សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

អាល្លឺម៉ង់ និងស៊ុយអែត ត្រូវបានអូសទាញចូលសង្រ្គាមពាណិជ្ជកម្មប្រឆាំងឆន្ទៈខ្លួន ខណៈសហភាពអឺរ៉ុបដំឡើងពន្ធ៣៨% លើរថយន្តអគ្គិសនីរបស់ចិន

2024/06/13 09:50:01 am        286
ប្រទេសដែលមានសេដ្ឋកិច្ចវាយលុកខ្លាំងបំផុតរបស់អឺរ៉ុបមួយចំនួនកំពុងកែប្រែដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ខណៈសហភាពអឺរ៉ុបបានវាយលុកក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះដោយការដំឡើងពន្ធ។ គណៈកម្មការអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះ ថាក្រុមហ៊ុនផលិតរថយន្តរបស់ចិន ត្រូវបាន ប៉ះទង្គិចដោយការដំឡើងពន្ធនាំចូលរហូតដល់ ៣៨,១%។ ការដំឡើងពន្ធនេះ កើតឡើងក្រោយការស៊ើបអង្កេតធ្វើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីឆ្នាំមុនលើឧបត្ថម្ភធនប្រឆាំងនឹងការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន BYD, Geely និង SAIC ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានទទួលការដំឡើងពន្ធ ១៧,៤% លើការនាំចូលរបស់ខ្លួន។ ក្រុមហ៊ុន Geely ត្រូវបានវាយប្រហារដោយការដំឡើងពន្ធ ២០% លើរថយន្តរបស់ខ្លួន ខណៈ ក្រុមហ៊ុន SAIC ប្រឈមនឹងការដំឡើងពន្ធខ្ពស់បំផុតគឺ ៣៨,១%។ សហភាពអឺរ៉ុបបាននិយាយថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BEV ទាំងអស់នៅក្នុងប្រទេសចិន ដែលមិនសហការជាមួយការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ក៏នឹងទទួលបានការដំឡើងពន្ធ ៣៨,១% ផងដែរ។ សារព័ត៌មាន Financial Times និង Politico បានរាយការណ៍ថាលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិងកំពុងបញ្ចុះបញ្ចូលយ៉ាងទទូចដើម្បីកាត់បន្ថយទំហំនៃការដំឡើងពន្ធដែលដាក់ចេញដោយសហភាពអឺរ៉ុប ។ ។ លោក Scholz រួមជាមួយសមាជិកសភានៅប្រទេសស៊ុយអែត និងហុងគ្រី ដែលថ្កោលទោសការដំឡើងពន្ធនេះ មានការព្រួយបារម្ភអំពីការដំឡើងពន្ធសងសឹកគ្នាដែលអាចត្រូវបានដាក់ដោយប្រទេសចិន។ ប្រទេសចិនបានដំឡើងពន្ធលើផលិតផលម៉ាកយីហោបារាំងក្នុងខែមករា ជាសញ្ញាដំបូងនៃសង្រ្គាមពាណិជ្ជកម្មរវាងតំបន់ទាំងនោះ៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពគឺអភិវឌ្ឍន៍ធនធានមនុស្ស

2024/06/13 09:47:11 am        250
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពដ៏សំខាន់បំផុត គឺអភិវឌ្ឍន៍នូវធនធានមនុស្ស ពោលគឺផ្តោតសំខាន់លើការសិក្សាអប់រំ និងសុខភាពរបស់មនុស្ស។ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ចំពោះការលើកកម្ពស់នូវធនធានមនុស្សនៅកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈផ្តល់អាហារូបករណ៍ និងឱកាសផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ផ្សេងៗទៀតជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោ បាយច្បាស់លាស់ក្នុងការលើកកម្ពស់នូវធនធានមនុស្សនេះ គឺដោយសារធនធានមនុស្សនេះ ជាទ្រព្យដ៏សំ ខាន់បំផុតសម្រាប់នាំឲ្យប្រទេសជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត លើ​គ្រប់វិស័យ និងធ្វើឲ្យកម្ពុជា ខ្លាំងដោយខ្លួនឯង ខណៈការលើកកម្ពស់នូវធនធានមនុស្សនេះ​គឺត្រូវតែរស់រវើកជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានឱកាសបានប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាងរបស់ខ្លួន៕ អត្ថបទបាន ចក់រូបភាព

សម្តេចធិបតី៖ ធនធានមនុស្សគឺជាទ្រព្យសម្បត្តិសម្រាប់ជាតិ ដែលនាំឲ្យប្រទេសរីកចម្រើនប្រកបដោយនិរន្តភាព

2024/06/13 09:40:43 am        298
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ ដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយនឹងនាំឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព និងចីរភាព ហើយមួយវិញទៀតធនធានមនុស្សនេះក៏ធ្វើឲ្យប្រទេសមានឯករាជ្យភាពដោយខ្លួនឯង ផងដែរ។ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដូច្នេះហើយបានរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការលើកកម្ពស់នូវវិស័យអប់រំ និងធនធានមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាឱកាសមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃនោះ។នោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្នសម្ភារៈ និងឧបករណ៍ជាពិសេស កុំព្យូទ័រទំនើប និងឆ្លាតយ៉ាងណាក៏ដោយក៏មិនអាចអភិវឌ្ឍន៍ ​ខ្លួន​ឯងបានដែរ ប៉ុន្តែមនុស្សអាចអភិវឌ្ឍន៍ដោយខ្លួនឯងបានឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាប្រចាំ ខណៈមនុស្សទទួលបានការអប់រំ និងមានធន ធានមនុស្សច្រើននោះ៕អត្ថបទបាន ចក់

អាមេរិក ពង្រីកទណ្ឌកម្មលើរុស្ស៊ី ដើម្បីបង្អាក់ប្រទេសនានាដូចជាចិនមិនឲ្យធ្វើជំនួញជាមួយក្រុងមូស្គូ

2024/06/13 08:59:47 am        140
សហរដ្ឋអាមេរិកបានពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃពុធ ១២មិថុនា សប្ដាហ៍នេះ ស្របពេលក្រុមមេដឹកនាំក្រុមប្រទេស G7 បានរៀបចំប្រមូលផ្តុំនៅក្នុងប្រទេសអ៊ីតាលី ចាប់ពីព្រហស្បតិ៍ ១៣ មិថុនា រហូតដល់ថ្ងៃសៅរ៍១៥ មិថុនា សប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលមួយដែលអាទិភាពធំបំផុត នឹងត្រូវបានជំរុញការគាំទ្រសម្រាប់អ៊ុយក្រែន និងការបំផ្លាញម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី។កញ្ចប់កាលពីថ្ងៃពុធបានដាក់គោលដៅលើបណ្ដាក្រុមហ៊ុនរបស់ប្រទេសចិនដែលជួយរុស្ស៊ីឱ្យបន្តសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន និងបានបង្កើនសម្ពាធសម្រាប់ស្ថាប័នហិរញ្ញវត្ថុបរទេសធ្វើការជាមួយអង្គភាពរុស្ស៊ីដែលត្រូវបានរងទណ្ឌកម្មរួចទៅហើយ។ ក្រុមប្រទេសទាំងនោះ ក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីផងដែរ ក្នុងការប៉ុនប៉ងដាក់កំហិតចំនួនប្រាក់ដែលហូរចូល និងចេញពីប្រទេសរុស្ស៊ី។ ភ្លាមៗបន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ ផ្សារហ៊ុនទីក្រុងមូស្គូ បានប្រកាសថាខ្លួននឹងផ្អាកប្រតិបត្តិការជាប្រាក់ដុល្លារ និងអឺរ៉ូ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអាជីវកម្ម និងបុគ្គលរុស្សីជាង៤.០០០ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ក្នុងកិច្ចខិតខំប្រឹងប្រែងរារាំងលំហូរនៃប្រាក់ និងគ្រឿងសព្វាវុធទៅកាន់ទីក្រុងមូស្គូ ដែលហុចអត្ថប្រយោជន៍ឲ្យប្រទេសនេះ ដុតបញ្ឆេះសមរភូមិសង្រ្គាមក្នុងប៉ុន្មានខែថ្មីៗនេះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនថ្មីៗនៅតែបន្តលេចមុខ ខណៈរុស្ស៊ីព្យាយាមកែប្រែខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីង

2024/06/13 08:57:30 am        174
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីងជាង ៥០០នាក់ ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ។ កម្មវិធីនេះ ធ្វើឡើងនៅសាល​សន្និបាត​ភីអេច ហ្គ្រេនហល បុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ អបអរសាទរចំពោះនិស្សិត និងក្រុមគ្រួសារនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សានាពេលនេះ ដោយការបញ្ចប់នៃការសិក្សានេះ គឺជាផ្នែកមួយដែលបានកើតចេញពីប្រទេសមានសុខសន្តិភាពផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំ ខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំព្យូទ័រអាចពូកែ ឆ្លាតវ័យបែបណាក៏ដោយ ក៏កើតឡើងដោយសារមនុស្សអ្នកបង្កើតដែរ។ ចំណែកមនុស្សគឺមានការវិវឌ្ឍជាប្រចាំថ្ងៃ ដូច្នេះការរីកចម្រើនរបស់មនុស្សយើងមិនអាចស្មានដល់បានឡើយ ប៉ុន្ដែបច្ចេកវិទ្យាអាចមានកំណត់។-សម្ដេចធិបតី៖ ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនអ្នកជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព។ ប៉ុន្ដែកូនអ្នកមានជីវភាពខ្វះខាត កូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា ដោយសារធនធានមនុស្សយើងមានសមត្ថភាព នាអំឡុងពេលវិបត្តិកូវីដ-១៩ យើងមានគ្រូពេទ្យ (ទ័ពអាវស) ទើបយើងអាចជួយដោះស្រាយបញ្ហាកាលនោះបានទាន់ពេលវេលា និងអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន។ ពីព្រោះក្នុងកាលទេសនោះ គឺយើងមិនអាចទៅពឹងគ្រូពេទ្យពីប្រទេសដទៃបានទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា។ ខ្ញុំរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំជួប ខ្ញុំឃើញ មនុស្សជាច្រើន ឆាប់បោះបង់ពេក ទាំងការរៀនសូត្រ ការងារ និងរកស៊ី។ ឧទាហរណ៍ យើងរៀននៅមហាវិទ្យាល័យ បើយើងប្រឡងធ្លាក់មួយមុខវិជ្ជា គឺយើងមិនអាចបោះបង់ការសិក្សាទាំងស្រុងបាននោះទេ។ សម្ដេចធិបតីបន្តថា ការអំណត់ តស៊ូ ព្យាយាម នឹងធ្វើឱ្យយើងរីកចម្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សរបស់យើង គឺត្រូវធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្សដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមកនៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន។

សហរដ្ឋអាមេរិក ថាក្រុមហាម៉ាស ចង់ផ្លាស់ប្តូរផែនការបទឈប់បាញ់ហ្កាហ្សា ខណៈក្រុមនេះបដិសេធ

2024/06/13 08:47:33 am        166
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា ក្រុមហាម៉ាស បានស្នើការផ្លាស់ប្តូរជាច្រើន ដែលមួយចំនួនមិនអាចពិចារណាបាន ចំពោះសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែក្រុមអ្នកសម្រុះសម្រួលបានប្តេជ្ញាចិត្តបិទចន្លោះប្រហោងនេះ។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បានបដិសេធថា ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះមិនបានដាក់ចេញនូវគំនិតថ្មីៗទេ។ ថ្លែងទៅកាន់ទូរទស្សន៍ អារ៉ាប់ អាល់-អារ៉ាប៊ី (Al-Araby) លោកបានរំលឹកឡើងវិញនូវគោលជំហររបស់ក្រុមហាម៉ាស ហើយថាគឺជាអ៊ីស្រាអែលទេដែលបដិសេធសំណើនោះ និងបានចោទប្រកាន់រដ្ឋបាលសហរដ្ឋអាមេរិក ថាយល់ស្របជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ការផ្លាស់ប្តូរភាគច្រើនដែលបានស្នើឡើងជាច្រើនរបស់ក្រុមហាម៉ាស គឺតូចតាច និង «ត្រូវបានរំពឹងទុកជាមុន» ប៉ុន្តែការកែប្រែផ្សេងទៀតមានភាពខុសគ្នាខ្លាំងពីអ្វីដែលបានលើកឡើងនៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ដែលគាំទ្រផែនការសន្តិភាពដាក់ចេញដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) មួយនេះ។កាលពីល្ងាចថ្ងៃពុធ ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយដោយសង្កត់ធ្ងន់លើ «ភាពវិជ្ជមាន» របស់ខ្លួនក្នុងការចរចា និងជំរុញឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យទទួលយកកិច្ចព្រមព្រៀង ដែលនាំឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការដកខ្លួនពេញលេញចេញពីតំបន់ហ៊ុមព័ទ្ធ ការកសាងឡើងវិញ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

ការស្ទង់មតិរបស់ Reuters/Ipsos៖ ការកាត់ទោសលោក Hunter Biden មិនផ្លាស់ប្តូរចិត្តអ្នកបោះឆ្នោតអាមេរិកទេ

2024/06/13 08:15:27 am        80
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos ដែលបានបិទការស្ទង់មតិកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឲ្យដឹងថា អ្នកបោះឆ្នោតអាមេរិកភាគច្រើនបានតាមដានការកាត់ទោសពីបទព្រហ្មទណ្ឌរបស់កូនប្រុសលោកប្រធានាធិបតី Joe Biden គឺ លោក Hunter Biden ហើយភាគច្រើននិយាយថាការកាត់ទោសរបស់លោកនឹងមិនប៉ះពាល់ដល់ការបោះឆ្នោតរបស់ពួកគេនៅថ្ងៃទី ៥ ខែវិច្ឆិកានោះទេ។ ប្រហែល ៦៧% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃបាននិយាយថា ពួកគេបានឮការកាត់ទោសលោក Hunter Biden ដែលកាលពីថ្ងៃចន្ទត្រូវបានកាត់ទោសពីបទភូតកុហកការប្រើគ្រឿងញៀនរបស់លោកដើម្បីទិញកាំភ្លើង។ ប៉ុន្តែ៨០% បាននិយាយថា សាលក្រមលើកដំបូងដែលកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ នឹងមិនមានប៉ះពាល់ដល់លទ្ធភាពរបស់ពួកគេក្នុងការបោះឆ្នោតឱ្យ Joe Biden ដែលកំពុងស្វែងរកការជាប់ឆ្នោតអាណត្តិថ្មីនៅក្នុងខែវិច្ឆិកា នោះទេ។ការផ្តន្ទាទោសរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីខែមុនលើការចោទប្រកាន់ពីការព្យាយាមបិទបាំងការបង់ប្រាក់បំបិទមាត់ដ៏រំជើបរំជួលដល់តារាភាពយន្តអាសអាភាស នាងStormy Daniels បានធ្វើឱ្យដក់ជាប់ក្នុងចិត្តរបស់អ្នកបោះឆ្នោតដែលមានត្រឹមតែ ៦១% ប៉ុណ្ណោះ ដែលនិយាយថាការជំនុំជម្រះទោសនោះ នឹងមិនមានផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេនោះទេ៕

សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ»

2024/06/13 04:54:45 am        244
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឆ្លើយតប​ទៅនឹងការចុះផ្សាយរបស់លោក David Hutt អ្នកសរសេរ​ព័ត៌មាន​នៅកាសែត The Diplomat ថា សម្ដេចគឺបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពី​ឆ្នាំ១៩៩៧​មកម្ល៉េះ។តាមរយៈហ្វេសប៊ុកផ្លូវការនាយប់រំលងអាធ្រាត្រឈានដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។ ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។  កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ៕»

រុស្ស៊ី រិះគន់ខ្លាំងៗកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃ

2024/06/12 02:49:14 pm        129
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់ខ្លាំងៗថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃចំពោះសន្និសីទអន្តរជាតិនៅពេលខាងមុខនេះ ជាផែនការសន្តិភាព ត្រូវបានស្នើឡើងដោយប្រទេសអ៊ុយក្រែន ដែលនឹងត្រូវពិភាក្សា។ទីក្រុងមូស្គូ នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ។ លោក Lavrov បាននិយាយដូច្នេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ប្រទេស ប្រ៊ីក(BRICS) រយៈពេលពីរថ្ងៃ ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីក្រុង នីស្នី ណូវហ្គូរ៉ូដ(Nizhny Novgorod) ភាគខាងលិច ប្រទេសរុស្ស៊ី។ក្រុមប្រទេស BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង និងប្រទេសកំពុងរីកចម្រើនផ្សេងទៀត។ ប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម និងប្រទេសផ្សេងទៀត បានចូលរួមជាមួយក្រុមនេះ នៅឆ្នាំនេះ។ លោក Lavrov បាននិយាយថា ចំនួនប្រទេសដែលចាប់អារម្មណ៍ក្នុងការធ្វើការជាមួយប្រទេស BRICS កំពុងតែកើនឡើងជាលំដាប់ ហើយមានតួលេខខិតជិតដល់ចំនួន៣០ប្រទេស។លោក រដ្ឋមន្ត្រីការបរទេស បានរិះគន់ខ្លាំងៗចំពោះកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែនដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។ការលើកឡើងរបស់លោក Lavrov ធ្វើឡើងខណៈប្រទេសលោកខាងលិច កំពុងជំរុញការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។ ក្រុមប្រទេសG7 ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសអ៊ីតាលី ដែលកិច្ចប្រជុំនេះ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

សម្តេចធិបតី៖ ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈជាមូលដ្ឋានដ៏ចាំបាច់ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈប្រកបដោយសមិទ្ធកម្ម និងភាពធន់

2024/06/12 02:18:59 pm        113
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍​បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់បំផុត​ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែល​ប្រកប​ដោយ​សមិទ្ធកម្ម មានជវភាព និងមានភាពធន់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព​។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្តេចធិបតី បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការ​អនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល​ត្រូវ​បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា​ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធ​ភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។ជា​កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការ​ដាក់​ឱ្យ​អនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និង​សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធិភាព និង (៣)​ការដាក់ឱ្យអនុវត្តប្រព័ន្ធ​លើកទឹក​ចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។បន្ទាប់​ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្តែង​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និង​បានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបាន​សម្រេច​លើ​ការងារ​នេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួង​មុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹក​ចិត្តគាំទ្រ​សមិទ្ធ​កម្ម​នេះ​ឱ្យបានសមស្រប និងទាន់ពេល។នៅក្នុងកិច្ចប្រជុំនេះ​ដែរ​សម្តេចធិបតីក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ​រប​ស់រា​ជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​សម្រាប់​ជា​ទិសដៅ ការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖ (១) ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួល ការងារ​អនុវត្ត​ផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការ​ចូលរួម សហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។(២) ត្រូវបន្តរៀបចំការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ផែនការ​ក្រប​ខណ្ឌ​ដែល​បាន​អនុម័ត​ក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀប​ចំ​ឱ្យ​មាន​ផែនការប្រឡង ប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ស៊ីវិល ដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លងមក។(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីប​ច្ចេក​ទេស​សុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋាន​សម្រាប់​ការ​គិត​គូ​រៀប​ចំ​ក្រប​ខណ្ឌ​គតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រង មន្ត្រីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុង​វិស័យ​គន្លឹះ​ដទៃ​ផ្សេងទៀត។(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូច​ជា​ការធ្វើ បច្ចុប្បន្នភាពទិន្នន័យមន្ត្រីក្រសួង-ស្ថាប័ន និងមន្ត្រីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និង​វិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយ​ក្នុង​នោះត្រូវ៖ - មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និង​អង្គភាព​របស់​ក្រសួង។ការរៀបចំ​រចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែល​អាច​ធានា​បាន​នូវ ប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​នៅ​ក្នុង​ដំណើរ​ការ​ក្នុង​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​នីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាព​ប្រទាក់​ក្រឡា​គ្នា​នេះ​អាច​ធានាបាននូវផលវិជ្ជមាន ប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ​ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះ​ត្រូវ​កំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋាន​ក្នុង​ការភ្ជាប់​ការ​អនុវត្ត​ជាមួយ​មុខ​ងារ​របស់ អង្គភាព ដែលកិច្ចការនេះនឹង​ផ្តល់​ជា​មូលដ្ឋាន​​ឈាន​ទៅ​បន្តការ​ពិនិត្យ​មើល​ស្ថានភាព​លើស ឬ ខ្វះមន្ត្រី ការរៀបចំ ផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្ត្រី ការ​រៀប​ចំ​​ផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋាន គិតគូរអំពី​លទ្ធភាព​រៀបចំ​ផែនការ​ចូលនិ​វត្តន៍​មុន​កាល​កំណត់ផងដែរ។ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM