សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប៉ូឡូញបន្ថែមសម្ពាធទៅលើអាល្លឺម៉ង់ជុំវិញការបញ្ជូនមីស៊ីលTaurusទៅឲ្យអ៊ុយក្រែន

2024/03/21 11:37:06 am        106
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការមានមីស៊ីលតម្រង់គោលដៅ Taurus ហើយបានចោទប្រកាន់អាល្លឺម៉ង់ពីការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រព័ន្ធសព្វាវុធថ្មីនេះ ទៅកាន់តំបន់សង្រ្គាម។លោក Sikorski បានប្រាប់សារព័ត៌មាន dpa នៅក្នុងបទសម្ភាសន៍មួយថា ការផ្តល់មីស៊ីល Taurus ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង ក្នុងការការពារខ្លួន។ លោកបាននិយាយថា៖«ជាមួយនឹងមីស៊ីលរបស់អង់គ្លេស និងអាមេរិក អ៊ុយក្រែនអាចបង្ខំជនជាតិរុស្សីឲ្យផ្លាស់ទីមជ្ឈមណ្ឌលដឹកជញ្ជូន កន្លែងស្តុកគ្រាប់រំសេវ មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង បណ្តាញតំណភ្ជាប់ដឹកជញ្ជូនរបស់ពួកគេ ទៅកាន់តែឆ្ងាយពីជួរមុខ ហើយមីស៊ីលរបស់អាល្លឺម៉ង់ នឹងបង្ខំពួកគេឲ្យទៅកាន់តែឆ្លាយថែមទៀត។លោក Sikorski បានរិះគន់ដំណើរការធ្វើការសម្រេចចិត្តដ៏យូរ នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។លោកបាននិយាយថា ទីក្រុងប៊ែរឡាំងមាន «ហេតុផលជាប្រវត្តិសាស្ត្រដែលព្រួយបារម្ភអំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ឬកងទ័ពទៅអ៊ុយក្រែន។ យើងយល់អំពីបញ្ហានេះ ប៉ុន្តែយើងគ្រាន់តែសង្ឃឹមថា ការពិភាក្សារបស់អ្នក នឹងអាចប្រព្រឹត្តទៅបានឆាប់»។ លោកបានបញ្ជាក់ថា៖«រុស្ស៊ីហាក់ដូចជាកំពុងបន្តការវាយលុក។ អ៊ុយក្រែនគឺខ្វះខាតគ្រាប់រំសេវ»។ ដោយសំដៅទៅលើមីស៊ីល Taurus លោក Sikorski បាននិយាយថា ស្ថានភាពដ៏តានតឹងបែបនេះ មានន័យថា «ក្នុងរយៈពេល៦ខែ [វា] មិនមែនជាការសម្រេចចិត្តដូចគ្នានោះទេ»។

អង្គការសហប្រជាជាតិ៖ យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រឈមការគំរាមកំហែងដែលមានស្រាប់

2024/03/21 11:34:01 am        59
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធ ទី២០មីនា ថា របបយោធាកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ ប៉ុន្តែពិភពលោកអាចជួយបញ្ចប់សុបិន្តអាក្រក់ របស់ខ្លួន ដោយការការដាក់ទណ្ឌកម្មដែលបានសម្របសម្រួល។ លោក ថូម អែនឌ្រូ (Tom Andrews)និយាយថា ការស្លាប់យ៉ាងច្រើនក្នុងចំណោមកងកម្លាំងរបស់របបសឹក ព្រមទាំងការរត់ចោលជួរ ការទម្លាក់អាវុធសុំចុះចាញ់ និង បញ្ហាប្រឈមលើការកែណ្ឌកម្លាំងថ្មី បាននាំឲ្យមានការធ្លាក់ចុះចំនួនកងទ័ព រុញឲ្យមានការគំរាមកំហែងដែលមានស្រាប់កាន់តែច្រើនសម្រាប់យោធាមីយ៉ាន់ម៉ា។ លោកនិយាយថា អ្នកទាំងឡាយ ដែលបានភ្នាល់ ថា របបសឹកនេះអាចស្ដារសណ្ដាប់ធ្នាប់ និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាកដជាចាញ់។ របបសឹកនេះ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឈានដល់ការបញ្ចប់ការសាកល្បងរបស់របបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេល១០ឆ្នាំ និងបានរុញទម្លាក់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យធ្លាក់ក្នុងភាពចលាចលដ៏បង្ហូរឈាម ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ របបសឹកនេះ កំពុងព្យាយាមលុបបំបាត់ការតស៊ូប្រឆាំងខ្លួនជាយូរមកហើយ ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិច និង កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យទើបកកើតថ្មី។ លោក Andrews បាននិយាយថា យោធាសហភាពមីយ៉ានម៉ា គឺជាកត្តាដ៏សំខាន់បំផុត ដែលជំរុញឲ្យមានអំពើហិង្សា អស្ថិរភាព ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច និងភាពអាណាធិបេតេយ្យគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស៕

ប្រទេសវៀតណាម នឹងតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ

2024/03/21 11:20:48 am        119
ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទីបីរបស់ខ្លួនក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ (២០ មីនា) បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។លោក ធឿង វ័យ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គណបក្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថាលោកបានធ្វើខុសអ្វីនោះទេ។ លោកបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្រកាសការចាប់ខ្លួនពីបទពុករលួយកាលពីមួយទសវត្សរ៍មុនរបស់អតីតប្រមុខខេត្ត ក័ង ងៃ (Quang Ngai) ភាគកណ្តាលរបស់វៀតណាម ដែលបានបម្រើការ កាលលោក ធឿង ជាប្រធានបក្សនៅទីនោះ។គេរំពឹងថាសភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕

អាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល់ ប្រាដេស ជាផ្នែកមួយរបស់ឥណ្ឌា ស្របពេលភាពតានតឹងឥណ្ឌូចិន

2024/03/21 11:18:04 am        100
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល ប្រាដេស (Arunachal Pradesh) ថាជាផ្នែកមួយនៃប្រទេសឥណ្ឌា និង «ប្រឆាំងយ៉ាងខ្លាំង» រាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការជំរុញការទាមទារទឹកដី ឬការទន្ទ្រានដោយយោធា ឬជនស៊ីវិល ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង នៅក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា ដែលមានព្រំដែនជាមួយប្រទេសចិន។ប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចិន និងឥណ្ឌា មានព្រំប្រទល់ប្រវែង ៣.០០០ គីឡូម៉ែត្រជាមួយគ្នា ដែលភាគច្រើននៃទឹកដីព្រំដែនទាំងនោះមិនត្រូវបានកំណត់ច្បាស់លាស់ទេ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការប៉ះទង្គិចតាមព្រំដែនរបស់ពួកគេនៅតំបន់ភ្នំហិម៉ាឡៃភាគខាងលិចមួយនេះ។ប្រទេសចិន បានទាមទាររដ្ឋ អារូណាចាល ប្រាដេស ថាជាផ្នែកនៃភាគខាងត្បូងតំបន់ទីបេ របស់ខ្លួន ប៉ុន្តែទីក្រុង ញ៉ូវដេលី បដិសេធការអះអាងនេះ ដោយនិយាយថារដ្ឋភាគឦសានមួយនេះ តែងតែជាផ្នែកមួយនៃប្រទេសឥណ្ឌាជានិច្ច។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិន កំពុងធ្វើ «ការអះអាងមិនសមហេតុផល» លើរដ្ឋ អារូណាចាល ប្រាដេស ដោយបន្ថែមថារដ្ឋនេះនឹងតែងតែជា «ផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»៕

គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បញ្ជាក់ជាផ្លូវការថា លោក Prabowo ជាប្រធានាធិបតីថ្មី

2024/03/21 11:15:19 am        56
លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានបញ្ជាក់ជាផ្លូវការថាជាប្រធានាធិបតីបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានផ្តួលគូប្រជែងពីររូប ដែលបានសន្យាថានឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ជុំវិញការបោះឆ្នោតកាលពីខែកុម្ភៈ។ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បាននិយាយកាលពីយប់ថ្ងៃពុធ (២០ មីនា) ក្នុងការប្រកាសលទ្ធផលផ្លូវការថា លោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ (Prabowo) និងអនុប្រធានាធិបតីរបស់ខ្លួន គឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រាខា (Gibran Rakabuming Raka) បានទទួលសំឡេងភាគច្រើនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយឈ្នះចំនួន ៥៩ ភាគរយ ឬច្រើនជាង ៩៦ លានសំឡេង។បេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈដែលបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។លោក ប្រាបូវ៉ូ ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស នឹងចូលកាន់តំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដែលជាឪពុករបស់លោក ហ្គីប្រាន និងត្រូវបានគេស្គាល់ជាទូទៅដោយឈ្មោះក្រៅថា ចូកូវី (Jokowi) នៅក្នុងខែតុលា បន្ទាប់ពីរយៈពេលអន្តរកាលនៃការផ្ទេរអំណាច៕

អ៊ុយក្រែន និយាយថា ពិភពលោកត្រូវតែធ្វើឱ្យនីតិរដ្ឋសកល ដំណើរការឡើងវិញ

2024/03/21 11:12:30 am        72
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២០ មីនា) បានជំរុញបណ្ដាមេដឹកនាំពិភពលោក ឱ្យរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ «ឱ្យដំណើរការម្តងទៀត» ដោយក្រោកឈរឡើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។នៅក្នុងវីដេអូសុន្ទរកថាទៅកាន់សន្និសិទពិភពលោក ដែលរៀបចំដោយកូរ៉េខាងត្បូង លោក ហ្ស៊េឡិនស្គី ដែលប្រទេសរបស់ខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ក្នុងឆ្នាំ២០២២ បាននិយាយថា បណ្ដាប្រទេស និងតំបន់ជាច្រើននៃពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការស្ដារនីតិរដ្ឋអន្តរជាតិ។លោកបានប្រាប់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងពិភាក្សារកវិធីបញ្ឈប់ជំហានថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ និងការសឹករិចរឹលនៃសិទ្ធិ និងសេរីភាព ថា «យើងត្រូវតែរួមគ្នាធ្វើឱ្យកងកម្លាំងដ៏ឆ្កួតលីលា ត្រលប់មកគោរពច្បាប់ ហើយធ្វើឱ្យច្បាប់ដំណើរការម្តងទៀត»។ទីក្រុងគីវ និងបណ្ដាដៃគូលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ី ថាបានប្រើលេសមិនពិតដើម្បីធ្វើសង្រ្គាមមិនសមហេតុផលនៃការដណ្តើមអាណានិគមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន នៅក្នុង «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន៕

ចិនប្រាប់អាមេរិក កុំឱ្យចូលដៃជើងជាមួយហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង

2024/03/21 11:07:20 am        89
ប្រទេសចិន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចៀសវាងពី «ការបង្កបញ្ហា» ឬចូលដៃចូលជើងលើបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងម៉ានីល បានពង្រីកដល់ការទប់ស្កាត់ការការវាយប្រហារលើឆ្មាំល្បាតឆ្នេរហ្វីលីពីន។លោក ប្លីងខិន បានហៅការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកជាមួយហ្វីលីពីនថា «រឹងមាំដូចដែកថែប» ហើយបាននិយាយថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងបានបង្កឱ្យមានប្រតិកម្មជាអន្តរជាតិកាន់តែទូលំទូលាយ។ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងគឺ «ត្រឹមត្រូវ និងស្របច្បាប់» ដោយបន្ថែមថាការលើកឡើងរបស់លោក ប្លីងខិន «មិនអើពើនឹងការពិត ដោយចោទប្រកាន់ចិន ទាំងគ្មានមូលដ្ឋានច្បាស់លាស់»។ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកមិនមែនជាភាគីនៃបញ្ហានៅទីនោះទេ និងគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនឡើយ៕

ក្រុមហាម៉ាស៖ ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់របស់ខ្លួន គឺអវិជ្ជមាន

2024/03/21 10:58:15 am        139
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់ហ្កាហ្សាចុងក្រោយរបស់ខ្លួន គឺអវិជ្ជមាន បន្ទាប់ពីក្រុមអ្នកសម្រុះសម្រួល បានប្រគល់វាត្រឡប់មកវិញនោះ។អ្នកសម្រុះសម្រួល លោក អូសាម៉ា ហាមដាន (Osama Hamdan) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត (Beirut)ថា៖«កាលពីល្ងាចថ្ងៃអង្គារ បងប្អូនយើង ដែលជាអ្នកសម្រុះសម្រួល បានជូនដំណឹងដល់យើងអំពីជំហរកាន់កាប់របស់អ៊ីស្រាអែលលើសំណើនេះ…វាគឺជាការឆ្លើយតបអវិជ្ជមានជាទូទៅ ហើយមិនឆ្លើយតបទៅនឹងការទាមទារនោះទេ.. តាមពិតទៅ អ៊ីស្រាអែល បានដកការយល់ព្រមដែលខ្លួនបានផ្តល់ឲ្យពីមុនមកនោះ»។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះការបរាជ័យក្នុងការចរចារដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា។កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ បានបន្តនៅសប្តាហ៍នេះ ក្នុងប្រទេសកាតា ប៉ុន្តែការចរចាជាច្រើនសប្តាហ៍មកទល់ពេលនេះ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា នឹងកាត់បន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងរួបរឹតតំបន់ហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល រកឃើញលុយ និងអាវុធ របស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa

2024/03/21 10:47:10 am        198
កងទ័ពប្រទេសអ៊ីស្រាអែល បានបញ្ចេញវីដេអូ កាលពីថ្ងៃពុធ ដោយនិយាយថាកងទ័ពបានរកឃើញ លុយ និងអាវុធសម្រាប់ធ្វើប្រតិបត្តិការរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា។វីដេអូចែកចាយ បង្ហាញពីអ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) លោក Daniel Hagari ដោយនិយាយថាទាហានបានជួបប្រទះ និងបានប្រយុទ្ធជាមួយក្រុមភេរវករហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅក្នុងបរិវេណនោះ។វីដេអូកងទ័ព បានបង្ហាញពីអាវុធជាច្រើនដែលតាមការចោទប្រកាន់ថា បានរកឃើញនៅក្នុងមន្ទីពេទ្យ Al Shifa ។ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានការកើនឡើងការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា ដែលថតបានដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងសង្រ្គាម រួមទាំងនៅមន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្សា។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប្រហែល ៩០ នាក់ និងចាប់ខ្លួនមនុស្ស១៦០នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលក្រុមហាម៉ាសអ៊ីស្លាមនិយម បានបដិសេធ។លោក Hagari បាននិយាយនៅក្នុងវីដេអូរបស់កងទ័ពដែលសំដៅទៅលើប្រតិបត្តិកររបស់ក្រុមហាម៉ាសថា ក្រុមនេះនៅតែលាក់ខ្លួននៅក្នុងអគារមន្ទីពេទ្យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់អ្នកជំងឺ និងក្រុមគ្រូពេទ្យជាខែលការពារ។ការវាយឆ្មក់របស់អ៊ីស្រាអែលនៅមន្ទីរពេទ្យ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ យោធាបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងពិសេសគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះត្រូវបានខ្មាន់កាំភ្លើងប្រើប្រាស់ម្តងទៀត។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា កញ្ចប់ជំនួយយោធាអាមេរិក នឹងទៅដល់អ៊ុយក្រែន

2024/03/21 10:35:00 am        144
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃពុធថា កញ្ចប់ជំនួយដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែមកនោះ នឹងទៅដល់ប្រទេសអ៊ុយក្រែន ហើយបានប្តេជ្ញាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នឹងនៅបន្ត។ជំនួយសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានជាប់គាំងនៅក្នុងសភាចាប់តាំងពីចុងឆ្នាំមុន ដោយបានដាក់សម្ពាធបន្ថែមទៀតលើកងទ័ពអ៊ុយក្រែនដែលអស់អាវុធ ខណៈកំពុងប្រយុទ្ធជាមួយសត្រូវប្រដាប់អាវុធរយៈពេលពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយពេញលេញ។ លោក Sullivan បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជួបជាមួយនាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ដោយពុំបានកំណត់ពេលវេលាសម្រាប់ការមកដល់នៃជំនួយនោះទេ ប៉ុន្តែបាននិយាយថា មិនចាំបាច់និយាយអំពី «ផែនការ B» ដែលទំនងជាច្រានចោលគំនិតដែលថាជំនួយអាចត្រូវបានផ្តល់ឲ្យជាទម្រង់នៃប្រាក់កម្ចី។ ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយទីក្រុងមូស្គូ។ ការចូលរួមរបស់ប្រទេសនេះក្នុងកិច្ចប្រជុំកំពូល នឹងត្រូវបានគេមើលឃើញថាជាការទទួលជ័យជម្នះផ្នែកការទូតដ៏ធំមួយសម្រាប់អ៊ុយក្រែន។កងទ័ពរុស្ស៊ី បានចូលកាន់កាប់ច្រើនជាងមួយភាគប្រាំមួយនៃទឹកដីរបស់អ៊ុយក្រែន ហើយកំពុងវាយលុកម្តងទៀត បន្ទាប់ពីបានទប់ទល់ការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន។ទីក្រុងមូស្គូ បាននឹងកំពុងរុលចូលទៅមុខនៅភាគខាងកើត ខណៈ កងទ័ពអ៊ុយក្រែនប្រឈមមុខទៅនឹងកង្វះកាំភ្លើងធំ និងបញ្ហាកម្លាំងមនុស្ស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
06/14/2026 12:06 PM
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/14/2026 12:06 PM
UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ
06/14/2026 12:06 PM
សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU
06/14/2026 12:06 PM
លោក Putinនិយាយពីការវាយប្រហាររបស់អ៊ុយក្រែនថា សត្រូវមិនអាចទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ
06/14/2026 12:06 PM
ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល ជួបជុំគ្នានៅទីក្រុង Brighton របស់អង់គ្លេស
06/14/2026 12:06 PM