៊ី។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ជាទីដែលលោក ពូទីន បានទទួលការស្វាគមន៍ក្នុងពិធីយោធាដ៏អធិកអធមនេះ រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហារួមទាំងថាមពល ដោយគូសបញ្ជាក់ពីចំណុចស្នូលរបស់ទីក្រុងមូស្គូ ចំពោះអាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន៕

[UPDATE] នគរបាល១៥នាក់ និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន របស់រុស្ស៊ី

2024/06/24 04:53:36 pm        166
អភិបាលតំបន់ លោក ហ្សើហ្គេ ម៉េលីកូវ(Sergei Melikov) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយនៅព្រឹកថ្ងៃចន្ទនេះថា នគរបាលយ៉ាងហោចណាស់ ១៥នាក់ និងជនស៊ីវិលជាច្រើននាក់ រួមទាំងមេដឹកនាំសាសនាអូតូដុក (Orthodox)ម្នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន (Dagestan) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើព្រះវិហារសាសនាអូតូដុក ចំនួនពីរកន្លែង សាលពិធីបួងសួងមួយ និងប៉ុស្តិ៍នគរបាលចំនួនពីរក្នុងទីក្រុង។គណៈកម្មាធិការជាតិប្រឆាំងភេរវកររុស្ស៊ីបានហៅការវាយប្រហារនៅក្នុងតំបន់សំបូរដោយពលរដ្ឋមូស្លីម នេះថាជាអំពើភេរវកម្ម។ អាជ្ញាធរប្រកាសយកថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ជាថ្ងៃកាន់ទុក្ខនៅក្នុងតំបន់នេះ។ក្រសួងមហាផ្ទៃរបស់សាធារណរដ្ឋ ដាហ្សេស្ថាន បាននិយាយថា បុរសប្រដាប់អាវុធមួយក្រុមបានបាញ់រះមិនរើសមុខនៅសាលពិធីបួងសួង និងព្រះវិហារមួយក្នុងទីក្រុងឌើប៊េន (Derbent) ស្ថិតនៅតំបន់ សមុទ្រកាស្ពៀន (Caspian) ។ ទាំងព្រះវិហារ ទាំងសាលពិពីបួងសួង ត្រូវភ្លើងឆេះ។ របាយការណ៍បាននិយាយថា ការវាយប្រហារលើព្រះវិហារមួយ និងប៉ុស្តិ៍នគរបាលចរាចរណ៍នៅក្នុងរដ្ឋធានី ម៉ាខាកាឡា (Makhachkala )ក្នុងសាធារណរដ្ឋនេះ បានកើតស្ទើរតែក្នុងពេលដំណាលគ្នា ។ ពុំទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ក្រុមអាជ្ញាធរបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការចោទប្រកាន់ពីអំពើភេរវកម្មនេះ៕

អ្នកជំនាញ៖ តុលាការអាមេរិក ទំនងជាកំណត់អភ័យឯកសិទ្ធិលោក Trump ក្នុងសំណុំរឿងវិមានកាពីតូល

2024/06/24 04:36:54 pm        143
នៅពេលតុលាការកំពូល ប្រគល់សេចក្តីសម្រេចរបស់ខ្លួនលើការស្វះស្វែងរកអភ័យឯកសិទ្ធិរបស់លោក ដូណាល់ ត្រាំ (Donald Trump) ពីការកាត់ទោសសម្រាប់តួនាទីរបស់ខ្លួនក្នុងការវាយប្រហារថ្ងៃទី០៦ ខែមករា លើវិមានកាពីតូល (Capitol) របស់អាមេរិក ដែលប្រហែលជាកើតឡើងនៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួននិយាយថា ពួកគេជឿថាភាគច្រើននៃបណ្ដឹងរបស់ក្រសួងយុត្តិធម៌ប្រឆាំងលោក ត្រាំ នឹងនៅតែបន្ត ដែលនោះទំនងជាការកំណត់ ឬដាក់កម្រិតលើអភ័យឯកសិទ្ធិរបស់លោក។ក្នុងអំឡុងសវនាការក្នុងខែមេសា ចៅក្រមភាគច្រើនហាក់ដូចជាមិនទទួលយកអំណះអំណាងរបស់លោក ត្រាំ ដែលថាប្រធានាធិបតីមាន «អភ័យឯកសិទ្ធិទាំងស្រុង» សម្រាប់សកម្មភាពផ្លូវការណាមួយនោះទេ។ ប៉ុន្តែភាពពិតប្រាកដនៃសេចក្តីសម្រេចបែបនេះ នៅតែមិនច្បាស់លាស់ បន្ទាប់ពីមានទឡ្ហីករណ៍ស៊ើបអង្កេតអំពីទំហំនៃអំណាចរបស់ប្រធានាធិបតីអាមេរិក។លោក ត្រាំ បានប្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការជាន់ទាបច្រានចោលសំណើសុំការពារពីការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការបោះឆ្នោតចំនួនបួនករណី ដោយហេតុផលថាលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលលោកបានចាត់វិធានការដែលនាំឱ្យមានការចោទប្រកាន់ដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) នេះ។សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូល អាចបង្រួមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក ត្រាំ ប៉ុន្តែយ៉ាងហោចណាស់ផ្នែកខ្លះនៃការចោទប្រកាន់នឹងនៅតែមាន។ សេចក្តីសម្រេចនេះអាចពន្យារកាត់ក្តីរបស់លោក ត្រាំ បន្ថែមទៀត បើតុលាការកំពូលណែនាំដល់តុលាការថ្នាក់ក្រោមឱ្យកំណត់ពីមធ្យោបាយអនុវត្តទិដ្ឋភាពដែលបង្កើតថ្មីរបស់ខ្លួនអំពីអភ័យឯកសិទ្ធិ។ លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនេះ រួមទាំងក្នុងបណ្ដឹងព្រហ្មទណ្ឌចំនួនបីផ្សេងទៀត៕

មន្ត្រីកូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការពង្រីកការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន

2024/06/24 04:21:08 pm        196
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន។ លោក ផាក ជុងឈុន (Pak Jong Chon) ប្រមុខមន្ត្រីយោធារបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ថា រុស្ស៊ី មានសិទ្ធិជ្រើសរើសធ្វើការវាយប្រហារសងសឹកគ្រប់ប្រភេទ។លោកក៏បានរិះគន់ខ្លាំងៗជុំវិញការអត្ថាធិប្បាយរបស់មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ី គ្រប់ទីកន្លែងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី។ លោក ផាក បានបន្ថែមថា កូរ៉េខាងជើងនឹងតែងតែឈរនៅជាមួយកងទ័ព និងប្រជាជនរុស្ស៊ី ជានិច្ចក្នុង «ការតស៊ូដើម្បីការពារសិទ្ធិអធិបតេយ្យភាព» របស់ពួកគេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ២៤ ឆ្នាំ៕

រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ

2024/06/24 04:07:53 pm        233
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម៕

[UPDATE] អារ៉ាប៊ីសាអ៊ូឌីត បានចុះឈ្មោះអ្នកធ្វើធម្មយាត្រាស្លាប់ដោយសារក្ដៅខ្លាំងអំឡុងបុណ្យហាជីចំនួន ១.៣០១ នាក់

2024/06/24 03:58:37 pm        135
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនបានកត់ត្រាការស្លាប់ចំនួន ១.៣០១ នាក់ ចំណោមអ្នកធ្វើធម្មយាត្រាក្នុងរដូវបុណ្យប្រពៃណីសាសនាអ៊ីស្លាម ហាជី (Hajj) ។ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វាអាល់ ចាឡាចេល(Fahd Al-Jalajel) បាននិយាយថា វិស័យថែទាំសុខភាពរបស់ព្រះរាជាណាចក្រមួយនេះ បានដោះស្រាយករណីក្ដៅខ្លាំងជាច្រើន ដោយបុគ្គលមួយចំនួននៅតែស្ថិតក្នុងការថែទាំសុខភាពនៅឡើយ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃជាច្រើននាក់ ដោយបង្ហាញថាកម្ដៅបានប៉ះពាល់ដល់អ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះច្រើនបំផុតដល់ទៅ៨៣% ខណៈពួកគេបានដើរផ្លូវឆ្ងាយ ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដោយគ្មានកន្លែងជ្រក ឬសម្រាកឲ្យបានគ្រប់គ្រាន់។ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ទោះបីជាមានការខ្វះខាតព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណដំបូងក៏ដោយ។ លោកបានបន្ថែមថា ដំណើរការរៀបចំត្រឹមត្រូវ ត្រូវបានអនុវត្តសម្រាប់ការកំណត់អត្តសញ្ញាណ ការបញ្ចុះសព និងការចេញលិខិតបញ្ជាក់មរណភាព៕

គ.ជ.ប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

2024/06/24 03:10:34 pm        192
នៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤នេះ គ.ជ.ប បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤»ដែលពិធីនេះ ធ្វើឡើងនៅខេត្តសៀមរាប។សន្និបាតនេះ មានគោលបំណងសំខាន់គឺធ្វើការបូកសរុប និងវាយតម្លៃ លើលទ្ធផលការងារ របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រង​ការបោះឆ្នោតអសកលចំនួន ២ រួមមាន ១- ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ២-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ នេះ។សន្និបាត នឹងដំណើរការទៅពេញមួយថ្ងៃក្រោមអធិបតីភាព ឯកឧត្តម ជី ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីបណ្តាខេត្ត-រាជធានីទាំង២៥ វត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួនប្រមាណ ជាង ៥០០នាក់៕

សម្ដេ​ចតេជោ៖«គោលដៅរបស់ខ្ញុំអំពាវនាវឱ្យប្រើប្រាស់ CoolApp ក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេស វិទ្យាសាស្ត្រក្លាយជាផលិតផលខ្មែរ ក៏ដើម្បីសុវត្ថិភាពសម្រាប់សន្តិសុខជាតិ»

2024/06/24 05:17:53 am        227
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាយប់ថ្ងៃទី២៣ ខែមិថុននេះ បាន​បង្ហោះសារ​លើបណ្ដាញ​សង្គមថា ប៉ុន្មានថ្ងៃមកនេះសម្ដេច​បានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានសម្ដេច​ក៏ជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ គឺក្នុងគោលដៅលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។សម្ដេច​តេជោ មាន​ប្រសាសន៍បញ្ជាក់ថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។សម្ដេច​តេជោថ្លែងថា រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។សម្ដេច​តេជោថ្លែង​ថា​៖«សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ»។សម្ដេច​តេជោបញ្ជាក់ថា៖«សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។ ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយខ្ញុំរួចហើយ»៕

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី​បើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/06/23 08:52:41 pm        404
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួតពិនិត្យ​ទីតាំង​បើកកា​រដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណនតេជោ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សូមជម្រាបថា ការដ្ឋានព្រែកជីកហ្វូណនតេជោ បាននឹងកំពុង​ដំណើរ​ត្រៀម​រៀប​ចំ​ដើម្បី​ទទួល​បាន​ការ​ចុចប៊ូតុងជាផ្លូវការពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី​ចាប់​ផ្តើម​គម្រោងជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងគមនាគមន៍ផ្លូវទឹកយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ និង​សក្តានុពល​របស់កម្ពុចា ដើម្បីតភ្ជាប់ទឹកសាប និងទឹកសមុទ្រក្នុងការនាំទំនិញទៅកាន់ពិភពលោក និង​ផ្ដល់ឯករាជភាពក្នុងការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដោយ​មិន​ចាំ​បាច់​ពឹង​ដង្ហើម​ប្រទេស​ដទៃ​ឡើយ​។ គម្រោងព្រែកជីកនេះនឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ខាង​មុខ​នេះ​៕ 

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលជាអាងស្តុកទឹកដ៏ធំនៅខេត្តបាត់ដំបង សម្រេចការសាងសង់បានប្រមាណ ៨០ភាគរយ

2024/06/23 03:45:36 pm        331
បាត់ដំបង៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណ​រដ្ឋកូរ៉េ។បើតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ ៨០ភាគរយ។សូម​បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយ​ចាប់​ផ្ដើម​ការ​សាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងនេះ​គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មាន​លទ្ធភាព​ផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣០០០​ហិកតា​នៅ​រដូវ​វស្សា និង ៤៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និង​កាត់​បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោង​អភិវឌ្ឍន៍​ទំនប់ដូនទ្រី​ជា​ប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តន៍ពីមុនមកដូចជា ការ​ជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះវឌ្ឍនភា​ព​គម្រោង​ដែល​សម្រេច​បាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានា​ដ​ល់​ការ​ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាត​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែក​មួយ​ជួយ​លើក​ស្ទួយ​ដល់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមប្រជាពលរដ្ឋនៅទូទាំងខេត្ត គោរព​ថ្លែង​អំណរ​គុណ​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ផ្ដល់​គម្រោង​អភិវឌ្ឍន៍​ទំនប់ដូនទ្រី​នេះ​ដើម្បី​បម្រើ​ផល​ប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តបាត់ដំបង។សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​របស់គម្រោងរួមមាន៖ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ,សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤​ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ,រូងទូនេលពង្វាង​ទឹក​រាង​ជា​ក្រចក​ជើង​សេះប្រវែង ៤៦២ម៉ែត្រ, សំណង់គ្រប់គ្រងទឹកជា​ប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់​ដែល​មានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ​, ផ្លូវ​ក្រាល​ថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ , សំណង់ដោះទឹកចំនួន ៨កន្លែង និង​ស្ពាន​បណ្តោះ​អាសន្នចំនួន ៣កន្លែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
09/14/2026 11:09 AM
ពិព័រណ៍ជាតិការងារឆ្នាំ២០២៦នេះទទួលបានអ្នកចូលរួមទស្សនាចំនួនជាង ១១ម៉ឺននាក់
09/14/2026 11:09 AM
អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជាង ១០,៦ ពាន់លានដុល្លារ ជិត ៤៤% នៃការនាំចេញសរុប
09/14/2026 11:09 AM
អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
09/14/2026 10:09 AM
រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារដាក់គ្នាដោយយានដ្រូន បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងប៉ះចំរោងចក្រប្រេង
09/14/2026 10:09 AM
១០ថ្ងៃដើម ខែកញ្ញា មានអ្នកដំណើរលើដងផ្លូវ ៥០នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
09/14/2026 10:09 AM
កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង
09/14/2026 10:09 AM
ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២
09/14/2026 10:09 AM
ការរុលទៅមុខរបស់ក្រុមហ៊ូទីនៅយេម៉ែន ធ្វើឱ្យបណ្តាប្រទេសនៅរដ្ឋឈូងសមុទ្រប្រឈមជម្រើសដ៏លំបាក
09/14/2026 09:09 AM
ក្រសួងការងារបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ
09/14/2026 09:09 AM