សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ ទ្រព្យរុស្ស៊ីដែលត្រូវបានបង្កក យើងប្តេជ្ញាថានឹងចាត់វិធានការឱ្យបានឆាប់

2024/03/22 10:43:01 am        106
មេដឹកនាំសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប អាចប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយអ៊ុយក្រែន ក្នុងរយៈពេលពីរបីខែ ក្រោមផែនការដែលរួមមានការទិញអាវុធសម្រាប់ទីក្រុងគីវ។ មេដឹកនាំប្រទេសជាសមាជិកទាំង ២៧ របស់ប្លុកនេះ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ដើម្បីឆ្ពោះទៅមុខជាមួយនឹងការងារលើផែនការ ដែលបានបង្ហាញក្នុងសប្តាហ៍នេះដោយស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «យើងប្តេជ្ញាថានឹងមានចំណាត់ការឲ្យបានឆាប់រហ័ស» ។បំណងរបស់មេដឹកនាំសម្រាប់ភាពបន្ទាន់ បង្ហាញពីការបង្កើនការព្រមានអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយកងកម្លាំងអ៊ុយក្រែនចង់បានគ្រាប់រំសេវយ៉ាងខ្លាំងសម្រាប់ទីក្រុងគីវ ដែលបានតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ី ព្រមទាំងចង់បានកញ្ចប់ជំនួយយោធាចំនួន ៦០ពាន់លានដុល្លារដែលបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ជំនួយ ១ ពាន់លានអឺរ៉ូដំបូង (១,០៩ ពាន់លានដុល្លារ) ពីផែនការនេះអាចត្រូវបានបញ្ចេញនៅដើមខែ ថ្ងៃទី ១ ខែ កក្កដា។ គណៈកម្មាការ បានស្នើឱ្យផ្ទេរប្រាក់ ៩០ភាគរយ ពីទ្រព្យរបស់រុស្ស៊ីដែលត្រូវបានបង្កក ចូលទៅមូលនិធិ គ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់ទីក្រុងគីវ។ ១០ភាគរយផ្សេងទៀតនឹងដាក់ចូលទៅក្នុងជំនួយថវិកាសម្រាប់ទីក្រុងគីវ។ គណៈកម្មាការ បានប៉ាន់ប្រមាណថា ប្រាក់លើទ្រព្យសកម្ម មូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ អាចស្ថិតនៅចន្លោះពី ២,៥ ពាន់លានអឺរ៉ូ (២,៧៣ ពាន់លានដុល្លារ) និង៣ ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។លោកស្រី Von der Leyen បាននិយាយថា គណៈកម្មការអឺរ៉ុប បានរៀបចំសំណើរដើម្បីបង្កើនពន្ធលើការនាំចូលគ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងផលិតផលជាច្រើនទៀតដែលមកពីរុស្ស៊ី និងប្រទេសបេឡារុស ហើយមានហេតុផលល្អមួយចំនួនសម្រាប់បង្កើតសំណើនេះ។ គោលដៅគឺ ដើម្បីការពារគ្រាប់ធញ្ញជាតិរុស្ស៊ី ពីការធ្វើឲ្យមានអស្ថិរភាពទីផ្សារនៅសហភាពអឺរ៉ុបសម្រាប់ផលិតផលទាំងនេះ។

ជនភៀសខ្លួនអ៊ុយក្រែន និងទាហានដែលរងរបួស កំពុងសង្ឃឹមជំនួយអាមេរិក ខណៈដែលការផ្តល់មូលនិធិនៅជាប់គាំង

2024/03/22 10:03:08 am        100
ប្រាក់ពន្ធអាមេរិកជាង ១១៣ ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែជំនួយបន្ថែមចំនួន ៦០ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅក្នុងសភា ហើយមន្ត្រីការពារជាតិ បានព្រមានថា អ៊ុយក្រែនកំពុងអស់ធនធានហើយនោះ។នៅប្រទេសអ៊ុយក្រែន មានការខ្វះខាតទាហាន គ្រាប់រំសេវ និងទំនុកចិត្តថា ជំនួយរបស់លោកខាងលិច នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ឬបាត់បង់អវយវៈក្នុងសង្គ្រាម។លោកអូលេកសាន បាហ្ស៊ីលីវីច (Oleksandr Bazilevych) មានវ័យ២៥ឆ្នាំ មាននៅសល់តែដៃស្តាំប៉ុណ្ណោះ។ គ្រាប់បែកដៃរុស្ស៊ី បានផ្ទុះនៅជិតលោកកាលពីខែកញ្ញាឆ្នាំមុន ខណៈដែលលោកកំពុងជួយមិត្ត ដែលរងរបួស ទៅដល់ពេទ្យ។ លោកមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលខ្លួន បានបាត់អវយវៈនោះ។លោកបាហ្ស៊ីលីវីច បាននិយាយថា៖«វាអាចនឹងអាក្រក់ជាងនេះទៅទៀត។ អង្គការផ្សេងទៀត បានប្រាប់លោកថា ពួកគេមិនអាចជួយលោកបាន។ បន្ទាប់មកលោក បានទៅរកជំនួយពីមូលនិធិProtez។លោកវេជ្ជបណ្ឌិត Yakov Gradinar ជនជាតិអាមេរិកដើមកំណើតអ៊ុយក្រែន រស់នៅក្នុងរដ្ឋមីនីសូតា( Minnesota) និងធ្វើការជាអ្នកជំនាញផ្នែកអវៈយវៈសិប្បនិម្មិត នៅពេលដែលសង្រ្គាម បានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ លោកវេជ្ជបណ្ឌិត និងដៃគូអាជីវកម្ម និងជានាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Yury Aroshidze ឥឡូវនេះ បានបើកគ្លីនិកចំនួន៣ ដោយមួយទៀត នៅតាមផ្លូវក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន។

បណ្ដាទីភ្នាក់ងារ UN និងប្រទេស៣៦ទៀត ពិភាក្សាពីមធ្យោបាយផ្ដល់ជំនួយទៅហ្កាហ្សា តាមរយៈកោះស៊ីប

2024/03/22 09:55:39 am        125
ក្រុមមន្ត្រីមកពីប្រទេសចំនួន៣៦និងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកោះស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ២១ មីនា ដើម្បីពិភាក្សាអំពីរបៀបពន្លឿនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីស្ថិតក្នុងតំបន់រងការឡោមព័ទ្ធនៅតំបន់ហ្កាហ្សាតាមផ្លូវសមុទ្រដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចូលរួមដោយលោក ស៊ីគ្រីដ កាក (Sigrid Kaag) អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្កាហ្សា ព្រមទាំងលោក ឃើទីស រេដ (Curtis Ried) ប្រធានបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។ខណៈគ្រោះទុរភិក្សបានកើតមានពេញតំបន់ហ្កាហ្សា បណ្ដាទីភ្នាក់ងារកំពុងស្វែងរកផ្លូវជំនួសកាន់តែច្រើនឡើង ដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបញ្ចៀសការដឹកជញ្ជួនឆ្លងកាត់ព្រំដែនដីគោក។ ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហា។អង្គការសប្បុរសធម៌មួយដែលបានបញ្ជូនជំនួយពីប្រទេសស៊ីបកាលពីសប្តាហ៍មុន បានចតចតក្នុងសមុទ្រឆ្ងាយពីគំនរបាក់បែក ស្របពេលសហរដ្ឋអាមេរិកក៏បានប្រកាសពីគម្រោងបង្កើតផែបណ្តែតទឹក ផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយអ៊ីស្រាអែល ទំនិញអាចឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅប្រទេសស៊ីបដោយក្រុមមួយរួមទាំងអ៊ីស្រាអែល ដោយលុបចោលតម្រូវការសម្រាប់ការស៊ើបអង្កេតនៅចំនុចដឹកជញ្ជូនចុងក្រោយរបស់ខ្លួនដើម្បី ឲ្យការដឹកជញ្ជូនជំនួយដំណើរការរលូន ។ នាវាមួយគ្រឿង បានចាកចេញពីប្រទេសស៊ីបកាលពីសប្តាហ៍មុន ហើយបានចែកចាយជំនួយនៅហ្កាហ្សា ខណៈនាវាពីរផ្សេងទៀតត្រូវបានគេរំពឹងថា នឹងចាកចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេស កោះស៊ីប (Cyprus) លោក កូស្តានទីណូស កូមបូស (Constantinos Kombos) បាននិយាយថា ការពិភាក្សាផ្តោតលើមធ្យោបាយក្នុងការបង្កើនសមត្ថភាពប្រតិបត្តិការ ទាំងក្នុងលក្ខខណ្ឌនៃការចាកចេញ ទាំងមធ្យោបាយដឹកជញ្ជូន ព្រមទាំងទាក់ទងនឹងការទទួល និងការចែកចាយផងដែរ៕

ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ អំពាវនាវឲ្យសម្ព័ន្ធមិត្តផ្ដល់ការគាំទ្រដ៏រឹងមាំលើអ៊ុយក្រែន

2024/03/22 09:51:59 am        143
លោក រ៉ុប បាវើ(Rob Bauer)ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ បាននិយាយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីវ (Kyiv) កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មិនគួរមានទុទិដ្ឋិនិយមជ្រុលហួសហេតុអំពីសមត្ថភាពរបស់ខ្លួនដើម្បីបណ្ដេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ទេ និងអំពាវនាវឲ្យបញ្ជូនជំនួយសំខាន់ៗដល់ប្រទេសនេះឲ្យបានឆាប់។ លោកបាវើ បានដឹកនាំដំណើរទស្សនកិច្ចផ្លូវការនៃគណៈប្រតិភូយោធាសម្ព័ន្ធណាតូ លើកដំបូង ទៅកាន់ទីក្រុងគីវ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក នៅពេលដែលរុស្ស៊ី បានបញ្ជូនកងទ័ពរាប់ពាន់នាក់ចូលវាយលុកក្នុងប្រទេសអ៊ុយក្រែន។ កងទ័ពរបស់ទីក្រុងគីវ កំពុងប្រឈមការខ្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងទ័ព ព្រមទាំងកំពុងជួបឧបសគ្គ នៅភាគខាងកើត ជាទីដែលកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ។ លោកបានប្រាប់វេទិកាសន្តិសុខក្រុងគីវ ថា អ៊ុយក្រែន ត្រូវការការគាំទ្របន្ថែមទៀត ។ដូចអ្នកដឹងស្រាប់ហើយនៅពេលនេះ ។ ពេលវេលានៅក្នុងប្រទេសអ៊ុយក្រែន មិនអាចវាស់ស្ទង់ដឹងទេក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានសរសេរនៅលើគេហទំព័ររបស់លោកថា លោកបានគូសបញ្ជាក់ដល់លោក បាវើ រួចហើយ ថា តម្រូវការចាំបាច់បំផុតរបស់អ៊ុយក្រែន នៅពេលនេះ គឺអាវុធ គ្រាប់រំសេវ និងយានដ្រូន៕

រុស្ស៊ីចាប់ផ្តើមផលិតគ្រាប់បែកទម្លាក់ពីលើអាកាស FAB-3000 និងបង្កើនការផលិតគ្រាប់កាំភ្លើងធំ

2024/03/22 09:11:43 am        228
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនាថា រុស្ស៊ីបានចាប់ផ្តើមផលិតគ្រាប់បែកទម្លាក់ពីលើអាកាសមានកម្លាំងផ្ទុះខ្លាំង FAB-3000 ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានពិនិត្យរោងចក្រឧស្សាហកម្មការពារជាតិ នៅក្នុងតំបន់ នីស្នី នូវហ្ករ៉ូដ(Nizhny Novgorod) ដែលផលិតគ្រាប់បែក FAB-3000 និងប្រភេទគ្រាប់រំសេវផ្សេងទៀត រួមទាំងគ្រាប់កាំភ្លើងធំផងដែរ។លោក Shoigu បាននិយាយថា ការផលិតគ្រាប់រំសេវសម្រាប់កាំភ្លើងធំ បានកើនឡើងជិត ២២ ដង។ លោកនិយាយថា នេះធានាបាននូវការបញ្ជូនចំនួនគ្រាប់រំសេវគ្រប់គ្រាន់ទៅកាន់តំបន់នៃ «ប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងគីវ រដ្ឋធានីរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស១០នាក់រងរបួស និងបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង និងអគារឧស្សាហកម្មជាច្រើនកន្លែង ទោះបីជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលទាំងអស់ក៏ដោយ។ ការវាយប្រហារទ្រង់ទ្រាយធំដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់គោលដៅលើទីក្រុងគីវ ទាំងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ។

អាជ្ញាធរខេត្តព្រះវិហារ ចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់យុវសិស្សនៅអនុវិទ្យាល័យហ្មសែត

2024/03/21 10:13:05 pm        249
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ សិស្សានុសិស្ស និងកុមារ នៅអនុវិទ្យាល័យហ្មសែត ស្ថិតក្នុងភូមិសាស្ដ្រភូមិហ្មសែត សង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ពិធីធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុក គឹមសាន អភិបាលរងខេត្ត ព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្អូនៗកុមារជាច្រើនរូបទៀត។លោក សំ លាងទ្រី បានថ្លែងថា កម្មវិធីអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែល បានរៀបចំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឱ្យមានការបាត់បង់នូវអាយុជីវិតមនុស្ស និងទ្រព្យ សម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងទៅលើកុមារ ហើយក៏ជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពី សុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ។ លោកបានបន្ដថា បញ្ហាដែលបង្ករឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងដោយកត្តា៣ធំៗរួមមាន៖ ទី១.កត្តាមនុស្ស គឺការយល់ដឹងអំពីច្បាប់ ផ្លូវគោកនៅមានកម្រិត, ទី២.កត្តាយានជំនិះ ដោយម្ចាស់យានជំនិះទាំងនោះមិនបានថែទាំ ត្រួត ពិនិត្យលក្ខណៈបច្ចេកទេស តាមពេលកំណត់, ទី៣.កត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោង ផ្លូវធំតែ មានស្ពានតូចចង្អៀត និងពុំបានបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅលើដងផ្លូវសាធារណៈមួយចំនួនផងដែរ។ថ្លែងក្នុងឱកាសនោះ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវដល់ អ្នកបើកយានយន្ដគ្រប់ប្រភេទ ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានសុជីវធម៌ល្អ និងចេះ អធ្យាស្រ័យគ្នាក្នុងពេលបើកបរ សូមបំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរយានយន្ដ និងពាក់ មួកសុវត្ថិភាពនៅពេលបើកបរទោចក្រយានយន្ដ ឱ្យបានត្រឹមត្រូវទាំងអស់គ្នាក្នុងពេលធ្វើដំណើរទាំងអ្នកបើកបរ និងអ្នករួមដំណើរជាដើម។សូមបញ្ជាក់ជូនថា ក្នុងពិធីនេះដែរ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់ប្អូនៗ ជាយុវជន ចំនួន៥០មួក ប្អូនៗកុមារចំនួន១០០មួក។ បន្ថែមពីនេះ លោកប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន៣០មួក ដល់សាលាបឋមសិក្សាហ្មសែត និងជូនអ្នកគ្រូៗ សាលាបឋមសិក្សាហ្មសែតចំនួន ១៩មួកថែមទៀតផង៕

អាជ្ញាធរខេត្តព្រះវិហារប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍”

2024/03/21 09:57:40 pm        192
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅបរិវេណរដ្ឋបាលសាលាក្រុងព្រះវិហារ មានរៀបចំ ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍” ។ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុង ចៅសង្កាត់ ប្រធានមន្ទីរ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំង៣ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ក្រោយពីបានស្ដាប់នូវមតិស្វាគមរបស់លោក ប៉ុក ងួន អភិបាលក្រុងរួចមក លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា មាសបៃតង និងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។ លោកក៏បានលើកឡើងបន្ថែមថា ទិវាទីក្រុងស្អាតនេះពិតជាមានសារៈសំខាន់ខ្លាំង ណាស់ដើម្បីត្រៀម ខ្លួនជាបេក្ខភាពក្រុងស្អាត សម្រាប់ការប្រឡងប្រណាំងដើម្បីទទួលបានផ្ការរំដួលកើនឡើង។ទន្ទឹមគ្នានេះដែរអភិបាលរងខេត្តព្រះវិហារ ក៏បានស្នើរដល់រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ និង ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថានឱ្យ បានស្អាតជាប្រចាំ ដោយធានាឱ្យបាននូវភាពស្អាត និងបៃតង សម្ដៅចូលរួម លើកកម្ពស់ចលនា ទេសចរណ៍ក្នុងស្រុកអោយកាន់តែប្រសើរ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពល -រដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុក ដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អ ស្រស់បំព្រង ខណៈទីក្រុង ស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកត្តាសំខាន់បំផុតសម្រាប់ ទាក់ទាញភ្ញៀវ ទេសចរណ៍ ដោយចាប់ផ្តើមពីខ្លួនយើង ដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿងនាពេលអនាគត។លោក សុខ សាន្ដតារ៉ា បានបន្ថែមថា នេះជាការប្រារព្ធទិវាទីក្រុងស្អាតលើកទី១២ ដែលមាន ទិសស្លោកថា “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដូចនេះដើម្បីទទួលបានកំណើនទេសចរណ៍ និងមាន ទេសចរណ៍ កមកំសាន្តក្នុងខេត្តរបស់យើង លុះត្រាតែទីក្រុងព្រះវិហារ មានសោភ័ណ្ឌភាព និងបរិស្ថាន ស្អាត។ ក្នុងកិច្ចប្រារពទិវាទីក្រុងស្អាតនេះ បានបែងចែកជា៣គោលដៅរើសសំរាម នៅតាមដងផ្លូវក្នុង ទីក្រុងអោយបានល្អ។

​ឯកឧត្ដម គីម រិទ្ធី នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

2024/03/21 01:12:26 pm        171
ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប ដែលថវិកានេះ ឯកឧត្តមផ្ទាល់ចំនួន ៨. ៩១០.០០០រៀល ថវិកាលោក គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ៥.០០០.០០០រៀល និងថវិការបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទូទាំងខេត្តព្រះវិហារ ១៨៦.០៩០.០០រៀល។នៅក្នុងឱកាសនោះ ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែក​របស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនក្នុង១ខែ៥.០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី២ហើយ ដែលបានប្រមូលថវិកា​ដោយស្ម័គ្រចិត្តយកមកផ្តល់​ជូនមូល​និធិគន្ធបុប្ផាកម្ពុជា។ឯកឧត្ដម បានបន្តថា ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ ឯកឧត្ដម អភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង​ ដើម្បីចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផាទាំង៥ទីតាំង។បើយោងតាមរបាយការណ៍របស់មន្ទីរគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា ក្នុង១ថ្ងៃសម្រាប់ផ្នែក​ពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង ១.០០០នាក់។ សម្រាប់១ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅមានចំនួន៣ម៉ឺន៣ពាន់នាក់ជាង ​ក្នុងនោះករណីថ្មី ដែលមិនធ្លាប់​មកមន្ទីរពេទ្យគន្ធបុប្ផាសោះមានរហូតដល់ទៅជាង២ម៉ឺននាក់។ ហើយចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន៕

អាមេរិកធ្វើតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក

2024/03/21 01:01:55 pm        226
កងទ័ពអាកាសអាមេរិក បានធ្វើតេស្តសាកល្បងពេញលេញនូវមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ និងការធ្វើសមយុទ្ធប្រហាក់ប្រហែលគ្នាដោយរុស្ស៊ី និងចិន។យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿង បានហោះចេញពីទឹកដីនៃកោះGuam កាលពីថ្ងៃអង្គារ ហើយបានបាញ់បង្ហោះមីស៊ីលដែលត្រូវបានគេស្គាល់ថា ជាអាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) នៅលើទីតាំងសាកល្បងមីស៊ីលនៅកោះ Marshall ។កងទ័ពអាកាសអាមេរិក (USAF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃបេសកកម្មនេះទេ ប៉ុន្តែការសាកល្បងនេះ ត្រូវបានគេគិតថា ជាសមយុទ្ធចុងក្រោយនៅក្នុងកម្មវិធី ដែលមានរយៈពេលជាច្រើនឆ្នាំ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។មីស៊ីលល្បឿនលឿងជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេងរហូតដល់៥ដង ហើយចូលទៅជិតគោលដៅពីមុំទាបបំផុត ដែលធ្វើឲ្យប្រព័ន្ធព្រមានឲ្យដឹងមុខរបស់សត្រូវពិបាកចាប់ពួកវាណាស់។ ការអភិវឌ្ឍយឺតយ៉ាវនៃអាវុធរបស់អាមេរិក ត្រូវបានរិះគន់ដោយសភា ចំពេលមានការព្រមានថា រុស្ស៊ី ចិន និងកូរ៉េខាងជើង កំពុងបង្កើតកម្មវិធីស្រដៀងគ្នានេះ។អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បាននិយាយថា៖«ការសាកល្បងនេះ បានបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងដែលប្រតិបត្តិការតាមគំរូដើមទាំងស្រុង ហើយផ្តោតលើការអនុវត្តដំណើរការរបស់ អាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) ចាប់តាំងពីការចាប់ផ្តើមរហូតដល់ទីបញ្ចប់។តាមរយៈការតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងនេះ កងទ័ពអាកាសទទួលបានការយល់ដឹងដ៏មានតម្លៃចំពោះសមត្ថភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។

សម្តេចធិបតី អំពាវនាវឱ្យបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពស្តីពីជនមានពិការភាព

2024/03/21 12:29:57 pm        117
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញា​ស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ ​និងយុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់​សិទ្ធិពិតប្រាកដទៅដល់ជនមានពិការភាពក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង​ភាពសុខដុមសម្រាប់ជនមានពិការភាពស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបាន​បោះបង់ចោលឡើយ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន​ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី មានប្រសាសន៍ថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមាន​ពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមាន​ពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។ ដូច្នេះការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាពនូវក្តី​សង្ឃឹមភាព​អង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរ​ឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព។ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និង​ក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិប្បរិមា ​សម្តេចធិបតីនាយករដ្ឋមន្រ្តី​បានផ្តល់​អនុសាសន៍ដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ចូលរួមរៀបចំបទដ្ឋានគតិយុតគ្រប់ជ្រុងជ្រោយដើម្បីធានាថា មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន​ជាសម្បត្តិជនសម្រាប់មានពិការភាពប្រើប្រាស់ជាបន្តតរៀងទៅ​ទាំងក្នុង​ពេលបច្ចុប្បន្ន ​និងអនាគត។សម្ដេច បានណែនាំដល់គ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់រួមមានសកម្មភាពសង្គមសេដ្ឋកិច្ច​នយោបាយ​វប្បធម៌ គឺត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួម​ជាអតិប្បរិមារបស់ជនមានពិការភាព​នៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាពនៃតួអង្គនៃការអភិវឌ្ឍ។សម្ដេច បានលើកទឹកចិត្តឱ្យបន្តបង្កើន​កិច្ចសហការនៅក្នុងការរៀបចំ​បណ្តុះបណ្តាល​ជំនាញ​ពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់​ការសិក្សារបស់ជនមានពិការភាពដើម្បីលើក​កម្ពស់​សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀរវត្សខ្ពស់​សំដៅលើកកម្ពស់​ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងគ្រួសារឱ្យកាន់តែប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹកនេះ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើវិញ្ញាសាសួរផ្ទាល់មាត់ ចាប់ផ្តើម
06/14/2026 10:06 AM
កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលមានការចូលរួមជាង១០០ប្រទេស
06/14/2026 10:06 AM
លោក Trumpថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ
06/14/2026 10:06 AM
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
06/14/2026 10:06 AM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM