កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីជាប់ឆ្នោតប្រទេសម៉ិកស៊ិក នឹងជំរុញការកែទម្រង់ប្រព័ន្ធតុលាការ និងការធ្លាក់ចុះប្រាក់ប៉េសូ

2024/06/11 06:40:18 pm        140
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រី នឹងបង្កើតកិច្ចពិភាក្សាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញដែលបានស្នើឡើង រួមទាំងការកែប្រែប្រព័ន្ធតុលាការ ដែលបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល មុនពេលសម័យប្រជុំសភាបន្ទាប់ ចាប់ផ្តើម។កំណែទម្រង់ប្រព័ន្ធតុលាការ នឹងមានការជំនួសតុលាការកំពូលដែលត្រូវបានតែងតាំង ជាមួយនឹងចៅក្រមជាប់ឆ្នោតដ៏មានប្រជាប្រិយ ព្រមទាំងសម្រាប់តុលាការជាន់ទាបមួយចំនួន ដែលក្រុមអ្នករិះគន់ ចោទប្រកាន់ថា នឹងកែប្រែជាមូលដ្ឋាននៃតុល្យភាពអំណាច នៅក្នុងប្រទេសម៉ិកស៊ិក។លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីដែលនឹងចាកចេញពីតំណែង លោក Andres Manuel Lopez Obrador ថា កំណែទម្រង់នឹង ស្ថិតនៅក្នុងចំណោមបញ្ហាដំបូង ដែលអាចត្រូវបានអនុម័ត រួមជាមួយអត្ថប្រយោជន៍សង្គមដែលត្រូវបានជំរុញមួយចំនួន។ លោកស្រី និយាយថា លោកស្រីមិនជឿថា កំណែទម្រង់ដែលបានស្នើឡើងនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ប៉េសូ ដែលបានធ្លាក់ចុះ បន្ទាប់ពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកស្រី កាលពីដើមខែនេះទេ។ ទោះជាយ៉ាងណា លោកស្រី Sheinbaum និយាយ ថាប្រាក់ប៉េសូ បានធ្លាក់ចុះជិត ២ភាករយ ទល់នឹងប្រាក់ដុល្លារអាមេរិក ក្នុងការជួញដូរអន្តរជាតិ។វិធានការមួយចំនួនគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលលោក Lopez Obrador បានស្នើឡើងកាលពីខែកុម្ភៈ ដែលនឹងលុបចោលទីភ្នាក់ងារត្រួតពិនិត្យសំខាន់ៗជាច្រើន។ នៅពេលនោះ វានឹងមិនបានបង្កភាពចលាចលក្នុងទីផ្សារ។ខណៈសភាដែលទើបជាប់ឆ្នោតថ្មី នឹងចូលកាន់តំណែងនៅដើមខែកញ្ញា លោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែង រហូតដល់មួយខែក្រោយគឺនៅខែតុលា ដែលអាចផ្តល់ឱ្យលោក Lopez Obrador និងសមាជិកសភា នូវច្រកមួយដើម្បីព្យាយាមធ្វើកំណែទម្រង់។លោកស្រី និយាយថា លោកស្រីនឹងតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅសប្តាហ៍ក្រោយ ហើយលោកស្រី នឹងទទួលបានក្រុមមួយ ដែលត្រូវបានបញ្ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃអង្គារ ទី១១ ខែមិថុនា នេះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ផ្តល់សំណងដល់អ្នកដំណើរលើយន្តហោះដែលជួបឧបទ្ទវហេតុចលាចល

2024/06/11 06:31:47 pm        262
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ខ្លួនបានបញ្ជូនការផ្តល់សំណងដល់អ្នកដំណើរនៅលើជើងហោះហើរ SQ321 កាលពីខែមុន ដែលបានជួបប្រទះនឹងភាពចលាចលយ៉ាងធ្ងន់ធ្ងរ ហើយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងមនុស្សស្លាប់ម្នាក់។ក្រុមហ៊ុន SIA និយាយថា «ចំពោះអ្នកដំណើរដែលរងរបួសស្រាលពីឧបទ្ទវហេតុនេះ យើងបានផ្តល់សំណងចំនួន ១០.០០០ ដុល្លារ ហើយសម្រាប់អ្នករងរបួសធ្ងន់ធ្ងរ យើងបានអញ្ជើញពួកគេឱ្យពិភាក្សាអំពីការផ្តល់សំណង»។ក្រុមហ៊ុននេះបន្ថែមថា ខ្លួនបានផ្តល់ប្រាក់ចំនួន ២៥.០០០ ដុល្លារអាមេរិក ជាការទូទាត់ជាមុនសម្រាប់អ្នកដំណើររងរបួសធ្ងន់ធ្ងរដែលត្រូវការការថែទាំសុខភាពរយៈពេលវែង ដែលកំពុងស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុ។ ការទូទាត់នោះនឹងដោះស្រាយតម្រូវការភ្លាមៗរបស់ពួកគេ និងជាផ្នែកមួយនៃសំណងចុងក្រោយដែលពួកគេទទួលបាន។ក្រៅពីសំណង ក្រុមហ៊ុន SIA បាននិយាយថា ខ្លួននឹងប្រគល់ប្រាក់ថ្លៃសំបុត្រយន្តហោះវិញដល់អ្នកដំណើរទាំងអស់នៅលើជើងហោះហើរដែលបានជួបប្រទះ «ភាពចលាចលខ្លាំងភ្លាមៗ» ដោយសារចរន្តខ្យល់កន្រ្តាក់ទង្គិចខ្លាំង លើអាងទន្លេ អ៊ីរ៉ាវ៉ាឌី (Irrawaddy) នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែឧសភា ខណៈដែលយន្តហោះ ប៊ូអ៊ីង ៧៧៧-៣០០អ៊ីអា (Boeing 777-300ER) កំពុងហោះហើរទៅសិង្ហបុរី ពីទីក្រុងឡុងដ៍្រ។អ្នកដំណើរក៏ត្រូវបានផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារសិង្ហបុរីផងដែរ នៅពេលចាកចេញពីទីក្រុងបាងកក ជាទីដែលជើងហោះហើរ SQ321 នោះបានធ្វើការចុះចតជាបន្ទាន់។ ការទូទាត់នេះគឺដើម្បីគ្របដណ្តប់ការចំណាយភ្លាមៗរបស់ពួកគេ។ ក្រុមហ៊ុន SIA និយាយថា ខ្លួនបាននឹងកំពុងរ៉ាប់រងលើថ្លៃព្យាបាលរបស់អ្នករបួស ហើយរៀបចំឱ្យសមាជិកគ្រួសារធ្វើដំណើរទៅកាន់ទីក្រុងបាងកក តាមការស្នើសុំ៕

[Breaking News] សាស្ត្រាចារ្យមហាវិទ្យាល័យអាមេរិក៤នាក់ ត្រូវបានចាក់ឲ្យរបួស នៅសួនសាធារណៈក្នុងប្រទេសចិន

2024/06/11 06:21:47 pm        202
សាស្ត្រាចារ្យមហាវិទ្យាល័យអាមេរិក៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានចាក់ឲ្យរបួស នៅឯសួនសាធារណៈ ក្នុងប្រទេសចិន។សេចក្តីថ្លែងការណ៍របស់មហាវិទ្យាល័យ បាននិយាយថា សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Iowa Cornell បានរងរបួសនៅក្នុង «ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ» អំឡុងពេលទៅលេងឧទ្យាន នៅក្នុងខេត្តJilin ភាគខាងជើងប្រទេសចិន។

UN កំពុងធ្វើការដើម្បីធានាបានការដោះលែងបុគ្គលិក១១នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ួទី

2024/06/11 06:13:38 pm        184
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា បាននិយាយថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការដើម្បីធានាបានការដោះលែងបុគ្គលិកចំនួន ១១ នាក់របស់ខ្លួន ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខហ៊ួទី នៅក្នុងប្រទេសយេម៉ែន។លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ និង កំពុងស្វែងរកការបំភ្លឺពីក្រុមហ៊ួទី អំពីមូលហេតុដែលបុគ្គលិកនៅប្រទេសយេម៉ែន ត្រូវបានឃុំខ្លួន។ ស្ត្រីពីរនាក់និងបុរសប្រាំបួននាក់ បម្រើការឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំផ្សេងៗគ្នា។នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ មន្ត្រីចារកម្មប្រដាប់អាវុធក្រុមហ៊ួទី បានឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ប្រាំបួននាក់ មានបុគ្គលិកបីនាក់មកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក (NDI) បុគ្គលិកបីនាក់ទៀតមកពីក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយ និងមន្ត្រីរបស់រដ្ឋាភិបាលបីនាក់ទៀតនៅប្រទេសយេម៉ែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ មន្ត្រីស៊ើបការណ៍សម្ងាត់របស់ក្រុមហ៊ួទី ដែលគ្រប់គ្រងនៅរដ្ឋធានីសាណា(Sanaa) និងផ្នែកធំៗនៅភាគខាងជើងប្រទេស បានឆ្មក់ចូលលំនៅឋាន និងការិយាល័យរបស់បុគ្គលិកទាំងនេះ ដោយរឹបអូសយកទូរស័ព្ទ និងកុំព្យូទ័រ។ រដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានគ្រប់គ្រងភាគច្រើននៅភាគខាងត្បូងប្រទេសយេម៉ែន។ ក្រុម ហ៊ួទី ដែលមានសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់ បានវាយប្រហារលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម ដោយបានធ្វើឲ្យមានការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ពួកគេបានឃុំឃាំងបុគ្គលិកនៅប្រទេសយេម៉ែនប្រហែល២០នាក់ នៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងសាណា រយៈពេលបីឆ្នាំកន្លងទៅនេះ ខណៈស្ថានទូត បានផ្អាកប្រតិបត្តិការ នៅឆ្នាំ២០១៤។

រុស្ស៊ី ថ្លែងអំណរគុណចិន ដែលមិនចូលរួមជំនួបកំពូលសន្តិភាពអ៊ុយក្រែន នៅស្វីស

2024/06/11 03:24:25 pm        165
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergey Lavrov) បានសម្តែងការដឹងគុណចំពោះប្រទេសចិន ដែលមិនបានចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស ក្នុងជំនួបជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi)។ លោក ឡាវរ៉ូវ និងលោក វ៉ាង បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីការបរទេស ប្រ៊ីកស៍ (BRICS) ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១០ មិថុនា) នៅទីក្រុង នីស្នី នូវហ្កូរ៉ូដ (Nizhny Novgorod) របស់រុស្ស៊ី។សន្និសិទសន្តិភាពក្នុងសប្តាហ៍នេះ មានគោលបំណងក្រាលមូលដ្ឋានគ្រឹះសម្រាប់ផែនការសន្តិភាពដែលស្នើឡើងដោយអ៊ុយក្រែន។ ទីក្រុងមូស្គូ បានរិះគន់សន្និសីទនេះ ដោយសារកំពុងធ្វើឡើងដោយគ្មានការចូលរួមពីរុស្ស៊ី ហើយប្រទេសចិន កាលពីខែមុន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការមិនចូលរួមក្នុងជំនួបនេះ។ក្រសួងការបរទេសរុស្ស៊ី បានដកស្រង់សម្តីលោក ឡាវរ៉ូវ ដែលបានប្រាប់លោក វ៉ាង ថា ទីក្រុងមូស្គូ សូមថ្លែងអំណរគុណចំពោះវិធីសាស្រ្តប្រកបដោយតុល្យភាព និងជាប់លាប់របស់ទីក្រុងប៉េកាំង ចំពោះវិបត្តិនៅអ៊ុយក្រែន។ លោក ឡាវរ៉ូវ ក៏បានរិះគន់អ្នករៀបចំសន្និសីទសន្តិភាពនោះថា មិនបានពិចារណាលើការចូលរួមដោយស្មើភាពរបស់រុស្ស៊ី។ក្រសួងការបរទេសចិន បាននិយាយថា លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់រុស្ស៊ី ក្នុងនាមជាប្រធាន BRICS ដោយបន្ថែមថា ប្រទេសចិន នឹងធ្វើការជាមួយរុស្ស៊ី ដើម្បីលើកកម្ពស់ការរួបរួម និងស្វ័យកែលម្អនៃប្រជាជាតិសកលខាងត្បូង៕

លោក Blinken ជំរុញឱ្យមេដឹកនាំមជ្ឈិមបូព៌ា ដាក់សម្ពាធលើក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ហ្កាហ្សា

2024/06/11 03:21:19 pm        133
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃចន្ទ (១០ មិថុនា) បានជំរុញឱ្យបណ្ដាមេដឹកនាំអារ៉ាប់ ដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យទទួលយកសំណើបទឈប់បាញ់ ដែលបានលើកឡើងកាលពី ១០ ថ្ងៃមុនដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីបញ្ចប់សង្គ្រាមរយៈពេលប្រាំបីខែនៅតំបន់ហ្កាហ្សា។លោក ប្លីងខិន កំពុងបំពេញទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយរាប់ទសវត្សរ៍។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើក្រុមហាម៉ាស ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។លោក ប្លីងខិន បាននិយាយថា ក្រុមហាម៉ាស គឺជាអ្នកខាងក្រៅតែមួយគត់ដែលមិនទទួលយកសំណើសម្រាប់កិច្ចព្រមព្រៀងបីដំណាក់កាល ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ និងការពិភាក្សាឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធ ដែលលោកបាននិយាយថា អ៊ីស្រាអែល បានយល់ព្រមរួចហើយ។ក្រុមហាម៉ាស បាននិយាយកាលពីខែឧសភា ថា ខ្លួនធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយនៅពេលនោះថា កិច្ចព្រមព្រៀងនោះមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែលទេ ដោយសារតែលក្ខខណ្ឌត្រូវបាន «បន្ទាបខ្លាំងពេក»៕

ក្រុមហាម៉ាស ស្វាគមន៍សេចក្តីសម្រេចបទឈប់បាញ់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើតំបន់ហ្កាហ្សា

2024/06/11 03:16:18 pm        252
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តកាលពីរសៀលថ្ងៃចន្ទទី ១០ មិថុនា នូវសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍សំណើបទឈប់បាញ់ប្រកាសដោយលោកប្រធានាធិបតី Joe Biden ដែលសហរដ្ឋអាមេរិកនិយាយថាអ៊ីស្រាអែលបានទទួលយកហើយ។ សេចក្ដីសម្រេចនេះអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកផែនការបីដំណាក់កាល។ ក្នុងចំណោមសមាជិកទាំង ១៥ ប្រទេស រុស្ស៊ីបានអនុប្បវាទក្នុងការបោះឆ្នោត ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១៤ រូបទៀត បានបោះឆ្នោតគាំទ្រ។ សហរដ្ឋអាមេរិកបានបញ្ចប់អត្ថបទរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចរចារយៈពេល៦ថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សា។ ក្រុមហាម៉ាស បានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិUNSC ដែលគាំទ្រសំណើសុំឲ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា ដោយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រុមអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការនេះ។ក្រុមនេះក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមចរចាដោយប្រយោលជុំវិញការអនុវត្តគោលការណ៍នានា ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូរបស់យើង។ សេចក្ដីសម្រេចនេះ ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួន ដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ។នេះគឺជាលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីផែនការបទឈប់បាញ់ ក្នុងបំណងបញ្ចប់សង្រ្គាមរយៈពេល៨ ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដីហ្កាហ្សា ដែលបានឆក់យកជីវិតមនុស្សជាង៣ម៉ឺននាក់ រួចមកហើយមកទល់នឹងពេលនេះ៕

ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤

2024/06/10 11:43:11 pm        132
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួម​អបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ឯកឧត្តម បន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមពង្រឹងយន្តការផ្ទេរមុខងារកែទម្រង់រចនាសម្ព័ន្ធថ្មី និងប្រព័ន្ធអភិបាលកិច្ចទាំងថ្នាក់ខេត្ត រហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងថា ក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានតំណាងប្រជាពលរដ្ឋ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបន្តដឹកនាំសំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្ត អភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ដូចនេះ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើ ភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការ នយោបាយណាមួយនោះឡើយ។ឯកឧត្តមបន្ថែមថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈ អភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើក កម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើង​សម្រេច គោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់​តែប្រសើរឡើង៕

លោក ហ្ស៊េឡិនស្គី៖ អ៊ុយក្រែន កំពុងធ្វើការលើកិច្ចព្រមព្រៀងគាំទ្រមួយផ្សេងទៀត ជាមួយអាល្លឺម៉ង់

2024/06/10 09:24:32 pm        139
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បានថ្លែងថា ប្រទេសរបស់លោក កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសរបស់លោក បន្ទាប់ពីមានការឈ្លានពានពីរុស្សីពេញទំហឹង ដែលបានធ្វើឡើងកាលពីជាងពីរឆ្នាំមុន។លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា៖«យើងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អ៊ុយក្រែន ជាមួយដៃគូអឺរ៉ុប ជាពិសេសជាមួយប្រទេសអាល្លឺម៉ង់ លើវិធានការគាំទ្របន្ថែមទៀត»។លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃកិច្ចព្រមព្រៀងដ៏សំខាន់នោះទេ។លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា ទីក្រុងគីវ ក៏កំពុងរៀបចំយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរវាងប្រទេសរបស់យើង និងសហរដ្ឋអាមេរិកផងដែរ។លោក ហ្ស៊េឡិនស្គី បានប្រកាសរួចហើយកាលពីចុងខែមេសាថា ទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីធានាថាប្រទេសដែលហែកហួរដោយសង្គ្រាមរបស់ខ្លួន ទទួលបានការគាំទ្ររយៈពេលវែង។សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ខណៈដែលខ្លួនប្រឈមមុខនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ក៏ដូចជាការវាយប្រហារតាមអាកាស នាពេលរាត្រីផងដែរ។អ៊ុយក្រែន ក៏បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអង់គ្លេស អាល្លឺម៉ង់ និងបារាំងផងដែរ។កិច្ចព្រមព្រៀង បានបង្ហាញឲ្យឃើញពីការរំពឹងទុកនៃជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ឆ្នាំខាងមុខ។

អាមេរិក អំពាវនាវឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីបេសកកម្មជួយសង្គ្រោះចំណាប់ថ្នូរអ៊ីស្រាអែល

2024/06/10 09:21:21 pm        135
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan កាលពីថ្ងៃអាទិត្យ បាននិយាយថា កិច្ចព្រមព្រៀង «បទឈប់បាញ់ដ៏យូរអង្វែង» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា «ផ្លូវដែលអាចទុកចិត្តបានតែមួយគត់ឆ្ពោះទៅមុខ» បន្ទាប់ពីបេសកកម្មជួយសង្គ្រោះចំណាប់ថ្នូររបស់អ៊ីស្រាអែល ដែលមន្ត្រីហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧៤នាក់។លោក Sullivan បានប្រាប់អ្នកសារព័ត៌មានCNN អ្នកស្រី Dana Bash ស្តីពី «សន្ទរកថាទៅកាន់ប្រជាជាតិ»ថា៖«មធ្យោបាយដ៏ល្អបំផុតក្នុងការយកចំណាប់ខ្មាំងទាំងអស់មកផ្ទះវិញ និងដើម្បីការពារជនស៊ីវិល ប៉ាឡេស្ទីន គឺត្រូវបញ្ចប់សង្រ្គាមនេះ ហើយវិធីដ៏ល្អបំផុត ដើម្បីបញ្ចប់សង្រ្គាមនេះ គឺសម្រាប់ក្រុមហាម៉ាសដើម្បីនិយាយថា «Yes»ចំពោះកិច្ចព្រមព្រៀង ដែលលោកប្រធានាធិបតី បៃដិន បានប្រកាស ហើយថា អ៊ីស្រាអែល បានទទួលយក ដែលដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅកាន់បទឈប់បាញ់ដ៏យូរអង្វែង និងការវិលត្រឡប់មកវិញនូវចំណាប់ថ្នូរទាំងអស់»។ លោក Sullivan បានបន្ថែមថា៖«នោះហើយជាអ្វីដែលយើងកំពុងជំរុញ ហើយនោះជាអ្វីដែលយើងកំពុងស្នើឲ្យពិភពលោកអំពាវនាវដល់ក្រុមហាម៉ាស ឲ្យទទួលយក»។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានជួយសង្គ្រោះចំណាប់ខ្មាំង ៤នាក់នៅក្នុងប្រតិបត្តិការពិសេសមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាភាគកណ្តាលកណ្តាល ដែលអាជ្ញាធរហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្ស ២៧៤នាក់ និងជិត ៧០០នាក់ផ្សេងទៀត រងរបួស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM