ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីស្រាអែល៖ ក្រុមហាម៉ាស នឹងពិចារណាសំណើបទឈប់បាញ់ដោះលែងចំណាប់ថ្នូរ ដែលអាចបញ្ឈប់ការឈ្លានពានក្រុងរ៉ាហ្វា

2024/04/30 01:38:02 pm        318
ប្រភពពីមនុស្សដែលដឹងការចរចារបស់អ៊ីស្រាអែល និងអ្នកការទូតបរទេស បានប្រាប់ទូរទស្សន៍ CNNថា ក្រុមហាម៉ាស កំពុងពិចារណាសំណើក្របខណ្ឌថ្មីមួយស្នើដោយប្រទេសអេហ្ស៊ីប អំពាវនាវឲ្យក្រុមនេះដោះលែង ចំណាប់ខ្មាំងដែលខ្លួនបានចាប់២០នាក់ពីអ៊ីស្រាអែល ជាថ្នូរនឹងផ្អាកការប្រយុទ្ធគ្នានៅក្នុងដែនដីហ្កាហ្កា ។ អាមេរិក និងអង់គ្លេស ជំរុញឱ្យក្រុមហាម៉ាសទទួលយកសំណើបទឈប់បាញ់របស់អ៊ីស្រាអែល។សំណើចុងក្រោយដែលអ៊ីស្រាអែលមិនទាន់បានយល់ព្រមទាំងស្រុងនោះ ត្រូវបានដាក់ចេញជាពីរដំណាក់កាល ដែលដំណាក់កាលដំបូងទាមទារឱ្យដោះលែងចំណាប់ខ្មាំងពី ២០ ទៅ ៣៣នាក់ក្នុងរយៈពេលជាច្រើនសប្តាហ៍ជាថ្នូរនឹងការផ្អាកការប្រយុទ្ធ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ដំណាក់កាលទីពីរ គឺជាអ្វីដែលប្រភពនានាហៅថាជា ការស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព ហើយចំណាប់ខ្មាំង ទាហានអ៊ីស្រាអែលជាប់ឃុំឃាំង និងសាកសពចំណាប់ខ្មាំង ដែលនៅសេសសល់ នឹងត្រូវដោះដូរសម្រាប់អ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។ ប្រភពការទូតដែលដឹងការចរចា បាននិយាយថាការយោងលើភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាពគឺជា វិធីមួយដើម្បីយល់ព្រមចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍។ បន្ទាប់ពីការជាប់គាំងជាច្រើនខែ កិច្ចព្រមព្រៀងពីភាគីទាំងពីរ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។ ប៉ុន្តែការបរាជ័យក្នុងការព្រមព្រៀងអាចធ្វើឱ្យសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សាកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះ អ៊ីស្រាអែលទំនងជានឹងចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំចូលទីក្រុងរ៉ាហ្វា ភាគខាងត្បូង របស់ដែនដីហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន ទាំងខ្វះអាហារ។ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងប្រតិបត្តិការនេះ ដោយសារតែវិសាលភាពនៃការបាត់បង់ជីវិតជនស៊ីវិលទ្រង់ទ្រាយធំ៕

តាហ្ស៊ីគីស្ថាន កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការប្រព្រឹត្តរបស់ទីក្រុងមូស្គូ លើជនជាតិតាហ្ស៊ីក

2024/04/30 11:54:53 am        271
ក្រសួងការបរទេសរបស់ប្រទេសតាហ្ស៊ីគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាលើអ្វីដែលខ្លួនបានពិពណ៌នាថា ជាទង្វើអយុត្តិធម៌ចំពោះពលរដ្ឋរបស់ខ្លួនដោយទីក្រុងមូស្គូ នៅក្នុងជម្លោះដ៏កម្ររវាងសម្ព័ន្ធមិត្តក្រោយសូវៀត។ក្រសួងនេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីញឹកញាប់ ដែលពលរដ្ឋតាហ្ស៊ីក ត្រូវបានធ្វើបាប ក្នុងវិធីអវិជ្ជមានដោយចេតនា។ក្រសួងមិនបាននិយាយអំពីការចាប់ខ្លួនរបស់រុស្ស៊ីលើបុរសជាច្រើននាក់ ដែលទីក្រុងមូស្គូ បាននិយាយថា មកពីប្រទេសតាហ្ស៊ីគីស្ថាន បន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវលើសាលប្រគុំតន្ត្រីមួយ នៅជាយនៃរដ្ឋធានីនេះ កាលពីថ្ងៃទី២២ ខែមីនា។ក្រសួងការបរទេសតាហ្ស៊ីគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋរបស់ខ្លួនជិត ១.000នាក់ ដែលព្យាយាមចូលប្រទេសរុស្ស៊ី ត្រូវបានជាប់គាំង នៅក្នុងអាកាសយានដ្ឋានVnukovo របស់ទីក្រុងមូស្គូ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា «ដោយគ្មានលក្ខខណ្ឌអនាម័យសមរម្យត្រូវបានផ្តល់ឲ្យពួកគេ»។ក្រសួងបានបញ្ជាក់ថា ជនជាតិតាហ្ស៊ីកចំនួន ២៧នាក់ ត្រូវបាននិរទេសហើយ ៣០៦នាក់ផ្សេងទៀត ត្រូវបានដាក់ក្នុងបញ្ជីមនុស្សដែលត្រូវនិរទេសចេញពីប្រទេសរុស្ស៊ី។ក្រសួងបានបន្តថា៖«វិធានការរឹតបន្តឹងបែបនេះ គឺត្រូវបានអនុវត្តចំពោះតែពលរដ្ឋតាហ្ស៊ីកប៉ុណ្ណោះ។ ជនជាតិតាហ្ស៊ីករាប់សិបនាក់ ក៏បានជាប់គាំង នៅក្នុងអាកាសយានដ្ឋានផ្សេងទៀត នៅក្នុងទីក្រុងមូស្គូ។

ជប៉ុន អាចឈ្នះចិនក្នុងការដាក់អវកាសយានិកលើភពព្រះចន្ទ ខណៈអាមេរិក សន្យាជួយជ្រោមជ្រែង

2024/04/30 11:50:39 am        303
ប្រទេសជប៉ុនអាចឈ្នះចិន ក្នុងការដាក់អវកាសយានិកនៅលើភពព្រះចន្ទ ស្របពេលលោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថា អវកាសយានិកជប៉ុននឹងក្លាយជាមនុស្សដំបូងគេ មិនមែនជាជនជាតិអាមេរិក ដែលបានចុះចតលើផ្ទៃភពព្រះចន្ទ ខណៈអង្គការណាសា (Nasa)ហៅថាជាការប្រណាំងប្រជែងផ្នែកអវកាសថ្មី។ក្រោមផែនការដែលបានគូសបញ្ជាក់ដោយលោក Biden និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida កាលពីថ្ងៃទី១០ ខែមេសា ប្រទេសជប៉ុននឹងធ្វើការយ៉ាងប្រកៀកស្មាគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីដាក់អវកាសយានិកម្នាក់នៅលើភពព្រះចន្ទជាផ្នែកនៃបេសកកម្ម អាតេមីស (Artemis) របស់អង្គការ ណាសា ជាលើកដំបូងនៅឆ្នាំ២០២៨ និងម្តងទៀតនៅឆ្នាំ ២០៣២ ។ ផែនការនេះធ្វើឲ្យជប៉ុនត្រូវប្រជែងជាមួយចិន ដែលធ្លាប់បានប្រកាសពីផែនការដាក់អវកាសយានិកនៅលើភពព្រះចន្ទត្រឹមឆ្នាំ ២០៣០។ប្រទេសចិន ក៏មានផែនការសាងសង់មូលដ្ឋាននៅភពព្រះចន្ទរួមគ្នាជាមួយរុស្ស៊ីនៅឆ្នាំ ២០៣៥ ស្របពេលប្រធានអង្គការណាសាលោក Bill Nelson បានធ្លាប់បានហៅដដែលៗ ថាជា ការប្រណាំងប្រជែងផ្នែកអវកាសថ្មី ។ លោក Nelson បាននិយាយកាលពីដើមខែនេះ ដោយសំដៅទៅលើប្រទេសចិន ថា យើងជឿថា កម្មវិធីអវកាសស៊ីវិលជាច្រើនរបស់ពួកគេ គឺជាកម្មវិធីយោធា។ ហើយលោកគិតថា ជាក់ស្តែង យើងកំពុងស្ថិតក្នុងការរត់ប្រណាំងមួយ។ ប្រទេសចិនបានបង្កើនកម្មវិធីអវកាសរបស់ខ្លួនរួចហើយ ដោយបានសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួនដោយជោគជ័យ និងគ្រោងនឹងចុះចតយានអវកាសស៊ើបអង្កេតមួយនៅចំហៀងឆ្ងាយពីភពព្រះចន្ទ ដែលបែរមុខទៅឆ្ងាយជាអចិន្ត្រៃយ៍ពីភពផែនដីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ឆ្មាំល្បាតឆ្នេរចិន បណ្តេញនាវាហ្វីលីពីន ចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

2024/04/30 11:45:53 am        309
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (៣០ មេសា) នេះថា ខ្លួន «បានបណ្តេញ» នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាមួយគ្រឿងទៀតចេញពីដែនទឹកជម្លោះដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) នៅសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នេះទេ ប៉ុន្តែឧបទ្ទវហេតុនេះ គឺជាការប៉ះទង្គិចចុងក្រោយបំផុតដែលកើតឡើងរវាងប្រទេសទាំងពីរក្នុងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះនៅឯតំបន់ថ្មប៉ប្រះទឹក ដែលហ្វីលីពីននិយាយថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ប៉ុន្តែប្រទេសចិន ក៏អះអាងសិទ្ធិថាជារបស់ខ្លួនផងដែរ។ ភាគីទាំងពីរក៏បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញសកម្មភាពនានា និងការធ្វើសមយុទ្ធយ៉ាងគឃ្លើននៅទីនោះ ហើយថ្មីៗនេះហ្វីលីពីន បានកោះហៅអ្នកការទូតចិនម្នាក់មកតវ៉ាជុំវិញសកម្មភាពនេះ។ចិន និងហ្វីលីពីន ធ្លាប់បាននិយាយថា ពួកគេនឹងស្វះស្វែងរកទំនាក់ទំនង និងការគ្រប់គ្រងកាន់តែប្រសើរឡើងជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងដ៏ធំ ប៉ុន្តែភាពតានតឹងបានកើនឡើងនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីហ្វីលីពីន បានបង្កើតទំនាក់ទំនងការទូត និងយោធាកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស៖ ប្រទេសអ៊ីតាលី បានផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន

2024/04/30 11:39:04 am        279
រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា អ៊ីតាលីបានបញ្ជូនមីស៊ីល Storm Shadow ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការបិទបាំងការសម្ងាត់ជាច្រើនខែជុំវិញការផ្គត់ផ្គង់សព្វាវុធរបស់ប្រទេសអ៊ីតាលី ទៅកាន់ទីក្រុងគីវ។ លោក Grant Shapps បានធ្វើសេចក្តីប្រកាស នៅពេលធ្វើដំណើរទៅកាន់រោងចក្រក្នុងចក្រភពអង់គ្លេស ដែលក្រុមហ៊ុនផលិតមីស៊ីល MBDA ផលិតមីស៊ីល Storm Shadow ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី នៅតំបន់គ្រីម៉េ (Crimea) និងកន្លែងផ្សេងទៀត។លោក Shapps បានប្រាប់សារព័ត៌មាន The Times of London ថា៖«ខ្ញុំគិតថា មីស៊ីល Storm Shadow គឺជាអាវុធដ៏អស្ចារ្យ»។លោកបាននិយាយថា៖« ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី បានដាក់ទីតាំងអាវុធទាំងនោះសម្រាប់ ប្រើប្រាស់ជាពិសេស នៅតំបន់គ្រីម៉េ។ សព្វាវុធទាំងនេះ កំពុងធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង»។ចក្រភពអង់គ្លេស ធ្លាប់បានប្រកាសបញ្ជូនមីស៊ីល Storm Shadows ទៅអ៊ុយក្រែន ខណៈដែលបារាំង បានប្រកាសបញ្ជូនមីស៊ីលដែលគេស្គាល់ថា SCALP-EG។ ប៉ុន្តែអ៊ីតាលីភាគច្រើន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីអាវុធដែលខ្លួនបញ្ជូន ទៅកាន់អ៊ុយក្រែន ហើយមិនដែលរាយការណ៍ពីការបញ្ជូនមីស៊ីលដែលផលិតដោយក្រុមហ៊ុនMBDAទេ។កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីតាលី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើង របស់លោក Shapps នៅពេលសួរដោយអ្នករាយការណ៍ព័ត៌មានការពារជាតិ។ប្រទេសអ៊ីតាលី បានទិញមីស៊ីល Storm Shadow ពីក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប MBDA ក្នុងឆ្នាំ ១៩៩៩ ហើយបានទទួលប្រហែល ២០០គ្រាប់ ដោយប្រើប្រាស់ពួកវា ក្នុងអំឡុងពេលប្រតិបត្តិការរបស់ណាតូ នៅលីប៊ីក្នុងឆ្នាំ ២០១១។

លោក ប្ល៊ីន ខិន៖ អាមេរិក ជិតបញ្ចប់សន្តិសុខសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/04/30 11:36:19 am        310
រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប៊្លីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកជិតរួចរាល់ហើយជាមួយនឹងកញ្ចប់សន្តិសុខ ដើម្បីផ្តល់ជូនអារ៉ាប៊ីសាអ៊ូឌីត ប្រសិនបើខ្លួនធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែល ខណៈដែលលោក ស្វែងរកការលើកទឹកចិត្តសម្រាប់អ៊ីស្រា អែល ដើម្បីគាំទ្ររដ្ឋប៉ាឡេស្ទីន។លោក ប៊្លីនខិន កំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រនេះ ក្នុងការធ្វើដំណើរទី៧របស់ខ្លួន ទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានឆ្លើយតបជាមួយនឹងការវាយលុកឥតឈប់ឈរ នៅក្នុងតំបន់ហ្គាហ្សា ដែលបាននាំឲ្យមានការរិះគន់ជា សកល។រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ខណៈពេលដែលគាំទ្រដល់ប្រទេសអ៊ីស្រា អែល បានស្វែងរកការសម្របសម្រួលពីរដ្ឋាភិបាលរបស់ខ្លួន ដោយកាត់បន្ថយការរំពឹងទុកនៃទំនាក់ទំនងផ្លូវការជាមួយអារ៉ាប៊ីសាអ៊ូឌីតដែលជាអ្នកផ្លាស់ស្ថានការណ៍ដ៏សំខាន់ ពីព្រោះរដ្ឋឈូងសមុទ្រ គឺជាអាណាព្យាបាលនៃទីតាំងដ៏ពិសិដ្ឋបំផុតពីររបស់សាសនាឥស្លាម។ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយទីក្រុងរីយ៉ាដ ត្រូវបានគេរំពឹងថា នឹងទទូចឲ្យមានផ្លូវទៅកាន់ភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ក៏ដូចជាការធានាសន្តិសុខតាមបែបសម្ព័ន្ធភាពពីទីក្រុងវ៉ាស៊ីនតោន ដែលបានព្យាយាមម្តងហើយម្តងទៀតជាមួយនឹងភាពជោគជ័យមានកំណត់ ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនចេញពីមជ្ឈិមបូព៌ា។ លោក ប្ល៊ីនខិន បាននិយាយថា៖«ខ្ញុំគិតថា ការងារដែលអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើរួមគ្នាក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្ទាល់របស់យើង ពិតមានសារៈសំខាន់ណាស់ និងជិតឈានដល់ការបញ្ចប់ហើយ»។

អាណត្តិរបស់គណៈកម្មការUN ដែលពិនិត្យទណ្ឌកម្មរបស់កូរ៉េខាងជើង ផុតកំណត់បន្ទាប់ពីរុស្ស៊ីវ៉េតូ

2024/04/30 11:29:30 am        269
អាណត្តិរបស់គណៈកម្មការអង្គការសហប្រជាជាតិ ក្នុងការតាមដានពិនិត្យការអនុវត្តទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង នឹងផុតកំណត់នៅថ្ងៃអង្គារនេះ បន្ទាប់ពីការវ៉េតូរបស់រុស្ស៊ី នៃការបន្តរបស់គណៈកម្មការនេះ។ កាលពីខែមុន រុស្ស៊ីបានវ៉េតូសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបន្តអាណត្តិរបស់គណៈកម្មការ។ ដោយចាប់ផ្តើមនៅឆ្នាំ ២០០៩ គណៈកម្មាការ បានពិនិត្យមើលពីរបៀបដែលទីក្រុងព្យុងយ៉ាង គេចវេសពីការដាក់ទណ្ឌកម្ម និងបានបន្តកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ក្រុមនេះ បានចេញរបាយការណ៍ពីរដងក្នុងមួយឆ្នាំ។ឯកសារចុងក្រោយ បាននិយាយថា៤០ភាគរយនៃកម្មវិធីអាវុធមហាប្រល័យ របស់ប្រទេសកូរ៉េខាងជើង ត្រូវបានផ្តល់មូលនិធិដោយ «មធ្យោបាយតាមបណ្តាញអ៊ីនធឺណេតខុសច្បាប់» ដោយលើកឡើងពីរបាយការណ៍ដោយរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្រុមគណៈកម្មការនេះ ក៏កំពុងតាមដានការផ្គត់ផ្គង់សព្វាវុធដែលត្រូវបានចោទប្រកាន់ថាកូរ៉េខាងជើង ផ្តល់ដល់ប្រទេសរុស្ស៊ី។ ការផ្ទេរបែបនេះនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀតដើម្បីបង្កើតយន្តការថ្មីមួយសម្រាប់ត្រួតពិនិត្យការគេចវេសពីទណ្ឌកម្ម។លោកស្រី តាកឺឈី ម៉ៃកូ(Takeuchi Maiko) អតីតគណៈកម្មការរបស់ក្រុមនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា លោកស្រីជឿថា រុស្ស៊ីបានវេតូសេចក្តីសម្រេចនេះ ដើម្បីបង្កភាពងាយស្រួលដល់ប្រទេសនេះ ក្នុងការគេចវេសពីទណ្ឌកម្ម ដើម្បីនាំចូលគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងធ្វើកិច្ចការផ្សេងៗទៀត។ លោកស្រីបញ្ជាក់ថា ទស្សនៈរបស់លោកស្រីគឺប្រទេសកូរ៉េខាងជើង បានក្លាយជាប្រទេសចាំបាច់សម្រាប់រុស្ស៊ី ខណៈទីក្រុងព្យុងយ៉ាងផ្តល់មីស៊ីលបាលីស្ទីក និងគ្រាប់រំសេវ ដល់ប្រទេសនេះ ក្នុងពេលទីក្រុងមូស្គូវាយលុកលើអ៊ុយក្រែន។

ប្រមុខ NATO អំពាវនាវឱ្យមានការបញ្ជូនជំនួយយោធាបន្ទាន់ ទៅអ៊ុយក្រែន

2024/04/30 11:07:38 am        284
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវក្នុងការផ្តល់ជំនួយយោធាបន្ទាន់ ដែលពួកគេបានសន្យាចំពោះប្រទេសអ៊ុយក្រែន។លោក Stoltenberg និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគីវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។លោក Zelenskyy បាននិយាយសំដៅទៅលើការគាំទ្រផ្នែកយោធាបន្ថែមទៀត ដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។លោក និយាយថា ពុំបានមើលឃើញមានការវិវឌ្ឍជាវិជ្ជមានណាមួយ ទាក់ទងនឹងការគាំទ្រឲ្យទាន់ពេលវេលាសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក។ ការផ្គត់ផ្គង់មានកំណត់ បានចាប់ផ្តើមហើយ ប៉ុន្តែដំណើរការនេះចាំបាច់ត្រូវតែបង្កើនល្បឿន។ដោយលើកឡើងពីជំនួយយោធាដែលជាប់គាំងសម្រាប់អ៊ុយក្រែន លោក Stoltenberg បាននិយាយថា កង្វះគ្រាប់រំសេវបានធ្វើឱ្យរុស្ស៊ីអាចជំរុញរុលទៅមុខនៅតាមសមរភូមិ។ប៉ុន្តែប្រមុខសម្ព័ន្ធយោធាណាតូ បាននិយាយថា វាមិនយឺតពេលទេសម្រាប់អ៊ុយក្រែន ក្នុងការទទួលជ័យជម្នះ ខណៈការគាំទ្រកាន់តែច្រើនកំពុងកើតមាន។ លោក និយាយថា ទំនួលខុសត្រូវរបស់យើង គឺដើម្បីធានាបានថា ការប្រកាសទាំងនេះត្រូវប្រែក្លាយទៅជាការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវពិតប្រាកដ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អ៊ុយក្រែន ប្រឈមមុខទៅនឹងកង្វះគ្រាប់រំសេវធ្ងន់ធ្ងរ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលបណ្តាលឱ្យកងកម្លាំងរុស្ស៊ី រុលទៅមុខនៅសមរភូមិ នៅអ៊ុយក្រែនភាគខាងកើត។

អ៊ីស្រាអែល ប្រញាប់ប្រញាល់ទប់ស្កាត់ដីកាតុលាការ ICCសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា

2024/04/30 10:48:41 am        291
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីទប់ស្កាត់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនឲ្យចេញដីកាចាប់ខ្លួនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។ ប្រភពការទូតអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃអាទិត្យថា ការិយាល័យនាយករដ្ឋមន្ត្រីបារម្ភថាតុលាការICC នឹងចេញដីកាចាប់ខ្លួនក្នុងពេលឆាប់ៗនេះលើលោក នាយករដ្ឋមន្ត្រី Benjamin] Netanyahu រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ក៏ដូចជាអគ្គសេនាធិការកងកម្លាំងការពារ IDF លោក ហើហ្សល ហាឡេវី (Herzl Halevi)។ ប្រភពនោះបាននិយាយ តើលោកប្រធានាធិបតីអាមេរិក Joe] Biden នៅឯណា?ហេតុអ្វីបានជាលោកនៅស្ងៀម ខណៈគេចោទអ៊ីស្រាអែល។ ប្រភពអ៊ីស្រាអែលបាន លើកឡើងថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ(Hague)មិនអាចធ្វើសកម្មភាពប្រឆាំងនឹងលោក Netanyahu និងមន្ត្រីយោធាជាន់ខ្ពស់ ដោយគ្មានមានការគាំទ្រ ឬយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិកនោះទេ។អ្នកវិភាគជនជាតិអ៊ីស្រាអែល លោក Ben Caspit បាននិយាយថា លោក Netanyahu ស្ថិតក្រោមភាពតានតឹងខុសពីធម្មតា ជុំវិញការរំពឹងទុកនៃដីកាចាប់ខ្លួនរបស់តុលាការ ICC លើរូបលោក និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត។មុននេះ ក្រសួងការបរទេសអ៊ីស្រាអែលបានណែនាំស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោកឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើ តុលាការ ICC ចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧តុលាឆ្នាំមុន ដែលអ៊ីស្រាអែល និយាយថាក្រុមនេះ បានសម្លាប់មនុស្សជិត ១.២០០ នាក់ ហើយចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជិត៣៤.៥០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

2024/04/30 10:35:06 am        374
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូតក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ ក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM