សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន បង្ហាញការព្រួយបារម្ភខ្លាំងចំពោះការគ្រប់គ្រងការនាំចេញតាមផែនការរបស់ប្រទេសជប៉ុន

2024/04/29 09:43:15 pm        135
ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងជុំវិញការគ្រប់គ្រងការនាំចេញរបស់ប្រទេសជប៉ុនតាមផែនការ លើមុខទំនិញជាក់លាក់នៃគ្រឿងអេឡិចត្រូនិក និងផ្នែកផ្សេងទៀត។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការណ៍ដែលបានស្នើឡើងរបស់ភាគីជប៉ុននឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មធម្មតា រវាងសហគ្រាសចិន និងជប៉ុន និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។អ្នកនាំពាក្យ បាននិយាយថា ប្រទេសជប៉ុនគួរតែកែតម្រូវការអនុវត្តខុសរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ដោយលើកឡើងថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសខ្លួន។ខណៈឧស្សាហកម្មគ្រឿងអេឡិចត្រូនិក មានលក្ខណៈសកលភាវូបនីយកម្មខ្ពស់ ការផ្លាស់ប្តូររបស់ប្រទេសមួយចំនួនក្នុងការធ្វើឱ្យទូលំទូលាយនូវគោលគំនិតនៃសន្តិសុខជាតិ ដែលការរំលោភលើវិធានការគ្រប់គ្រងការនាំចេញ និងការបែងចែកទីផ្សារពិភពលោក បានងាកចេញយ៉ាងធ្ងន់ធ្ងរពីគោលការណ៍នៃពាណិជ្ជកម្មសេរី និងច្បាប់ពាណិជ្ជកម្មពហុភាគី ហើយបានប៉ះពាល់ដល់ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

កងកម្លាំងនាវាមុជទឹករបស់ចិន ត្រូវបានសង្កត់ធ្ងន់ដោយការហ្វឹកហាត់ជាក់ស្តែងបន្ថែមទៀត សម្រាប់ការប្រយុទ្ធ

2024/04/29 07:59:45 pm        1270
ចិន កំពុងជំរុញកងកម្លាំងនាវាមុជទឹករបស់ខ្លួនឱ្យអត់ធ្មត់ និងធ្វើសមយុទ្ធហ្វឹកហាត់កាន់តែខ្លាំងនិងជាក់ស្តែងច្រើនបន្ថែមទៀត។ គោលដៅគឺដើម្បីឱ្យនាវាមុជទឹកអាចធ្វើប្រតិបត្តិការកាន់តែឆ្ងាយពីឆ្នេរសមុទ្រចិន និងកាន់តែជ្រៅទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលតម្រូវឱ្យមេបញ្ជាការ និងកងនាវិកមានសមត្ថភាពជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលអាចបត់បែនបាន ដែលជាបទដ្ឋាននៅក្នុងទីបញ្ជាការកងនាវាចរខាងលិច។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានសិក្សាដែនសមុទ្រចិននៅមហាវិទ្យាល័យស្ដីពីសង្រ្គាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក ការផ្លាស់ប្តូរនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ក្រុមនាវិកនាវាមុជទឹក។ ការហ្វឹកហ្វឺនបានក្លាយទៅជា ភាពប្រាកដនិយម កាន់តែម៉ត់ចត់ និងស្តង់ដារនៅទូទាំងកងនាវា ។ ទោះបីជាមានការតានតឹងលើឧបករណ៍នាវាមុជទឹក និងក្រុមនាវិកក៏ដោយ ការផ្លាស់ប្តូរទាំងនេះចំពោះការហ្វឹកហាត់អាចផ្តល់លទ្ធផលដល់កងនាវាមុជទឹកដែលមានសមត្ថភាពប្រយុទ្ធបន្ថែមទៀតដែលកំពុងប្រតិបត្តិការនៅទូទាំងសមុទ្រប៉ាស៊ីហ្វិកខាងលិច។ការផ្លាស់ប្តូរតាំងពីឆ្នាំ២០១៤ នៅពេលយុទ្ធសាស្រ្តយោធារបស់ប្រទេសចិនបានពង្រីកចាប់ពីការការពារទ្វីបនៅតាមព្រំដែនរបស់ប្រទេសចិន ទៅដល់ប្រតិបត្តិការទឹកខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមមេដឹកនាំចិន បានអំពាវនាវឱ្យនាវាមុជទឹកវាយប្រហារទទួលយកការផ្តល់ព័ត៌មាន ជាជាងចំណាយពេលអត់ប្រយោធន៍ ក្នុងនាមជាអ្នកប្រមាញ់ ពួកគេនឹងបញ្ជូន និងទទួលទិន្នន័យគោលដៅពីប្រភពខាងក្រៅដូចជា នាវាប្រយុទ្ធលើដី យន្តហោះ និងទីស្នាក់ការកងនាវា។ លោក Christopher Sharman និង លោក Terry Hess ដែលជាសហនិពន្ធរបាយការណ៍ CMSI បានសរសេរថា ខណៈកងកម្លាំងរំដោះប្រជាជនចិន PLA បានសង្កត់ធ្ងន់តម្រូវការក្នុងសម័យសង្គ្រាមក្នុងការហ្វឹកហាត់អស់ជាច្រើនឆ្នាំ តម្រូវការច្បាស់លាស់លើការហ្វឹកហាត់ក្រោមលក្ខខណ្ឌដែលត្រូវរំពឹងទុកក្នុងការប្រយុទ្ធនឹងបន្ថែមភាពរឹងមាំ និងភាពម៉ត់ចត់ដល់ការហ្វឹកហ្វឺននេះ និងជំរុញឱ្យអង្គភាពហ្វឹកហាត់ប្រៀបបានធ្វើសង្គ្រាមពិតៗ ៕

ទីក្រុងមូស្គូ អាចរឹបអូសទ្រព្យសម្បត្តិឯកជនរបស់អាមេរិកនៅរុស្ស៊ី បើសិនអាមេរិក រឹបអូសយកទុនបម្រុងដែលបង្កករបស់ខ្លួន

2024/04/29 07:52:28 pm        215
លោក ឌ្មីទ្រី ម៉េដវីដេវ (Dmitry Medvedev) មន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី អាចឆ្លើយតបទៅនឹងការរឹបអូសប្រាក់បំរុងរបស់ខ្លួនដែលត្រូវបានបង្កកនៅលោកខាងលិចដោយសហរដ្ឋអាមេរិក គឺដោយការរឹបអូសទ្រព្យសម្បត្តិ រួមទាំងទ្រព្យសម្បត្តិ និងសាច់ប្រាក់របស់ពលរដ្ឋអាមេរិក និងអ្នកវិនិយោគ នៅក្នុងប្រទេសរុស្ស៊ី។សភាតំណាងរាស្រ្តអាមេរិក បានអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋបាលរបស់លោក បៃដិន ( Biden) រឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានរក្សាទុកនៅក្នុងធនាគារអាមេរិក ហើយផ្ទេរវាទៅអ៊ុយក្រែន ជាអ្វីដែលវិមានក្រឹមឡាំង បាននិយាយថា នឹងខុសច្បាប់ និងបង្កឲ្យមានការសងសឹក។ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានហាមឃាត់ការធ្វើប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ហើយបានរារាំងទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ នៅលោកខាងលិច ដែលភាគច្រើន គឺស្ថិតនៅក្នុងស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបមិនមែនអាមេរិក។ក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ (G7) ក៏កំពុងសម្លឹងមើលផងដែរនូវអ្វីដែលខ្លួនអាចធ្វើបានជុំវិញទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ។

ចារកម្មអាមេរិក ជឿថាលោក ពូទីន ប្រហែលមិនបានបញ្ជាឱ្យសម្លាប់លោក Navalny ទេ

2024/04/29 06:41:53 pm        151
ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់សហរដ្ឋអាមេរិក បានកំណត់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រហែលជាមិនបានបញ្ជាឱ្យគេសម្លាប់អតីតអ្នកនយោបាយប្រឆាំងរុស្ស៊ីដ៏ល្បី លោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) នៅជំរំពន្ធនាគារតំបន់អាកទិក ក្នុងខែកុម្ភៈ នោះទេ នេះបើតាមសារព័ត៌មាន វ៉លស្ទ្រីត ជើណល (Wall Street Journal) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៧ មេសា)។លោក ណាវ៉ាល់នី វ័យ ៤៧ ឆ្នាំ គឺជាអ្នករិះគន់ក្នុងស្រុកដ៏សំខាន់បំផុតលើលោក ពូទីន។ សម្ព័ន្ធមិត្តរបស់លោក ដែលអាជ្ញាធរឱ្យឈ្មោះថាជាក្រុមជ្រុលនិយម បានចោទប្រកាន់លោក ពូទីន ថាបានសម្លាប់លោក ណាវ៉ាល់នី ហើយនិយាយថា ពួកគេនឹងផ្តល់ភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នេះ។វិមានក្រឹមឡាំង បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធណាមួយរបស់រដ្ឋលើការស្លាប់នោះឡើយ ហើយថាលោកបានស្លាប់ដោយរោគាពាធ។ កាលពីខែមុន លោក ពូទីន បានហៅការស្លាប់របស់លោក ណាវ៉ាល់នី ថា «ជារឿងដ៏សោកសៅ» ព្រោះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់អ្នកនយោបាយជាប់ពន្ធនាគាររូបនោះទៅឱ្យលោកខាងលិចក្នុងការផ្លាស់ប្តូរអ្នកទោស។ សម្ព័ន្ធមិត្តរបស់លោក ណាវ៉ាល់នី ក៏បាននិយាយថា ការផ្លាស់ប្ដូរបែបនេះកំពុងដំណើរការនៅពេលនោះ។របាយការណ៍ WSJ ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក បានសន្និដ្ឋានថា លោក ពូទីន ប្រហែលជាមិនបានបញ្ជាឱ្យគេសម្លាប់លោក ណាវ៉ាល់នី កាលពីខែកុម្ភៈទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានឃើញរបាយការណ៍របស់សារព័ត៌មាននោះ ដែលលោកថាជា «ការទាយទុកដោយគ្មានអំណះអំណាង»៕

កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន

2024/04/29 06:35:10 pm        121
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (២៩ មេសា) នេះដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងជើងថា ប្រទេសកូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដល់ប្រទេសអ៊ុយក្រែន។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃទី២៤ ខែមេសាថា សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនដោយសម្ងាត់នូវប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។កាលពីថ្ងៃអាទិត្យ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិក បានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ដល់អ៊ុយក្រែន ដែលបង្កឱ្យមានការមិនសប្បាយចិត្ត និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ»។ប្រធាននាយកដ្ឋានរូបនោះបាននិយាយថា «សហរដ្ឋអាមេរិក មិនអាចកម្ចាត់វីរភាពរបស់កងទ័ពរុស្ស៊ី និងប្រជាជន ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត ឬជំនួយយោធាណាមួយបានឡើយ»។ ទំនាក់ទំនងយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងកើនឡើង ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថាបង្កជាកំណើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ខណៈទីក្រុងព្យុងយ៉ាង កំពុងតែមិនសប្បាយចិត្តជាមួយនឹងទំនាក់ទំនងយោធាដ៏ស្អិតរមួតរបស់អាមេរិក និងកូរ៉េខាងត្បូង ជាពិសេសសមយុទ្ធយោធានាពេលថ្មីៗនេះ៕

ប្រទេសចិន នឹងអនុញ្ញាតឲ្យនាំចូល កសិផល និងផលិតផលនេសាទ ពីកោះតៃវ៉ាន់

2024/04/29 06:08:07 pm        114
រដ្ឋបាលទូទៅនៃអង្គភាពគយរបស់ចិន (GAC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុម័តការនាំចូលផ្លែក្រូចត្លុង ផលិតផលកសិកម្ម និងនេសាទផ្សេងទៀតពីកោះតៃវ៉ាន់ ដោយសារពួកគេបំពេញតាមលក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែកពីចិនដីគោក។ តម្រូវការនេះ នឹងត្រូវធ្វើឡើងដោយផ្អែកលើការវាយតម្លៃបែបវិទ្យាសាស្ត្រ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។លោកចាវ សឹងលៀន ( Zhao Zenglian) អនុប្រធាន GAC បាននិយាយនៅក្នុងជំនួបជាមួយគណៈប្រតិភូ បក្សគូមីនតាំង ថារដ្ឋបាលទូទៅនៃអង្គភាពគយរបស់ចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយគណបក្សគូមីនតាំង (Kuomintang) (KMT) និងក្រុមអាជ្ញាធរពាក់ព័ន្ធនៅកោះតៃវ៉ាន់ លើការបន្តការនាំចូលផលិតផលកសិកម្ម និងនេសាទរបស់តៃវ៉ាន់ទៅកាន់ចិនដីគោក ដោយផ្អែកលើមូលដ្ឋាននយោបាយរួមនៃការប្រកាន់ខ្ជាប់ការឯកភាពឆ្នាំ១៩៩២ និងការប្រឆាំងនឹងការទាមទារឯករាជ្យភាពកោះតៃវ៉ាន់ ។ គណៈប្រតិភូដឹកនាំដោយ លោក ហ្វ៊ូ គុន ជី ( Fu Kun-chi) បានទៅទស្សនាអង្គភាព GAC នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ។លោក Zhao បានបន្ថែមថា GAC មានឆន្ទៈក្នុងការធ្វើការជាមួយគណបក្សគូមីនតាំង( KMT) និងអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់ ដើម្បីលើកទឹកចិត្តអ្នកនៅក្នុងឧស្សាហកម្មនៅតៃវ៉ាន់ ពង្រឹងការគ្រប់គ្រងចំពោះប្រភព និងចាត់វិធានការកែតម្រូវជាក់ស្តែង និងអាចធ្វើទៅបាន៕

រដ្ឋមន្ត្រីការបរទេសថៃ លាលែងពីតំណែង បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី

2024/04/29 05:12:36 pm        132
រដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថារដ្ឋមន្ត្រីការបរទេសថៃ លោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-Nukara) បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានដកចេញពីតំណែងឧបនាយករដ្ឋមន្ត្រី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្វះស្វែងរកការជួយដោះស្រាយជម្លោះមីយ៉ាន់ម៉ា។ការលាលែងពីតំណែងដែលមិននឹកស្មានដល់របស់លោក ផនព្រី បានធ្វើឱ្យក្រសួងការបរទេសមានភាពស្រពេចស្រពិល ខណៈដែលលោកបានដឹកនាំក្រុមកិច្ចការមីយ៉ាន់ម៉ា ហើយកាលពីខែមុនបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ដែលស្វះស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សារវាងភាគីសង្គ្រាម បន្ទាប់ពីរយៈពេលបីឆ្នាំនៃអស្ថិរភាព និងអំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារ។អ្នកនាំពាក្យរដ្ឋាភិបាល លោក ឆៃ វិចឆារុង (Chai Wacharonke) បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានទទួលលិខិតលាលែងពីតំណែងរបស់លោក ផនព្រី។ ការលាលែងពីតំណែងរបស់លោក ផនព្រី បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល រួមទាំងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលដូចជាលោកឧបនាយករដ្ឋមន្ត្រី ភូមថាំ វ៉េឆាសយ៉ាឆៃ (Phumtham Wechayachai) ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នេះជារឿងនឹកស្មានមិនដល់ទាល់តែសោះ។គណៈរដ្ឋមន្រ្តីថ្មីរបស់លោក សេដ្ឋា ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្ររបស់ប្រទេសថៃ និងបានចុះផ្សាយក្នុងសារព័ត៌មានរាជវង្ស (Royal Gazette) បានបង្ហាញថា លោក ផនព្រី ស្ថិតក្នុងបញ្ជីត្រឹមតែជារដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ និងលែងមានឋានៈបន្ថែមជាឧបនាយករដ្ឋមន្ត្រីទៀតហើយ៕

រដ្ឋាភិបាលអន្តរកាលហៃទី នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអង្គារស្អែកនេះ

2024/04/29 05:09:40 pm        124
ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី កាលពីថ្ងៃសៅរ៍ (២៧ មេសា) បាននិយាយថា ខ្លួននឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះនៅថ្ងៃអង្គារ (៣០ មេសា) ស្អែកនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ស្របពេលមានកំណើនអំពើហិង្សាពីក្រុមជនអន្ធពាល។ក្រុមប្រឹក្សាអន្តរកាលបានចូលកាន់អំណាចនៅក្នុងពិធីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រី អារីយែល ហង់រី (Ariel Henry) លាលែងពីតំណែងជាផ្លូវការ។ អាណត្តិរបស់រដ្ឋាភិបាលអន្តរកាលនេះដំណើរការដល់ខែកុម្ភៈ ឆ្នាំ២០២៦ ឬនៅពេលដែលគេកំណត់ថានឹងមានការបោះឆ្នោត ហើយមិនអាចបន្តទៀតបានទេ។សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះនឹងប្រព្រឹត្តទៅនៅការិយាល័យ វីឡា ដាក់គុយ (Villa d'Accueil) របស់នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារ។ការដំឡើងរបស់ក្រុមប្រឹក្សានេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដាក់ពង្រាយបេសកកម្មសន្តិសុខពហុជាតិដែលលោក ហង់រី បានស្នើសុំក្នុងឆ្នាំ២២២ ហើយអង្គការសហប្រជាជាតិបានអនុម័តជាងប្រាំមួយខែមុន៕

លោក Biden បញ្ជាក់ជំហរជាថ្មីលើតំបន់រ៉ាហ្វា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu

2024/04/29 04:24:31 pm        121
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ ២៨ ខែមេសា ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងបានបញ្ជាក់ ជំហរជាច្មីរបស់លោកយ៉ាងច្បាស់ លើការលុកលុយដែលអាចកើតមានក្នុងទីក្រុងព្រំដែនរ៉ាហ្វា(Rafah)របស់ព្រំដែនហ្កាហ្សា។ សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើផ្នែកនៃការសន្ទនានោះទេ។ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមិនអាចគាំទ្រប្រតិបត្តិការតំបន់ រ៉ាហ្វា ដោយគ្មានផែនការមនុស្សធម៌សមរម្យ និងគួរឱ្យទុកចិត្តបានទេ។ ថ្លែងពេលថ្មីៗនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមស្តាប់ការព្រួយបារម្ភ និងគំនិតរបស់សហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមការឈ្លានពាន។ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទចុងក្រោយកាលពីថ្ងៃទី១៣ ខែមេសា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងយានដ្រូនលើអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍បាននិយាយថា លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកចំពោះសន្តិសុខរបស់អ៊ីស្រាអែល ។លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វឌ្ឍនភាពនេះឱ្យមាននិរន្តរភាព និងពង្រឹងការសម្របសម្រួលពេញលេញជាមួយអង្គការមនុស្សធម៌។មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចពិភាក្សាដែលបានរៀបចំឡើងដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅឡើយ ចាប់តាំងពីការវាយប្រហាររបស់ក្រុមនេះ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ។ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីការបង្កើនល្បឿននៃការផ្តល់ជំនួយ រួមទាំងការត្រៀមលក្ខណៈដើម្បីបើកច្រកថ្មីចូលទៅក្នុងដែនដីហ្កាហ្សាផងដែរ៕

លោក Zelenskiy សុំអង្វរជាថ្មីសម្រាប់មីស៊ីលប៉ាទ្រីយ៉ូត ការចូលជាសមាជិកអឺរ៉ុប និង NATO

2024/04/29 04:20:02 pm        185
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បានសុំអង្វរជាថ្មីទៅកាន់សហគមន៍អន្តរជាតិ ឱ្យប្រញាប់ប្រញាល់ និងផ្តល់ការការពារដែនអាកាសបន្ថែមទៀត និងចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការសម្រាប់ប្រទេសរបស់លោកដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប និងអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។កងកម្លាំងអ៊ុយក្រែន ប្រឈមមុខទៅនឹងស្ថានភាពកាន់តែលំបាកទៅៗនៅភាគខាងកើត និងរង់ចាំការការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ដោយសភានៃកញ្ចប់ជំនួយ៦១ពាន់លានដុល្លារ បន្ទាប់ពីការពន្យារពេលជាច្រើនខែ។លោក Zelenskiy បានសុំអង្វរម្តងហើយម្តងទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាពិសេសប្រព័ន្ធ មីស៊ីល ប៉ាទ្រីយ៉ូត(Patriot) ។លោក Zelenskiy និយាយថា លោកទើបតែបាននិយាយជាមួយមេដឹកនាំសភាសំឡេងភាគតិចរបស់សហរដ្ឋអាមេរិក លោក ហាឃីម ជេវហ្វ្រីស(Hakeem Jeffries) ហើយបានអរគុណដល់សភាសម្រាប់ការអនុម័តកញ្ចប់ជំនួយ ប៉ុន្តែបាននិយាយបន្ថែមថា អ៊ុយក្រែនកំពុងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវល្បឿននៃការដឹកជញ្ជូនដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន រក្សាទីតាំងរបស់ខ្លួន និងរារាំងដល់ផែនការសង្គ្រាមរបស់រុស្ស៊ី។ និយាយអំពីការចូលជាសមាជិកសហភាពអឺរ៉ុប លោក Zelenskiy បាននិយាយថា អ៊ុយក្រែន បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចរចាចូលជាសមាជិកដើម្បីចាប់ផ្តើម ហើយបច្ចុប្បន្ននេះ ភាគីសហភាពអឺរ៉ុប ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM
បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
09/18/2026 06:09 PM
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
09/18/2026 06:09 PM
ស្ថាប័នសុខាភិបាលអាហ្វ្រិក៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ
09/18/2026 06:09 PM
អាមេរិកដាក់ទណ្ឌកម្មលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូរបស់អ្នកជំនាញហិរញ្ញវត្ថុអ៊ីរ៉ង់
09/18/2026 06:09 PM
កងទ័ពយេម៉ែន៖ យុទ្ធជន​ក្រុមហ៊ូទី ៣០នាក់ ត្រូវបានសម្លាប់ ពេល​ប្រយុទ្ធ​គ្នានៅភាគខាងលិចក្រុង Taiz
09/18/2026 06:09 PM
សង្គ្រាមអ៊ីរ៉ង់ បង្កការបែកបាក់យ៉ាងជូរចត់ក្នុងសហគមន៍ជនអ៊ីរ៉ង់រស់នៅអាមេរិក
09/18/2026 06:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM